ភាគទី17

981 39 0
                                    

« តឹប តឹប តឹប»
ប្រហែលជារាងព្រឹកបន្តិច សម្លេងរត់លើម៉ាសុីក៏លាន់ចេញមក ដោយបុរសម្នាក់រត់នៅលើនុះជាមួយនិងកូនកន្សែងនៅលើ.ក.របស់គេ និងផ្សើមដោយញើសហូរមកមួយតម្នក់ៗ

(« លោកថើបខ្ញុំធ្វើអី? ឆ្កួតទេអី? គ្រាន់តែរឿងរូបថតមួយចាំបាច់មកថើបខ្ញុំ? ខូចតែសុំតាស៎មិនបានខូចទាំងរូបថតទៀតណា មិចក៏ចាំបាច់មកថើបខ្ញុំ! អារោគចិត្តនេះ! »)

សម្លេងរបស់នាងតូចក៏លិចចេញមកលើខួរក្បាលរបស់ជុងហ្គុកដែលកំពុងតែរត់លើម៉ាសុីន ទាំងញញឹមបន្តិច។
« មិចក៏គិតពីគេរហូតចឹង? ហុឺយ....» ជុងហ្គុកក៏បានសួរទៅខ្លួនឯងដោយស្នាមញញឹមនិងក្រវីក្បាលហួសចិត្តនិងខ្លួនឯង ។ ប្រហែលជា5នាទី គេក៏បានឃើញពីមាត់ទ្វាបន្ទប់ហាត់ប្រាណដែលមិនបានបិទនោះ ក៏បានលិចរូបរាងនារីម្នាក់កំពុងតែជូតថូផ្កាជាមួយនិងស្នាមញញឹមបន្តិច ហើយនារីម្នាក់នោះប្រកត់ណាស់ថាជាAra

ចំណែកAraវិញ ពេលដែលគេកំពុងតែជូតថូផ្កាគេក៏បានលឺសម្លេងផ្លែកនាងក៏ងាកទៅមើល ហើយគេក៏បានឃើញជុងហ្គុកកំពុងតែរត់លើម៉ាសុីនជាមួយនិងកែវភ្នែកសម្លឹងមើលគេដោយក្រសែភ្នែកស្រទន់ភ្ជាប់ជាមួយនិងស្នាមញញឹមលើផ្ទៃមុខរបស់គេបន្តិចៗ

គ្រាន់តែនាងឃើញភ្លាម ទឹកមុខរបស់នាងតូចនិងជុងហ្គុកក៏ប្រែទៅជាស្មើរធេងទៅវិញ ចំណែកថូផ្កាដែលនៅលើដៃនាងតូចក៏បានជ្រុះមកផ្ទៃឥតដ៏ធំទូលាយនោះ
« ប្រាវ....»
គ្រាន់តែថូផ្កាជ្រុះពីដៃនាងតូចភ្លាម ជុងហ្គុកដែលកំពុងតែរត់លើម៉ាសុីនក៏បានរអិលដួលទៅលើផ្ទៃឥតតែម្តង
« ដឹប.....»
សម្លេងមាឌធំដែលកំពុងតែរអិលដួលពីម៉ាសុីរត់ហាត់ប្រាណក៏បានលាន់ចេញមកធ្វើអោយនាងតូចស្ទាក់ស្ទើរក្នុងការចូលទៅជួយ
« គួរតែជួយគេអត់ណ៎? ជួយរឺមិនជួយ? »នាងតូចក៏ឆ្លេឆ្លាមិនដឹងថាត្រូវទៅជួយរឺក៏អត់ព្រោះតែអៀននិងជុងហ្គុក
« ទុកអាភាពអៀននិងមួយកន្លែងចុះកុំអោយថា ឃើញគេមានទុក្ខនៅនិងមុខហើយមិនជួយ! » នាងតូចក៏បានប្រញាប់ចូលទៅជួយនាយជុង ប៉ុន្តែពេលដែលគេបង្រុងនិងចេញដំណើរហើយ នាងក៏បានជាន់និងអម្បែងថូផ្កាដែលជ្រុះអម្បែងមិញនេះឯង ធ្វើអោយនាងតូចលូតបន្តិច
« Araយ៉ាងមិចហើយ? » ជុងហ្គុកដែលកំពុងតែដៃម្ខាងទប់កែងដៃក៏បានស្រែកពីចម្ងាយដោយក្តីបារម្ភទៅនាងតូច ប៉ុន្តែយ៉ាងណាក៏ដោយនាងតូចក៏ប្រឹងតែដើរមកជួយជុងហ្គុកទាំងដែលខ្លួនឈឺនិងឈាមប្រឡាក់ពេញឥត ចំណែកជុងហ្គុកក៏ងើបដើរសម្តៅមកនាងតូច
« នាងយ៉ាងមិចហើយ ? / លោកយ៉ាងមិចហើយ ?» អ្នកទាំងពីរក៏បានសួរគ្នាទៅវិញទៅមកស្មើរគ្នាជាមួយនិងក្តីបារម្ភដូចគ្នា
ពួកគេក៏អេះអុញបន្តិចរួចខាងប្រុសក៏ផ្តើមមុន

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now