« អាយ........» សម្លេងស្រែកលិចលាន់ចេញមកពីបបូរមាត់ដ៏សុីជម្ពូររបស់ នាងតូចAra ដោយដៃទាំងសងខាងអោបខ្នើយកើយជាមួយនិងទឹកមុខភ័យខ្លាច
បន្ទាប់មករាងក្រាស់ក៏ភ្ញាក់ឡើងដោយស្រពិចស្រពិល ងងីងងងោង ងើបទាំងមិនចង់ងើប បន្ទាប់មកគេក៏បានឃើញនាងតូចកំពុងតែអោបខ្នើយនិងលេងទឹកមុខភ័យខ្លាច
« នាងកើតអី? ឆ្កួតទេអី? » ជុងហ្គុកក៏បានសួរទៅនាងតូចដោយមិនដឹងរឿងអ្វី
« នៅធ្វើមិនដឹងទៀត? លោកមកដេកលើពូកធ្វើអី? » នាងតូចក៏បានចង្អុលទៅពូកដែលពួកគេកំពុងអង្គុយលើ
« នេះជាពូកខ្ញុំ គ្រែខ្ញុំអោយខ្ញុំទៅគេងនៅទីណា? » ជុងហ្គុកក៏បាននិយាយយ៉ាងរំភើយមិនខ្វល់ពីនាងតូចបន្តិចសោះ
« មិចក៏មិនគេងនៅលើសាឡុងទៅ ! មកគេងអីនៅទីនេះ? ហើយលោកក៏ដឹងថាខ្ញុំដេកនៅទីនេះហើយ! » នាងតូចក៏បានញ៉ែតដាក់ទៅជុងហ្គុក
« នេះមានបានធ្វើស្អីខ្ញុំអត់និង? » នាងតូចក៏បន្ថែមដោយមើលទៅរាងកាយខ្លួននៅបាំងនិងខ្នើយ
« មិនបានធ្វើអីទេ! កុំភ័យពេក គ្រាន់តែអោបនិងថើបតែប៉ុណ្ណោះព្រោះស្មានតែខ្នើយ! » ជុងហ្គុក
« អាយ....! នេះសូម្បីតែខ្នើយអោបក៏លោកថើបដែលអី? នេះឃ្លានដល់ថ្នាក់នេះអី? » នាងតូចក៏បាននិយាយទៅកាន់ជុងហ្គុក
« ពិតមែនហើយ! ខ្ញុំឃ្លានណាស់! នាងព្រមអោយអាម្នាក់នេះសុីទេ? » ជុងហ្គុកក៏បានខិតមកជិតនាងតូច
« នេ៎ៗៗ! លោកឆ្កួតទេអី? នេះលោកកើតអីនិង? ញ៉ែរខ្ញុំ? » នាងតូចក៏បានសួរទៅជុងហ្គុកដោយក្រសែភ្នែកមើលទៅកាន់ជុងហ្គុកដោយចុងភ្នែកបន្តិច
« នាងឆ្កួតទេអី? ខ្ញុំនេះអីទៅញ៉ែរអ្នកបម្រើដូចជានាងនិង? » ជុងហ្គុកក៏បាននិយាយទៅកាន់នាងតូចដោយសម្លេងរឌាក់រឌុប
« បើចឹងក៏ល្អដែរ! » នាងតូចក៏និយាយហើយក៏ងើបចេញពីគ្រែហើយក៏ដើរចេញទៅ តែនាងភ្លេចខ្លួនក៏ដើរធ្ងន់ៗធ្វើអោយត្រូវរបួសបាតជើងគេ នាំអោយគេទន់ជើងដួលបន្តិច
« Ara!» សម្លេងដ៏មាំរបស់នាយជុងក៏បាននិយាយទៅកាន់នាងតូចដោយរាងកាយមាំមួនដើរសម្តៅទៅនាងតូចនិងជួយគ្រានាងឡើង
« នាងកើតអីទេ? » ជុងហ្គុកក៏បានសួរទៅនាងតូចដោយក្តីបារម្ភ
