ភាគទី9

948 42 0
                                    

« Ding dong......!»

នាងតូចក៏បានចុចកណ្តឹងផ្ទះមិត្តនាង ដោយដៃម្ខាងកាន់ពោះនាងដោយភាពឈឺចាប់និងការវាយដំរបស់ម្តាយចុងនិងឪពុកបង្កើតរបស់នាង

លីសាក៏បានបើកទ្វា
« Ara! នេះឯងកើតអីនុង? » លីសាក៏ចូលមកជួយគ្រាមិត្តរបស់ខ្លួន ហើយក៏ជួយលើកឥវ៉ាន់របស់មិត្តខ្លួនដោយមិនបាច់សួរនាំ រួចគេក៏បានដាក់មិត្តគេអោយមកអង្គុយលើសាឡុងនៅផ្ទះគេ

« នេះមានរឿងអី Ara?  មើលទៅសាភាពឯងដូចជាធ្ងន់ធ្ងរណាស់! នេះទៅពេទ្យដែលទេ? » លីសាក៏បានសួរទៅកាន់នាងតូចដោយក្តីបារម្ភ
« អត់ទេ! ខ្ញុំអត់ទៅពេទ្យទេ ខ្ញុំមិនកើតអីទេ! » នាងតូចក៏បានបដិសេដភ្លាមព្រោះមិនចង់អោយអស់លុយមិត្ត
« អឺៗ! នេះឯងកើតអី? មានរឿងអី? នេះកុំប្រាប់ណាថាត្រូវឪម៉ែឯងវាយទៀតណា? » លីសា
នាងតូចក៏ងួកក្បាល
« ហុឺយ....មិចក៏ឯងមិនផ្តឹង? » លីសាក៏បានអោយយល់បល់ទៅនាងតូច
« យើងមិនចង់មានរឿងច្រើន! » នាងតូចក៏និយាយដោយដកដង្ហើមធំ
« តែយើងសូមស្នាក់ផ្ទះឯងមួយរយៈ ចាំពេលយើងធូរចាំយើង រកបន្ទប់ជួរនៅម្នាក់ឯង» នាងតូចក៏បានសូមការអនុញាតពីលីសា
« អឺៗ! ឯងចង់នៅប៉ុន្មានថ្ងៃក៏បានដែរ គ្មានបញ្ហារទេ! » លីសានិយាយបណ្តើរ មើលទៅកាន់កន្លែងជាំរបស់នាងតូចបណ្តើរ

នាងតូចញញឹមបន្តិចរួចក៏បានផ្អែកខ្លួនទៅលើសាឡុង

ថ្ងៃថ្មីក៏បានមកដល់ ថ្ងៃចរចារជាលើកចុងក្រោយជាមួយលោកជុងគុកក៏បានមកដល់ដូចគ្នា នាងតូចបានរៀបចំខ្លួនរួចក៏មើលទៅកញ្ចក់ នាងខំប្រឹងញញឹមនៅមុខកញ្ចក់ទាំងដែលនាងមិនបានធូរស្រាលផង

« Ara! មិនបាច់ទៅទេអី! មើលទៅឯងដូចនៅឈឺនៅឡើយទេ! » លីសាក៏សម្តែងភាពព្រួយបារម្ភទៅកាន់មិត្តរបស់នាង
« យើងមិនអីទេ! សំខាន់ពេលយើងមកដល់ផ្ទះមានម្ហូបនៅលើតុបានហើយ! » នាងតូចក៏ប្រឹងនិយាយដោយលាក់ភាពឈឺចាប់របស់ខ្លួន
លីសាញញឹមបន្តិចរួចក៏បានដើរចេញ ចំណែកនាងតូចក៏បានអោនទៅមើលស្នាមរបួសនៅលើផ្ទៃមុខនាងបន្តិច បន្ទាប់មកនាងក៏បានយកម្សៅមកផាត់លើមុខដើម្បីបិទបាំងរបួសជាំដែលនៅលើផ្ទៃមុខនាង បន្ទាប់មកនាងក៏បានចុចពោះនាងបន្តិច
« អូយ!» នាងតូចក៏បានស្រែកថ្ងូរដោយភាពឈឺចាប់បន្ទាប់មកនាងក៏មិនចាប់អារម្មណ៍រួចក៏ចេញដំណើរទៅកាន់ក្រុមហ៊ុនរបស់ជុងគុក

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now