« ចេះឈឺដែលអី? ហើយឯណាលុយយកមកអោយអញ? » ម្តាយនាងក៏បិចសក់នាងដោយដៃម្ខាងចំណែកម្ខាងទៀតក៏ទឹមចង្កេះយ៉ាងទំនង
« គឺខ្ញុំអត់ទាន់មានលុយទេ! ខ្ញុំតឹមតែដេញចេញពីការងារ!» នាងតូច
« ដេញចេញពីការងារចឹងហេ៎! ចឹងធ្វើមិចបាន.បានលុយមកអោយអញ?» ម្តាយចុងនាងបានស្រែកឡោកៗទៅដាក់នាង
« គឺកុំបារម្ភអីណាម៉ាក់ ខ្ញុំរកការងារឃើញហើយ ! ហើយថ្ងៃស្អែកគេខ្ញុំនិងចូលធ្វើការហើយ» នាងតូច
« យើងមិនខ្វល់ថាឯងមានការងាររឺមិនមានការងារអីទេ តែសំខាន់យើងត្រុវការលុយឥលូវនេះ ! ហើយឯងត្រូវរកលុយអោយយើងឥឡូវនេះ !» ម្តាយចុងនាងបានទះទប់នាងយ៉ាងពេញទម្លឹង បន្ទាប់ពីទះទប់រួចម្តាយនាងក៏បានកេះដែកកេះជក់បារីបន្ត
« ទៅមើលឪឯងទៅ! នៅបន្ទប់ហ៎! កំពុងស្រវឹងក្អួតពេញបន្ទប់ហើយទេដឹងដឹង? » ម្តាយចុងនាងបានដេញនាងអោយទៅមើលឪពុកនាងនាងតូចងួកក្បាលបន្តិចហើយក៏ដើរទៅរកឪពុកនាងទាំងទឹកភ្នែកនិងភាពឈឺចាប់
ស្អែក.......
នាងតូចបានរៀបចំខ្លួនដោយមើលខ្លួនឯងទៅកញ្ចក់បន្តិច បន្ទាប់មកនាងញញឹមដាក់កញ្ចក់បន្តិច ហើយក៏ដើរចុះមកខាងក្រោមទៅ« ទៅធ្វើការហើយអី?» ម្តាយចុងនាងមកពីណាក៏មិនដឹងបានមកសួរនាងតូច
« ចា-ចា៎! » នាងតូចនិយាយទាំងញ័រមាត់តាតាតព្រោះភ័យខ្លាចម្តាយចុងនាងធ្វើបាបនាងទៀត
« មិចម៉ាល់ថ្ងៃនេះត្រូវយកលុយអោយអញអោយបាន បើអត់បាននាងឯងងាប់ហើយ!» ម្តាយនាងនិយាយដោយរុញក្បាលនាងតូចដោយដៃចង្អុល
« ចា៎!» នាងតូចតបទៅវិញយ៉ាងខ្លី បន្ទាប់មកក៏បានហៅម៉ូតូឌុបជិះទៅកន្លែងធ្វើការថ្មីខ្លួនពេលនាងទៅដល់បុគ្គលិកក៏បានអញ្ជើញនាងអោយទៅជួបម្ចាស់ក្រុមហ៊ុន ព្រោះនាងត្រូវក្លាយជាជំនួយការម្ចាស់ល្រុមហ៊ុន
« ចូរមកអ្នកនាង!» បុគ្គលិកក៏បើកទ្វាអោយនាងដើម្បីអោយនាងចូលទៅក្នុងបន្ទប់នោះ
នាងងួកក្បាលបន្តិចរួចក៏ដើរចូល« ជម្រាប់សួរ!» នាងតូចបានសំពះម្ចាស់ក្រុមហ៊ុននោះ
( គ្រាន់តែនិយាយថាជម្រាបសួរលោកក៏មិនចេះដែលមែន?)
នាងតូចក៏នឹកឃើញសំដីរបស់ជុងកុកនាងក៏ប្តូរពាក្យវិញ
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomantikJoen Jungkook X Park Ara