« លោកហ្គុក? » ប្តូរពីការឌឺដង ក៏ប្រែទៅជាសម្លេងស្រទន់វិញ ព្រោះតែឃើញនាយហ្គុកយំ
បន្ទាប់ពីលឺសម្លេងនាងតូចហើយគេក៏បានងាកទៅមើល នាយញញឹមឡាញទឹកភ្នែករួចក៏រត់ទៅអោបនាងតូចតែម្តង« លោក! លោក! នេះមានរឿងស្អីនិងលោក លែងខ្ញុំ! » នាងតូចក៏បានគំហកដាក់ជុងហ្គុកបន្តិច ជុងហ្គុកក៏បានលែងនាង
« នេះលោកកើតអីបានយំ? » នាងតូចក៏បានសួរជុងហ្គុកដោយអោនទៅមើលមុខជុងហ្គុកព្រោះតែពេលនោះគេកំពុងតែអោនមុខចុះ
« គឺ...ខ្ញុំបារម្ភពីនាងនិង ! នៅមិនដឹងខ្លួនទៀត! ហឹក...» ជុងហ្គុកក៏បាននិយាយបណ្តើរយំបណ្តើរ
« បើបារម្ភពីខ្ញុំហេតុអីក៏អោយអ្នកបម្រើផ្សេងៗមកធ្វើបាបខ្ញុំ? » ឈ្លៀតពេលនោះនាងក៏បានសួរទៅកាន់ជុងហ្គុកតែម្តង
« គឺ...ខ្ញុំស្មានតែពួកគេមិនហ៊ានធ្វើបែបនេះដាក់នាង! » ជុងហ្គុកក៏បាននិយាយដោយអោនមុខចុះ
« ខ្ញុំមិនដឹងទេ! នាងធ្វើអោយខ្ញុំខាតទឹកភ្នែកហើយ នាងត្រូវតែដេកជាមួយខ្ញុំ! » ជុងហ្គុក
គ្រាន់តែនាងតូចលឺបែបនេះភ្លាមនាងក៏បានភ្ញាក់ផ្អើរយ៉ាងខ្លាំង
« លោកនិយាយថាមិច? » Araក៏បានសួរជុងហ្គុកបញ្ជាក់ម្តងទៀត
« គឺ....ខ្ញុំមិនមែនមានន័យដូចដែលនាងគិតទេ! គឺខ្ញុំចង់អោយនាងនៅកំដរខ្ញុំដេកនិងណា! » ជុងហ្គុកក៏បានបកស្រាយវិញព្រោះខ្លាចនាងតូចយល់ច្រឡំ!
« ឆ្កួតទេអី? លោកធ្វើបែបនេះដាក់ខ្ញុំហើយនៅចង់អោយខ្ញុំកំដរទៀត មនុស្សក្បាលកន្ចាស់ហើយនិងហា៎! » នាងតូចក៏បានធ្វើមុខធុញទ្រាន់ទៅកាន់ជុងហ្គុក
« ណា! ខ្ញុំសូមអង្វរណា! ព្រមទៅណា! » ជុងហ្គុកក៏បានកាន់ដៃនាងតូចហើយក៏អង្រួនតិចៗ!
« ថាអត់ទេ!» នាងតូចក៏ស្រែកមួយទម្លឹងទៅកាន់ជុងហ្គុក« ក្រាក.....! ក្រឹប...»
