ភាគទី14

971 36 0
                                    

ពេលដែលនាងទៅដល់ នាងក៏បានយកចាននិងស្លាប់ព្រាយកមកដួសបាយក្នុងឆ្នាំងតែ....
« អស់បាយហើយអី? » នាងតូច
បន្ទាប់ពីនាងបើកឆ្នាំងហើយ នាងក៏បន្តបើកម្ហូបផ្សេងៗទៀត តែអ្វីដែលនាងឃើញនោះគឺសល់តែបាតឆ្នាំង
« យើងញ៊ាំអីទៅ? » នាងតូចក៏រអ៊ូរម្នាក់ឯង បន្ទាប់មកគេក៏ដាក់ចានដែលគេកាន់ជាមួយស្លាប់ព្រាទៅលើកន្លែងដើមវិញ ហើយក៏ដើររកអ៊ំណឹម ដើម្បីសុំការអនុញាតទៅញ៊ាំអីក្រៅ ពេលនាងបានជួបអ៊ំណឹមកំពុងតែបញ្ជារគេនោះ នាងក៏បានដើរសម្តៅទៅគាត់
« អ៊ំណឹម! » នាងតូច
« មានការស្អី? ការងារធ្វើរួចនៅ? » អ៊ំណឹម
« គឺការងារធ្វើរួចហើយតែខ្ញុំចង់សុំអនុញាតចេញទៅញ៊ាំអីក្រៅបន្តិចព្រោះក្នុងផ្ទះបាយអស់ម្ហូបហើយ» នាងតូច
« ចេញទៅនិងមានលុយអត់នុង? » អ៊ំណឹម
« គឺ...គឺ..អត់មានទេ! » នាងតូច
« បើគ្មានលុយហើយ ចេញទៅបានស្អីមកវិញ? ខ្លួនកំពុងតែជំពាក់បំណុលគេផង! » អ៊ំណឹមក៏ប្រើពាក្យប្រមាថនាងតូចតែម្តង
« តែយ៉ាងណាក៏ខ្ញុំដឹងថាទៅរកកន្លែងញ៊ាំអីបានដែរ! » នាងតូច
« មិនដឹង! យើងមិនអោយទៅ! ចូលផ្ទះ ទៅធ្វើការងាផ្ទះទៅ» អ៊ំណឹមក៏បាននិយាយទៅកាន់នាងតូចដោយក្រសែភ្នែកគួរអោយខ្លាច នាងតូចក៏បានអោនមុខចុះបន្តិចរួចក៏បានដើរទៅធ្វើការងារផ្ទះទៅ ។

នាងក៏បានបោសជូតផ្ទះដ៏ធំមួយដោយគ្មានអ្នកបម្រើផ្សេងៗមកជួយនាងទេ ក្រោយពី2ម៉ោងក្រោយមក នាងក៏បានសំអាតរួចស្រាចបន្ទាប់មកនាងក៏បានសម្រេចចិត្តចូលបន្ទប់ ពេលដែលនាងចូលទៅដល់នាងក៏បានឃើញស្រីៗអ្នកបម្រើប្រាំអ្នកនៅដេកមើលទូរស័ព្ទនៅលើពូក
នាងឃើញបែបនេះនាងក៏ហួសចិត្តព្រោះនឹកស្មានមិនដល់ថាមិនមកជួយគ្នាបែរជាមកដេកចុចទូរស័ព្ទយ៉ាងប្រងើយវិញ
« នេះពួកបងមិនមកជួយខ្ញុំបែរជាមកចុចទូរស័ព្ទចឹងអី? » នាងតូចក៏បានប្រមូលភាពក្លាហ៊ានដែលខ្លួនមានមកនិយាយទៅកាន់ពួកអ្នកបំរើដែលកំពុងតែចុចទូរស័ព្ទ
« នេះនាងជាអ្នកបំរើចូលមកថ្មីនិងអី? » អ្នកបំរើម្នាក់ក៏និយាយទៅកាន់នាងតូចដោយសេចក្តីមិនពេញចិត្ត
« ក្រហើយជំពាក់បំណុលលោកជុងហើយនៅធ្វើចរឹកខ្លាំងទៀត មែនហេ៎ពួកយើង? » អ្នកបំរើម្នាក់ទៀតក៏បាននិយាយទៅមិត្តរបស់គេផ្សេងៗទៀត
« មែននិង! » ពួកអ្នកបំរើនោះក៏និយាយបែបខ្ពើមរអើមនាងតូចតែម្តង
« ខ្ញុំនិយាយរឿងការងារផ្ទះ ពួកបងបែរជាមកនិយាយប្រមាថខ្ញុំទៅវិញ! » នាងតូចនិយាយចប់ក៏បានដើរសម្តៅទៅពួកអ្នកបំរើទាំងនោះ
« បើមិនដឹងរឿងកុំចេះតែនិយាយប្រមាថខ្ញុំ! ខ្ញុំមិនបានជំពាក់លុយគេដោយសារតែខ្ញុំទៅហារមាត់សុំលុយគេទេ តែមកពីគេមានអំណាចជាងខ្ញុំគេក៏បានមកទម្លាក់បំណុលពីចៅហ្វាយខ្ញុំមកដល់ខ្ញុំ ចឹងខ្ញុំគ្មានអី-» នាងតូចមិនទាន់និយាយចប់ផង អ្នកម្ខាងទៀតក៏បាននិយាយកាត់នាង
« មកពីនាងជេរចៅហ្វាយចឹងហើយ! នាងមិនដឹងទេអី? ថាចៅហ្វាយជាមនុស្សមានអំណាចជាងគេក្នុងមួយប្រទេសនេះ ហើយនាងជាស្អីបានជាហ៊ានមកជេរចៅហ្វាយយើងងាយៗមេស? » យីជីក៏បានដើរសម្តៅទៅនាងតូចដោយសម្លឹងមើលមុខនាងដោយក្រសែភ្នែកគួរអោយខ្លាច

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now