ភាគទី23

1K 43 0
                                    

« អឹម..!» ជុងហ្គុកក៏ឆ្លើយយ៉ាងខ្លីរួចក៏ដេកបែរខ្នងដាក់នាងតូចទៅ
ចំណែកនាងតូចក៏បានយកខ្នើយអោបនៅជិតខ្លួនគេយកមកឃាំងបន្លោះកណ្តាលហើយក៏រៀបចំខ្លួនគេងទៅ

ថ្ងៃថ្មីក៏បានមកដល់ ចំណែកឯនាងតូចក៏បានភ្ញាក់ឡើងដោយមានដៃរាងក្រាស់មកអោបពីក្រោយខ្នងខ្លួន ។ នាងតូចក៏ទប់អារម្មណ៍ខ្លួនបន្តិច រួចក៏បានងាកទៅរកជុងហ្គុកដោយក្រសែភ្នែកកំណាច
« អារោគចិត្តអើយ! គ្រែងឯងថាមិនអោបយើងអី? » នាងតូចក៏និយាយខ្សាវៗម្នាក់ឯងដោយខាំមាត់បន្តិចរួចក៏បានដុលជុងហ្គុកមួយដៃកណ្តាលភ្នែក
« អូយ.......»
សម្លេងស្រែករម្អួយក៏លាន់ចេញមកពីបបូរមាត់នាយជុងកាត់ព្រឹកតែម្តង
« ហើយនាងកើតអីបានជាវាយលោកប្រុសចឹង? » អ៊ំណឹមក៏បានសួរទៅកាន់នាងតូចដែលកំពុងតែខ្ជឺសក្រចក់ខ្លួនដោយកំពុងតែស្អំភ្នែកជុងហ្គុកទាំងសងខាង
« ខ្ញុំវាយសុទ្ធតែមានរឿងហើយ! មិនមែនចេះតែវាយឥតប្រយោជន៍ទេ! » នាងតូចក៏បាននិយាយដោះសារទៅកាន់អ៊ំណឹម
« ឥឡូវប្រាប់មកថារឿងអី? » អ៊ំណឹមក៏បានចោទសួរនាងតូចដោយក្រសែភ្នែកខឹងសម្បើមរបស់អ៊ំណឹម
« គឺលោកហ្គុក-...» នាងតូចមិនទាន់និយាយចប់ផងក៏ត្រូវស្កាត់ដោយជុងហ្គុកជាមុន
« គឺមកពីនាងអុកសុខនិងណាអ៊ំ! ខ្ញុំមិនអីទេ ខ្ញុំស្អំខ្លួនឯងវិញអ៊ំ អ៊ំអាចទៅធ្វើការបានណា! » ជុងហ្គុកក៏បានដេញអ៊ំណឹមអោយចេញទៅ
« មើលថែខ្លួនផងណាអ្នកប្រុស! ខ្ញុំទៅហើយចឹង! Araទៅជួយស្អំអោយលោកប្រុសទៅឯងជាអ្នកធ្វើអោយគាត់ខ្លាចជាបែបនេះឯងត្រូវតែទទួលខុសត្រូវ! » អ៊ំណឹមក៏លានភ្នែកធំៗទៅកាន់នាងតូចដោយឃ្លាចុងក្រោយគេ
« គឺ...! » នាងតូចមិនទាន់និយាយចប់ផង ក៏មានអ្នកស្កាត់ជាមុន
« គ្មានគឺអីទេ ! នាងមកស្អំអោយខ្ញុំមកនាងជាអ្នកធ្វើ! » ជុងហ្គុកនិយាយចប់ហើយក៏បានគង់ទាក់ខ្លាហើយក៏អោបដៃជាមួយនិងស្នាមញញឹមចុងមាត់បន្តិច រួចគេក៏បានញាក់ចញ្ជើមម្ខាងបន្តិច

ចំណែកនាងតូចឃើញបែបនេះក៏ខ្នាញ់ចង់តែចាប់ទះអោយណានៃម៉ងហា៎ បន្ទាប់មកនាងតូចក៏ដើរសម្តៅទៅជុងហ្គុកដោយសម្លក់គេធ្វើអោយជុងហ្គុកកាន់តែខ្នាញ់នាងតែម្តង
«ស្អំអោយស្រួលបួលណា! » ជុងហ្គុក
« ខ្ញុំដឹងហើយ! » នាងតូចក៏បានច្រឡោតដាក់ជុងហ្គុកហើយក៏យកទឹកកកមកស្អំភ្នែកគេថ្នមៗ
« តិចៗមើល! » ជុងហ្គុក
« តិចអស់ប៉ុន្នឹងហើយ! » នាងតូចក៏គំហកដាក់ជុងហ្គុក ធ្វើអោយជុងហ្គុកមិនមែនជាខ្លាចតែបែរជាសើចបន្តិចវិញ ព្រោះតែខ្នាញ់និងសម្តីឆ្នាស់ឆ្នើមរបស់នាង
ពេលដែលកំពុងតែស្អំភ្នែកនិងភ្នែកក៏បានសម្លឹងទៅរកគ្នា ធ្វើអោយម្នាក់ៗប្រែទៅជាកែវភ្នែកស្រទន់ទៅវិញ! មុខនិងមុខក៏កាន់តែខិតជិតគ្នា ធ្វើអោយជុងហ្គុកបានយកដៃម្ខាងរបស់ខ្លួនទៅកាន់ថ្ពាល់របស់នាងតូច បន្ទាប់មកបបូរមាត់និងបបូរមាត់ក៏បង្រុងនិងប៉ះទៅហើយប៉ុន្តែនាងតូចក៏ថយចេញហើយងាកចេញបែរក្រោយទៅវិញ
« គឺ...! ខ្ញុំមិនមានអារម្មណ៍ថើបពេលព្រឹកទេ! » នាងនិយាយចប់ក៏យកទឹកកកដើរចេញទៅ
ចំណែកជុងហ្គុកក៏ញញឹមបន្តិចរួចក៏យកកន្សែងចូលងូចទឹកបាត់ទៅ

ពេលវេលាក៏កាន់តែដើរលឿនធ្វើអោយអ្នកទាំងពីរក៏កាន់តែស្នឹតគ្នា ! នេះអស់រយៈពេល3ខែហើយ បើជុងហ្គុកបន្តធ្វើសកម្មភាពបែបនេះរហូតអ្នកណាក៏លង់ស្រឡាញ់ដែរ

បើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។

____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។

ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?

ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now