សម្លេងបើកទ្វាចូលបន្ទប់ក៏លាន់ចេញមកហើយក៏លិចចេញមករូបរាងកំលោះក្រមុំពីរអ្នក
« លោកនេះពិតជាយ៉ាប់មែន! » នាងតូចក៏រអ៊ូរង៉ូវៗទៅកាន់ជុងហ្គុក
« យ៉ាប់យ៉ាងមិច? បើនាងធ្វើអោយខ្ញុំបារម្ភធ្វើអី? ខ្ញុំស្មានតែនាងត្រូវគេចាប់ទៅណាបាត់ហើយ! » ជុងហ្គុកក៏បានបង្ហាញអារម្មណ៍គេចេញមក បន្ទាប់មកAraក៏បានមើលមុខជុងហ្គុកដោយក្រសែភ្នែកប្លែកៗធ្វើអោយជុងហ្គុកក៏បន្ថែមមួយឃ្លាទៀត
« គឺខ្លាចនាងមិនធ្វើការសងលុយខ្ញុំនិងណា! កុំគិតអីផ្តេសផ្តាសអោយសោះ! » ជុងហ្គុកក៏បានបន្ថែម
« ដឹងហើយ! » នាងតូចនិយាយហើយក៏បានដាក់ខោអាវដេកយប់ខ្លួនទៅលើតុដែលនៅជិតដៃ
« អ្នកណាចូលងូចទឹកមុន? » នាងតូចក៏បន្ថែម
« ខ្ញុំចូលមុន! » ជុងហ្គុកក៏បាននិយាយដោយយកកន្សែងនៅលើស្នួលហើយក៏ចូលបន្ទប់ទឹកបាត់ទៅចំណែកនាងតូចក៏បានញញឹមបន្តិចរួចក៏ដាក់ខ្លួនអង្គុយចុះទៅលើសាឡុង
បន្ទាប់ពីអ្នកទាំងពីរងូចទឹកហើយ ជុងហ្គុកក៏បានឡើងទៅដេកលើពូក ចំណែកឯនាងតូចវិញក៏បានទៅដេកលើសាឡុងវិញ ។ គ្មានភាពជាសុភាពបុរសមែនជុងហ្គុកនេះ!Araមិនទាន់ទាំងដាក់ខ្លួនចុះផង ក៏មានអារម្មណ៍ថាអ្វីមកប៉ះនាង នាងក៏ងាកទៅមើល
« លោកហ្គុក! មានការស្អី? » នាងតូចក៏សម្លឹងមើលជុងហ្គុកដោយក្រសែភ្នែកភ័យខ្លាច
«....»
ជុងហ្គុកមិននិយាយអ្វីទាំងអស់រួចក៏បីនាងតូចមកទាំងមិនមានការអនុញាតពីនាងសូម្បីតែបន្តិច
« នែ៎! ចង់ធ្វើអីនិង? បើហ៊ានធ្វើអីខ្ញុំ ខ្ញុំផ្តឹងណា! » នាងតូចក៏បានចង្អុលមុខជុងហ្គុកទាំងដែលជុងហ្គុកកំពុងតែបីនាងទៅដាាក់លើពូករបស់គេ បន្ទាប់គេក៏បានឡើងលើពូកជាមួយនិងAraដែរ ធ្វើអោយនាងភ្ញាក់ផ្អើរជាខ្លាំង« នេះលោកចង់ធ្វើអី? » នាងតូចក៏និយាយទៅកាន់ជុុងហ្គុកដោយសម្លេងធម្មតាមិនបញ្ជេញភាពភ័យខ្លាចរបស់នាង
« មិនចង់ធ្វើអ្វីទេ! តែបើអោយនាងទៅដេកលើសាឡុងវាអាក្រក់មើលពេក ហើយបើអោយខ្ញុំគេងលើសាឡុងក៏ខ្ញុំដេកមិនស្ងប់ដែរ!» ជុងហ្គុក
« ចឹងខ្ញុំទៅបន្ទប់ខ្ញុំវិញ! » នាងតូចនិយាយចប់ក៏បែរខ្នងដើរចេញ ប៉ុន្តែក៏ត្រូវបានជុងហ្គុកអោបនាងពីក្រោយ
« កុំធ្វើបែបនេះអីណា! មោះ មកគេងទៅ ខ្ញុំមិនធ្វើអីនាងទេ គ្រាន់តែអោបទេ! » ជុងហ្គុកក៏បាននិយាយជាសម្លេងស្រទន់ទៅកាន់នាងតូច
« នេះនេ៎! » នាងតូចក៏បានដុលចំភ្នែកនាយជុង ធ្វើអោយគេយកដៃម្ខាងទប់ភ្នែកបន្តិច
« អោបក៏ខាតដែរ! » Araក៏បានស្រែកញ៉ែតៗទៅកាន់ជុងហ្គុក
« ទៅ! មិនអោបក៏បានដែរ តែនាងត្រូវតែកំដរខ្ញុំដេកនៅលើពូកនេះ មកពីនាងទើបធ្វើអោយខ្ញុំខាតទឹកភ្នែកអត់ប្រយោជន៍» ជុងហ្គុកក៏និយាយដោយរៀបចំខ្លួនដេក
« ប្រាកដណា? » Araក៏បានចង្អុលមុខនាយជុងដោយបញ្ជាក់ថាគេត្រូវតែនិយាយប្រាកដ
« អឹម..!» ជុងហ្គុកក៏ឆ្លើយយ៉ាងខ្លីរួចក៏ដេកបែរខ្នងដាក់នាងតូចទៅ
ចំណែកនាងតូចក៏បានយកខ្នើយអោបនៅជិតខ្លួនគេយកមកឃាំងបន្លោះកណ្តាលហើយក៏រៀបចំខ្លួនគេងទៅបើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។
____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?
ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
Roman d'amourJoen Jungkook X Park Ara