« អូយ....! មិនអីទេ! » នាងតូចនិយាយហើយក៏បក់បង់បិទដំបៅចេញ ហើយនាងក៏បានឃើញឈាមហូរចេញពីបាតជើងនាងម្តងទៀត ។ រាងក្រាស់ឃើញបែបនេះក៏បានបីនាងតូចដាក់លើសាឡុងហើយក៏បានដើរទៅយកឧបករណ៍ជំនួយ បន្ទាប់មកគេក៏បានជូតឈាមនាងតូចចេញរួចក៏លាបថ្នាំលើរបួសនាងបន្តិច រួចក៏យកបង់បិទដំបៅមករុំជើងនាងសារជាថ្មី បន្ទាប់ពីរុំរបួសហើយជុងហ្គុកក៏បានទុកឧបករណ៍ជំនួយនៅកន្លែងដើម
« លោកខ្ញុំចង់ងូចទឹក! ខ្ញុំខានងូចតាំងពីម្សិលមិញហ៎! » នាងតូចក៏បានសុំអនុញាតជុងហ្គុកដើម្បីចូលងូចទឹកអោយស្រឡះខ្លួន
« តែកុំងូចដាក់ជើងណា ខ្លាចវាហើម» ជុងហ្គុកក៏បានប្រាប់នាងតូចដើម្បីទុកជាការដាសទឿន
« ខ្ញុំដឹងហើយ! » នាងតូចតបទៅជុងហ្គុកហើយក៏ឆឹកដើរសម្តៅទៅទ្វាច្រកចេញពីបន្ទប់ជុងហ្គុក
« នាងទៅណា? » ជុងហ្គុកក៏បានស្រែកពីចម្ងាយទៅកាន់នាងតូច
« ក្រែងទៅងូចទឹកអី? » នាងតូចក៏បានស្រែកតបទៅជុងហ្គុកវិញ
« នាងឆ្កួតទេអី? ចង់ហើមជើងអី? តិចស្លាប់បាត់ខានបានធ្វើការសងបំណុលខ្ញុំហ៎!» ជុងហ្គុក
« មិនដល់ថ្នាក់ស្លាប់ទេលោក! ចឹងខ្ញុំទៅហើយ! » នាងតូចក៏សើចបន្តិចព្រោះអស់សំណើចនិងជុងហ្គុក
« នាងនេះរឹងមែនថាកុំអោយទៅ! » ជុងហ្គុកនិយាយហើយក៏បានដើរសម្តៅទៅនាងតូចហើយក៏ចាប់បីនាងតូចតែម្តង ធ្វើអោយនាងតូចអោប.ក. ជុងហ្គុកជាប់ដោយដៃទាំងសងខាងព្រោះតែខ្លាចធ្លាក់ ឡាញឡំជាមួយនិងទឹកមុខប្រហោងពោះព្រោះតែភ្ញាក់
បន្ទាប់មកជុងហ្គុកក៏បានបីនាងចូលទៅក្នុងបន្ទប់ទឹក
« នាងឈរជើងម្ខាងសិនទៅ ខ្ញុំទៅយកកៅអីអោយនាង! » ជុងហ្គុកក៏បានដាក់នាងចោះហើយក៏ដើរទៅយកកៅអីអោយនាងតូច រួចក៏គ្រានាងតូចអោយអង្គុយ
« កន្លែងនេះបើកទឹកត្រជាក់ កន្លែងនេះបើកទឹកក្តៅ ! ហើយនេះសាប៊ូកក់សក់ នេះសាប៊ូដុះខ្លួន ហើយនេះច្រាសដោះធ្មេញនិងថ្នាំដោះធ្មេញ ថ្មីទេ មិនមែនរបស់ខ្ញុំទេ! » ជុងហ្គុកក៏បានចង្អុលទៅវត្ថុនីមួយៗប្រាប់ទៅនាងតូច
« ដាក់ជើងនៅទីនេះហើយ កុំអោយទឹកត្រូវជើង! » ជុងហ្គុកក៏បានចង្អុលទៅជញ្ជែងដែលរាងលានចេញមកក្រៅបន្តិច បន្ទាប់មកគេក៏បិទទ្បន្ទប់ទឹករួចក៏ដើរចេញ ចំណែកនាងតូចឃើញបែបនេះក៏ញញឹមម្នាក់ឯង ហើយក៏បើកប្រតិបត្តការងូចទឹកសម្អាតខ្លួនបើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។
____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?
ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara