ភាគទី20

990 42 0
                                    

បន្ទាប់ពីនាងតូចចូលងូចទឹកហើយស្រេចនាងក៏សម្រេចចិត្តឆឹក ចេញពីបន្ទប់ទឹកដោយខ្លួនឯង ។
« គ្រាក់.......»
ពេលដែលលើសម្លេងទ្វាបើកភ្លាម ក៏លេចរូបរាងតូចស្តើងរបស់នាងតូចដែលកំពុងតែតោងអញ្ជែងដើម្បីដើរ បន្ទាប់ពីឃើញបែបនេះហើយជុងហ្គុកក៏បានឃើញនាងAraដើរចេញពីបន្ទប់ទឹកដោយសភាពពិបាកមើល គេក៏សម្រេចចិត្តចូលទៅជួយនាងដោយគ្រានាងយកទៅលើសាឡុងដើម្បីអោយនាងអង្គុយ បន្ទាប់មកជុងហ្គុកក៏បានចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនម្តង

បន្ទាប់ពីមួយអាទិត្យនាងតូចក៏បានធូរស្រាលលេងឈឺជើងនាងទៀត នាងក៏អាចធ្វើការងារបានហើយ ។
« Ara!» សម្លេងមកពីណាក៏មិនដឹងក៏បានហៅនាងតូចដោយសម្លេងស្រទន់
នាងតូចក៏ក្រឡេកទៅមើលថាជាអ្នកណា បន្ទាប់មកគេក៏បានឃើញនារីរាងតូចម្នាក់ដើរសម្តៅមកនាង
« បងMia? មានការអី? » នាងតូចក៏សួរទៅកាន់Miaដោយដៃម្ខាងកាន់អំបោសកំពុងតែបោសឥតនៅក្នុងភូមិគ្រឹះ
« គឺអូនជួយទៅកាត់ស្មៅជំនួសបងបន្តិច បងប្រញាប់ទៅធ្វើម្ហូបអោយលោកប្រុសញ៊ាំ ! » Miaនិយាយចប់ក៏ហុចកន្ត្រៃធំនោះទៅអោយនាងតូចទាំងដែលAraមិនទាន់ទាំងអនុញាតផង បន្ទាប់មកMiaក៏ប្រញាប់ប្រញាល់រត់ទៅចង្គ្រានបាយទៅ ចំណែកនាងតូចវិញឃើញបែបនេះនាងក៏មិនអាចទុកចោលបានដែរ ចឹងហើយនាងក៏សម្រេចចិត្តទៅកាត់ស្មៅជំនួសMiaមិត្តល្អមានតែម្នាក់នៅក្នុងភូមិគ្រឹះនេះទៅ

ពេលទៅដល់នាងក៏បានកាត់ស្មៅតាមដែលMiaប្រាប់ មួយស្របក់នាងក៏លឺសម្លេងដានជើងមួយក្រុមដើរសម្តៅមកនាង នាងក៏សម្រេចចិត្តងាកទៅមើល
« គឺ...មានអ្វីមែនទេ? » នាងតូចក៏និយាយទាំងញញឹមឡាញនិងភាពងើយឆ្ញល់ដែលម្នាក់ៗដើរមកនាងដោយទឹកមុខខ្សោះអាក្រោះគ្មានជាតិ ជាពិសេសម្នាក់ៗអោបដៃខ្លួន រាងៗខ្លួន
« គឺមាន! » ពួកអ្នកបំរើនោះនិយាយចប់ ។ ពងមាន់ក៏បានហោះមកត្រូវមុខនាងតូចដោយមិនដឹងខ្លួន
« អូយ...! អ្នកណាគេមកគប់ពងមាន់អោយត្រូវខ្ញុំ? » នាងតូចក៏បានចោទសួរទៅអ្នកណាម្នាក់ដោយដៃម្ខាងយកពងមាន់ចេញពីសក់
« គឺយើង! » អ្នកបម្រើម្នាក់ក៏លេចរូបរាងចេញមកដោយក្រសែភ្នែកគួរអោយខ្លាច
« ហេតុអីក៏មកគប់ខ្ញុំទាំងដែ-...» នាងតូចនិយាយមិនទាន់ចប់ផង ពងមាន់ជាច្រើនគ្រាប់ក៏គប់មកត្រូវនាងជាបន្តបន្ទាប់ដោយដៃអ្នកបម្រើដែលនៅទីនោះ
« អូយ...» សម្លេងថ្ងូររបស់នាងតូចក៏តាមមកជាបន្តបន្ទាប់ព្រោះតែពងមាន់គប់មកត្រូវនាង បន្ទាប់មកម្សៅក៏បានជះមកលើនាងតូចដោយមិនដឹងខ្លួនសូម្បីតែបន្តិច
« មុខនាងនិងសមតែបែបនេះទេទើបត្រូវ! ចង់បានលោកហ្គុកណាស់មែនទេ? កុំសម្ឃឹមហ៎! លោកហ្គុកជារបស់ពួកយើងវើយ មិនមែនរបស់នាងតែម្នាក់ទេ! » អ្នកបម្រើនោះក៏ពោលចេញមកដោយក្រសែភ្នែកគួរអោយខ្លាច បន្ទាប់មកពួកគេក៏ត្រឡប់ទៅធ្វើការងារគេវិញទៅ
« Ara! » សម្លេងស្រទន់របស់អ្នកនាងMiaក៏លិចចេញមក ដោយបោះជំហានធំៗមករកនាង
« Ara! Ara! អូនយ៉ាងមិចហើយ? » Miaក៏បានចោទសួរទៅនាងតូចដោយក្តីបារម្ភ
« ខ្ញុំមិនអីទេ! ហេតុអីក៏ពួកគេធ្វើបែបនេះ? ខ្ញុំមិនបានធ្វើអ្វីពួកគេទេ! ហឹក..!» នាងតូចស្រែកសួរទៅMiaដោយទឹកភ្នែករលីងរលោងហូរមកជាបន្តបន្ទាប់! ត្រូវម្តាយចុងធ្វើបាបវាយដំម្តងហើយ ឥឡូវត្រូវអ្នកបម្រើផ្សេងៗធ្វើបាបទៀត! មែន នាងពិតជាឈឺចាប់ដែលនាងកើតមកមានតែការធ្វើបាបជិះជាន់មិនដែលបានសុខម្តងទេ ជាតិមុននាងធ្វើអ្វីខុសហេតុអីបានជានេះនាងខ្លាចជាបែបនេះ?
« បងប្រាប់អូនចុះ! នេះគឺជាបញ្ជាររបស់លោកប្រុសអោយធ្វើបាបអូន! តាំងពីថ្ងៃដែលអូនចូលមកដំបូងហ៎! ចឹងបានជាគ្មានអ្នកណានិយាយរកអូនហ៎! » Miaក៏សម្រេចចិត្តប្រាប់នាងតូចតែម្តងដោយមិនស្ទាក់ស្ទើរ
« គេអាក្រក់បែបនេះណ៎? ខ្ញុំខំមកធ្វើការសងបំណុលគេហើយ គេនៅតែមានចេតនាចង់ធ្វើបាបខ្ញុំទៀតអី? » នាងតូចក៏បានខឹងម៉ួលម៉ៅនិងទង្វើរបស់នាយជុងខ្លាំងណាស់ នាងសឹងតែថាបើនាងអាចសម្លាប់គេបាន នាងនិងសម្លាប់ហើយ បន្ទាប់មកនាងតូចក៏បានទៅសម្អាតខ្លួនសិន

« រឺន....»
ជុងហ្គុកក៏បានបោះជំហានចូលមកក្នុងភូមិគ្រឹះដ៏ធំសម្បើមរបស់ខ្លួនដោយភាពនឿយហត់និងការងារ ។ នាយដើរមិនទាន់បានប៉ុន្មានផង ក៏ត្រូវស្ទាក់ដោយនារីម្នាក់ឈ្មោះAra
« អ៎! Araមានអីមែនទេ? បើមានទៅនិយាយគ្នានៅបន្ទប់ទទួលភ្ញៀ-...»
« ផាច់......»
នាយជុងមិនទាន់និយាយចប់ផងក៏ត្រូវមួយកម្ភៀងរបស់នាងតូចនៅកណ្តាលផ្ទះតែម្តង ធ្វើអោយអ្នកបម្រើគ្រប់គ្នាមើលទៅនាងតូចដោយនឹកស្មានមិនដល់ថានាងហ៊ានធ្វើបែបនេះទៅដាក់ជុងហ្គុក

បើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។

____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។

ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?

ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now