« នេះកាហ្វេ! យើងសុខចិត្តចេញលុយអោយឯងចុះ! » លីសាក៏បានហុចកាហ្វេនៅនិងដៃខ្លួនម្ខាងទៅអោយអ្នកដែលកំពុងតែដេកផ្កាប់មុខទៅលើតុសម្លឹងមើលទៅបង្អួចដោយហូរទឹកភ្នែកព្រោះមិនដឹងធ្វើយ៉ាងមិចឡាញឡំនិងអារម្មណ៍ច្របូកច្របល់ផងដែរ
« កុំយំណា! នេះកាហ្វេ! គិតអោយបានច្បាស់ទៅ! » លីសាក៏បានដាស់តឿននាងតូចម្តងទៀត
«.....»
សម្លេងស្ងៀមស្ងាត់របស់អ្នកម្ខាងទៀតក៏នៅតែដដែរ
« នេះយើងទុកលើតុ! ហើយអាហារយើងរៀបចំអោយឯងរួចហើយ នៅតុបាយហ៎! ហើយយើងទៅធ្វើការហើយ! » លីសានិាយយចប់ក៏បានដាក់កាហ្វេទៅលើតុហើយក៏ដើរចេញទៅធ្វើការទៅ បន្ទាប់មកនាងតូចក៏បានងាកទៅខាងកាហ្វេដែលនៅលើតុនោះបន្ទាប់មកក៏បានងើបអង្គុយ
« កាហ្វេជួយខ្ញុំអោយភ្លេចពីគេទេ? » នាងតូចក៏បាននិយាយម្នាក់ឯង ជាមួយនិងទឹកភ្នែកដាបពេញរង្វង់ភ្នែកនាង
បន្ទាប់មកគេក៏បានផ្កាប់មុខទៅលើតុសាលជាថ្មី+ ផ្ទះPark......
« មីAraនិងមិនដឹងថាវាទៅណាទៀត! អញជំពាក់គេគ្រប់ទិសអស់ហើយ! ពេលណាបានវាមកចិញ្ជឹមអញដូចមុនទៀត? » ម្តាយចុងរបស់នាងតូចក៏បានរអ៊ូរទៅកាន់ឪពុកនាង
« មកពីឯងនិង! បើកាលនោះចាប់វាបានត្រូវអោយវានៅចិញ្ជឹមយើងបាត់! » ឪពុកបាននិយាយហើយក៏ផ្លុំបារីចេញពីមាត់ទៅ
« យី...! មកបន្ទោសអញ? គ្រែងឯងនៅពីមុខវាអី ? មិចក៏ចាប់វាអត់ជាប់? » ម្តាយចុងនាងក៏បានបន្ទោសឪពុកនាងទៅវិញដោយលានភ្នែកសឹងតែជ្រុះគ្រាប់ភ្នែក
« យីមកលានគ្រាប់ភ្នែកដាក់អញនិង អញវាយកាត់ព្រឹកល៎? » ឪពុកគេក៏បានគប់បារីចោលហើយក៏បន្តប្រកែកគ្នាជាមួយនិងម្តាយចុងនាងទៅ
« បើអញធ្វើចឹង ហែងហ៊ានធ្វើស្អីអញ? » ម្តាយចុងនាងក៏ងើបឈរ ឈរតតាំងជាមួយនិងឪពុកនាង
« យីឈ្លើយជាមួយអញផងហេ៎? អញកំពុងអត់លុយទិញស្រាផង! » ឪពុក
« បើចឹងវាយ៉ាងមិច? » ម្តាយចុងនាងក៏នៅតែផ្កឺនជាមួយនិងឪពុកនាង
« នេះនេ៎! » ឪពុកនាងក៏បានទះម្តាយចុងនាងមួយកម្ភៀង
បន្ទាប់មកពួកគាត់ក៏បន្តហើយក៏កើតទៅជាជម្លោះអំពើហិង្សាទៅដាក់គ្នានៅក្រោយផ្ទះនោះទៅ+ភូមិគ្រឹះJoen.........
« អ្នកប្រុសញ៊ាំអោយច្រើនទៅណា! » អ៊ំណឹមក៏បានចាប់ម្ហូបទៅអោយជុងហ្គុកដែលកំពុងតែកាន់ស្លាបព្រាតែមិនដួសអាហារ
« អ៊ំ! ខ្ញុំនឹកម៉ាក់ប៉ាខ្ញុំ! » ជុងហ្គុកក៏រំលឹកឈ្មោះម៉ាក់ប៉ាគេដោយកែវភ្នែកស្រទន់ទៅកាន់អ៊ំណឹម
« អូ..! អ្នកប្រុសរបស់អ៊ំ ! លោកប្រុសលោកស្រីគាត់ទៅបានសុខហើយ! យ៉ាងណាក៏នៅមានអ៊ំដែរ! » អ៊ំណឹមនិយាយដោយយកក្បាលជុងហ្គុកអោយផ្តេកនៅលើទ្រូងគាត់ ពួកគេក៏បានអោបគ្នា យំទៅ
« (Ara! ខ្ញុំនឹកនាងណាស់! ) » ជុងហ្គុកក៏បាននិយាយក្នុងចិត្តដោយសម្លសងមើលទៅថូផ្កា
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara