ភាគទី30+31( special for ending)

2.3K 85 0
                                    

ថ្ងៃស្អែកក៏បានមកដល់  បន្ទាប់មកក៏បានលិចចេញរូបរាងមនុស្សពីរនាក់ដេកអោបគ្នាយ៉ាងស្អិតរមួតជាមួយនិងភួយក្រប់ពីលើព្រោះតែម្នាក់ៗគ្មានសម្លៀកបំពាក់នៅលើខ្លួនទេ។
អ្នកដែលងើបមុនគេ គឺខាងស្រីជាអ្នកភ្ញាក់ពីដំណេកដ៏មានសុភមង្គលរបស់ពួកគេកាលពីយប់មិញ ។ ពេលដែលនាងងើបអង្គុយនាងក៏មានភួយទប់កុំអោយចេញខ្លួនប្រាណនាង បន្ទាប់មកនាងក៏បានងាកទៅមើលមុខជុងហ្គុកដែលកំពុងតែដេកជាមួយនិងសេចក្តីសុខនៅក្នុងខ្លួន បន្ទាប់មកនាងក៏បានប៉ះសក់គេបន្តិចរួចក៏ញញឹម
« សេចក្តីសុខណាស់ណ៎? » នាងតូចក៏បាននិយាយទៅកាន់អ្នកម្ខាងទៀត ដែលមិនបានភ្ញាក់ពីដំណេក
នាងសើចបន្តិចរួចក៏ចេញពីគ្រែជាមួយនិងភួយដើរសម្តៅទៅបន្ទប់ទឹក បន្សល់ទុកនៅជុងហ្គុកស្រាតអានរគរ
បន្ទាប់ពីនាងរៀបចំខ្លួនហើយ នាងក៏បានចុះទៅក្រោមដើម្បីទៅជួយគេឯងធ្វើម្ហូប តែពេលដែលនាងចុះទៅ អ្វីគ្រប់យ៉ាងគឺមានស្រាប់ នៅលើតុដោយសារតែអ្នកបម្រើបានរៀបចំរួចស្រាច

« អ្នកនាង! ចូលមកពិសារអាហារមកណា! អ្នកប្រុសមិនទាន់ភ្ញាក់ពីដំណេកទេអី? » អ៊ំណឹមក៏បានរាក់ទាក់នាងខុសពីពេលដែលនាងចូលមកជាឋានៈជាអ្នកបម្រើ
« ចា-ចា៎! » នាងតូចក៏បានឆ្លើយតបទៅអ៊ំណឹម
« ចឹងអ្នកនាងចូលមកញ៊ាំសិនមកណា! » អ៊ំណឹមក៏បានអញ្ជើញនាងតូចដោយរាក់ទាក់
ប្រហែលជាមួយស្របក់ជុងហ្គុកក៏បានចុះមកញ៊ាំអាហារជាមួយនិងAraដែរ

« ក្រោកយូរនៅAra?» ជុងហ្គុកក៏បានសួរទៅកាន់នាងតូច
« មិនជាយូរទេ! » នាងតូច
« ចឹងញ៊ាំអោយច្រើនទៅណា ព្រោះមើលទៅប្រហែលជាហត់ណាស់! » ជុងហ្គុកក៏បាននិយាយទៅកាន់នាងតូចដោយញញឹមចុងមាត់បន្តិច ធ្វើអោយនាងតូចចាប់ផ្តើមកើតការអៀនខ្មាស់

គិតចុះគិតឡើងត្រឹមតែមួយភ្លែតពួកគេក៏បាននៅជាមួយគ្នាអស់រយៈពេលមួយខែបាត់ នាងតូចក៏ចាប់ផ្តើមមានអាការៈក្អួតចង្អោល វិលមុខ ខុសប្រក្រតី បន្ទាប់មកនាងក៏សម្រេចចិត្តទិញសម្រាប់វាស់ទឹកនោមយកមកវាស់  ។
លិទ្ធផល : ll
គុំនូសពីរ វិជ្ជមាន
« នេះខ្ញុំមានកូនអី? » នាងតូចនិយាយដោយស្នាមញញឹមតិចៗ!
« ទៅSurprise ជុងហ្គុកសិន» នាងតូចនិយាយហើយក៏បានដាក់សម្រាប់ពិនិត្យទឹកនោមចូលទៅកាបូប បន្ទាប់មកនាងក៏ដើររកជុងហ្គុក
« ជុងហ្គុក! ជុងហ្គុក! »
« តឹប...!»
សៀវភៅមួយក្បាលក៏បានជ្រុះត្រូវជើងនាង
« អូយ..!» នាងថ្ងូរបន្តិច រួចក៏រើសសៀវភៅនោះមក
« អីយ៉ា! ជុងហ្គុកចេះអានរឿងម៉ាក់ខ្ញុំសរសេរទៀត តែ...រឿងនេះគឺជារឿង...!» ស្នាមញញឹមដែលលេចចេញមកអម្បែងមិញក៏ប្រែទៅជាកម្សត់ទៅវិញ
« ម៉ាក់? » នាងតូចនិយាយតិចៗខ្សឹបៗបន្ទាប់មកនាងក៏ដាក់សៀវភៅកន្លែងដើមវិញ
« ជុងហ្គុក! ជុងហ្គុក? »
« មានការអីAra? » ជុងហ្គុកក៏បានឆ្លលយដោយស្នាមញញឹម
« គឺ.... ខ្ញុំចង់ទៅញ៊ាំបាយក្រៅ ព្រមទេ? » នាងតូច
« បើអូនចង់ Ok! តោះទៅ! » ជុងហ្គុក

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now