« អ្នកមកសម្ភាសការងារគ្រប់គ្នាសូមដើរមកតាមខ្ញុំ!»
ពេលដែលនាងតូចលឺបែបនេះគេក៏ដើរតាមពីក្រោយម្ចាស់សម្លេងអម្បែងមិញទៅ ។
« អូនៗចាំនៅទីនេះហើយ! អូននេះចូលមុនគេ!» បុគ្គលិកនោះក៏ហៅម្នាក់ដែលអង្គុយជិតខ្នាងតូចនោះទៅ បន្ទាប់ពីហៅមនុស្សអស់6-7 នាក់ហើយ ក៏ដល់វេននាងតូចម្តង
« អូន! » បុគ្គលិកម្នាក់នោះក៏បក់ដៃហៅនាងតូចអោយមកចូលក្នុងបន្ទប់
នាងតូចក៏កាន់ឯកសារដើរសម្តៅទៅបន្ទប់ទៅពេលដែលនាងតូចទៅដល់ នាងតូចស្ទើរតែមុនជឿអ្វីដែលនាងឃើញ ព្រោះបន្ទប់នោះធំជាងផ្ទះនាងនៅសព្វថ្ងៃទៀត ថែមទាំងមានពន្លឺភ្លើងជញ្ចេតជញ្ចាច នាងតូចបានមើលចុះឡើងៗ
« នៅមើលអី? មិនមកសម្ភាសទេមែនទេ?»
ស្រាប់តែសម្លេងមកពីណាក៏មិនដឹងបាននិយាយទៅកាន់នាងតូចធ្វើអោយនាងដាកទៅម្ចាស់សម្លេង ពេលដែលនាងងាកទៅនាងបានឃើញបុរសនោះមុខមាំ មិនញញឹមស្អីបន្តិច មុខក្រញ៉ូវអង្គុយអោយដៃពិតទៅកៅអីដែលគេអង្គុយនោះ ។ នាងតូចឃើញគេ នាថតូចក៏បានសំពះជម្រាបសួរគេបន្តិច
« ជម្រាបសួរ!» នាងតូច
« នាងចេះប្រើពាក្យទេ?» បុរសម្នាក់នោះបាននិយាយដោយសម្លេងមាំ និងគួរអោយខ្លាច
« ចា៎?» នាងតូចក៏ឆ្ញល់
« នៅចា៎ទៀត! នាងនេះគ្មានសុជីវធម៌មែន!» ជួបនាងតូចមិនទាន់បានប៉ុន្មានផង នាយនោះក៏ក្រហឹមដាក់នាងតូចភ្លាមតែម្តង
« គ្មានសុជីវធម៌យ៉ាងមិច? មកភ្លាមក៏ថាអោយភ្លាមចឹងអី? និយាយចុះនិយាយឡើងលោកទេដែលគ្មានសុជីវធម៌ ! ជិះខុសច្បាប់ហើយ ជះទឹកដាកើគេហើយ ពាក្យសុំទោសមួយម៉ាត់ក៏មិននិយាយដាក់ផង អាងអីបោះតឬលុយអោយតែគេ! មនុស្សដុចលោកនេះមិនចាំបាច់នៅជាមួយយូរទេ ក៏គេដឹងថាលោកជាមនុស្សស្អីបន្តិចអាងតែបោះលុយដាក់ក្បាលមនុស្ស!» នាងតូចបាននិយាយឡោកៗដាក់ទៅនាយនោះវិញ ធ្វើអោយនាយនោះក្តៅក្រហលក្រហាយយ៉ាងខ្លាំង ភ្នែកសម្លឹងមើលទីនាងតូចដោយពិឃាត ធ្មេញខាំស្ទើរតែបែក ដៃខ្តាប់ស្ទើរតែជាំអស់ហើយ
«បាំង!»
នាយនោះបានគោះតុមួយទម្លឹងធ្វើអោយនាងតូចភ្ញាក់ទ្រទ្រឹត
« នាងនេះទោះទៅដល់ទីណាក៏គ្មានអ្នកណាគេយកដែរ! មាយាតចេញមកបែបនេះ ស្រែកដាក់ចៅហ្វាយនាយបែបនេះ មួយជីវិតនេះនាងគ្មានការងារធ្វើទេ! មនុស្សដូចជានាង នៅជាមួយតែបន្តិចក៏ខ្ញុំដឹងថានាងជាមនុស្សគ្មានសុជីវធម៌ ធ្វើអ្វីចង់តែឈ្នះ មិនចេះ គោរពចៅហ្វាយនាយ មិនដឹងទីទាបទីខ្ពស់ទេ!» នាយនោះនិយាយដោយចង្អុលទៅមុខនាងតូចនិងកែវភ្នែកពិឃាត
« .... »
នាងតូចបាត់មាត់ឈូនឈឹង
« គ្រាន់តែជម្រាបសួរក៏មិនចេះនិយាយ!»
« ខ្ញុំនិយាយតាស៎! គឺជម្រាប់សួរអម្បែងមិចនេះទុកជាខ្យលចឹងហ៎?» នាងតូចក៏និយាយតបទៅវិញដោយមិនញញើត
« នាងមិនចេះយល់មែន! ខ្ញុំមានឈ្មោះត្រឹមត្រូវ គឺ Joen Jungkook ហើយគ្រាន់តែនាងនិយាយជម្រាប់សួរលោក Jungkook រឺក៏នាងមិនស្គាល់ឈ្មោះខ្ញុំ អាចថា លោក រឺចោហ្វាយបានតែនាងមិននិយាយ នាងនិយាយតែជម្រាបសួរមួយម៉ាត់វាគ្មានសុជីវធម៌ ! » ជុងកុកក៏បាននិយាយដោយមុខក្រញ៉ូវនិងភាពម៉ោលម៉ៅយ៉ាងខ្លាំង
« តែខ្ញុំជម្រាបសួរ សំពះលោកតាស៎!» នាងតូចក៨តបទៅវិញដោយស្រែកឡោកៗទៅដូចគ្នា
« នាងនេះនិយាយមិនបាត់មួយម៉ាត់!» ជុងកុកបានខាំធ្មេញ ខ្តាប់ដៃខឹងយ៉ាងខ្លាំង ព្រោះគ្មានអ្នកណាដែលហ៊ានជាមួយគេបែបនេះពីមុនមកទេ
« ចេញទៅ! មិនបាច់សម្ភាសទេ! ធ្លាក់ហើយ!» ជុងកុកក៏ទម្លាក់សម្លេងទៅធម្មតាវិញតែគេមិនមើលមុខនាងទេ ព្រោះគេអស់និយាយ
« អឺ! ចេញក៏ចេញ ធ្វើការជាមួយមនុស្សប្រកាន់ច្រើនបែបនេះ ខ្ញុំទ្រាំមិនបានទេ! ខ្ពើមជាន់ណាស់!» នាងតូចនិយាយដោយខាំធ្មេញព្រោះតែខឹង បន្ទាប់មកក៏កំទ្រាំជើងដើរចេញពិបន្ទប់ដោយបិទទ្វាខ្លាំងៗ
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara