ជុងគុកក៏បានបែរមកនាងវិញ
« នេះនាងនៅចវឹកដដែល! ម៉ួលម៉ៅដដែល នាងនេះមកចរចាេជាមួយគេដូចមកឈ្លោះគ្នា ! នេះចៅហ្វាយនាងចេះរកមនុស្សមកចរចារទេ? តឺគិតថាខ្ញុំជាមនុស្សលែងសើចបានជាយកមនុស្សមួយរៀលៗមកចរចារជាមួយខ្ញុំ និយាយមិនដឹងក្បាលមិនដឹងកន្ទុយ» ជុងគុកក៏បាននិយាយដោយកំហឹងនៅក្នុងខ្លួនមិនដឹងថាផ្ទុះពេលណាផង
« 1អាទិត្យ! អោយចៅហ្វាយនាងមកសងលុយខ្ញុំអោយទាន់! » ជុងគុកពោលហើយក៏បែរខ្នងដើរចេញទៅបន្ទប់បាត់ទៅ ចំណែកនាងតូចក្តាប់ដៃខាំមាត់ ខឹងនិងជុងគុកយ៉ាងខ្លាំងបន្ទាប់មកនាងក៏បានដើរចេញពីភូមិគ្រឹះទៅកាន់ក្រុមហ៊ុនរបស់គេ« Ara នាងពិតជាឆ្កួតមែន! ពី2 ខែមកដល់ 3 អាទិត្យ ឥឡូវពី3អាទិត្យមកដល់ត្រឹមមួយ1អាទិត្យ! ហុឺយ....ខ្ញុំកើតឆ្កួតឥឡូវហើយ! » យុងគីនិយាយដោយយកដៃទៅយីក្បាលគេ
« ខ្ញុំមិនគួរណាអោយនាងទៅសោះ! ពី2ខែមកដល់ត្រឹម1អាទិត្យ! ហុឺយ..... បើខ្ញុំសងគេមិនទាន់ខ្ញុំត្រូវគេបាច់ស្លាប់ហើយ! ខ្ញុំមិនដឹងទេ! ខ្ញុំទុកឱកាសអោយនាងម្តងទៀត! បើធ្វើមិនបានខ្ញុំនិងដេញនាងចេញពីក្រុមហ៊ុនហើយ! » យុងគីក៏ប្រមាននាងរួចក៏ដើរចេញ ចំណែកនាងតូចនៅអោនមុខចុះអស់សង្ឃឹមនាងតូចក៏បានដើរទៅផ្ទះវិញ ដោយមិនមានលុយអោយម្តាយចុងនាង ពេលទៅដល់នាងក៏បានផ្លុំខ្យល់តាមមាត់បន្តិច រួចក៏ក្តាប់ដៃខាំមាត់ ហើយក៏បានដើរសម្តៅចូលផ្ទះ
« មកពីណាAra! » ឪពុកបង្កើតរបស់នាងកំពុងតែជក់បារីនោះក៏បានដើរសម្តៅមករកនាង
« គឺខ្ញុំមកពីធ្វើការ! » នាងតូចក៏និយាយដោយភិតភ័យ
« ឯណាលុយ? » ស្រាប់តែសម្លេងមកពីណាក៏មិនដឹងបានមកនិយាយ
នាងតូចក៏ងាកទៅកាន់ម្ចាស់សំឡេង ហើយម្ចាស់សំឡេងនោះគឺម្តាយចុងនាង
« គឺម៉ាក់! ខ្ញុំមិនមានលុយទេ! ថ្ងៃនេះតឹមតែថ្ងៃចូលដំបូងអ្នកណាគេអោយលុយខ្ញុំទៅម៉ាក់! » នាងតូចក៏បានប្រាប់ពីមូលហេតុដែលនាងគ្មានលុយទៅកានើម្តាយចុងនាង តែមិនដឹងថារួចពីរំពាត់អត់ទេ« ត.មាត់ទៀត! គ្មានលុយហើយនៅដោះសារទៀត ! » ម្តាយនាងក៏សម្តៅទៅនាងតូច
« បើខ្ញុំគ្មានលុយមែន អោយខ្ញុំនិយាយថាខ្ញុំមានទាំងដែលខ្ញុំមកនមានចឹងអី? » នាងតូចនិយាយទាំងទឹកភ្នែក
« មិចក៏ត.មាត់ជាមួយម៉ែឯងចឹងហា៎? » ឪពុកនាងក៏សម្លុតនាងតូច
នាងតូចក៏ងាកទៅរកឪពុកទាំងទឹកភ្នែក
« ខ្ញុំមកនបានត.មាត់ តែខ្ញុំនិយាយការពិត! » នាងតូច
« នាងនេះពិតជាចំមែន! » ម្តាយនាងក៏ទាញអំបោសជិតដៃមកវាយនាងតែម្តង
« អូយ..ម៉ាក់ កុំវាយខ្ញុំអី ប៉ាជួយខ្ញុំផង ! ហិ ហិ ហិ ម៉ាក់ជួយកូនផង! » នាងតូចឈឺចាប់ពេករហូតដល់ច្រលស់ហៅម្តាយបង្កើតរបស់នាង ។ បន្ទាប់មកម្តាយចុងនាងក៏ផ្អាកក្នុងការវាយនាង
« មិញឯងហៅអ្នកណាគេ? យើងសួរថាមិញឯងហៅអ្នកណាគេ? » ម្តាយនាងក៏បានសម្លុតនាងតូច
« គឺខ្ញុំហៅម៉ាក់ខ្ញុំ! ខ្ញុំឈប់ទ្រាំទៀតហើយ ខ្ញុំត្រូវគេគាប់សង្គត់វាយដំរហូតតាំងពីខ្ញុំអាយុ12 ឆ្នាំ រាល់ថ្ងៃនេះខ្ញុំដូចជាទាសករគេចឹង! » នាងតូចក៏បញ្ចេញអារម្មណ៍ពិតរបស់នាងដោយទឹកភ្នែកហូររលីងរលោងពេញផ្ទៃមុខរបស់នាង
« មីAra ប្រហើនមែន! នាងឯងដឹងថានាងឯងនិយាយជាមួយអ្នកណាគេទេ? យើងម៉ែនាងណា» ម្តាយនាងក៏បានខាំធ្មេញស្ទើរតែចង់បែកព្រោះតែកំហឹង
« នាងមកនមែនជាម្តាយខ្ញុំទេ! ម្តាយខ្ញុំមានតែមួយទេ ! » នាងតូចក៏ស្រែកញែតៗដាក់ម្តាយចុងនាង
« Ara! ឯងប្រហើនមែន! អ្នកណាបង្រៀនឯងអោយនិយាយបែបនេះ? » ឪពុកនាងក៏បានទះនាងតូចមួយកម្ភៀង
« នេះប៉ាហ៊ានទះខ្ញុំផង? » នាងតូចក៏បានសួរទៅកាន់ឪពុកនាង
« ត្រូវហើយ! » ឪពុកនាងតបទៅនាងវិញដោយជឿជាក់
« បាន! » នាងតូចក៏ងួកក្បាលតិចៗ បន្ទាប់មកក៏បានឡើងទៅបន្ទប់ខ្លួនពេលទៅដល់បន្ទប់ខ្លួន នាងក៏ប្រមូលឥវ៉ាន់ ខោអាវដែលនៅក្នុងទូ លុយកាក់ និងរូបថតម្តាយនាងដែលនៅក្នុងតុរបស់នាង បន្ទាប់មកនាងក៏បានដើរទៅក្រោមទាំងទឹកភ្នែក ហើយក៏បានដើរចេញពីផ្ទះ តែនាងមិនទានើបានចេញផង ឪពុកម្តាយនាងក៏ស្កាត់នាងទុកជាមុន
« អញអត់ឯងទៅទេ! » ម្តាយចុងនាងក៏បានឃាត់នាងតូច
« កុំចេះ! ខ្ញុំចង់ទៅរឺមិនទៅមិនមែនជារឿងរបស់នាងទេ! » នាងតូចក៏ប្រើសម្តីមិនសមរម្យទៅកាន់ម្តាយចុងនាង
« ធំឆ្អឹងណាស់នាង! » ឪពុកនាងក៏បន្ថែមពីក្រោយ បន្ទាប់មកក៏ដុលនាងតូចកណ្តាលពោះ ធ្វលអោយនាងសឹកតែដាច់ខ្យល់ដួលទៅលើដី
« ប៉ា-ប៉ា! » នាងតូចនិយាយតែងញ័រមាត់ព្រោះតែភាពឈឺចាប់
« យើងមិនអោយឯងទៅទេ! ឯងទៅរកសុីចិញ្ចឹមយើង! នេះគ្រាន់បើហើយយើងមិនអោយឯងទៅលក់ខ្លួន រកម៉ែឪឯណាបានទៀត? » ម្តាយចុងនាងក៏បន្ថែមពីក្រោយ
បន្ទាប់មកម្តាយចុងនាងក៏អូសនាងតូចទាំងដែលនាងនៅលើឥត ប៉ុន្តែនាងតូចប្រើកម្លាំងទាំងអស់ដែលនាងមានរួចក៏បានច្រានម្តាយចុងនាងរួចក៏យករបស់របររបស់នាងទៅជាមួយ ឪពុកនិងម្តាយចុងនាងឃាត់មិនទាន់ ចំណែកនាងតូចក៏រត់ទៅលឿនទៀតនាងតូចមិនដឹងទៅណាទេ ព្រោះបើទៅផ្ទះមិត្តនាង ខ្លាចក្រែងចិត្តដែលដេកសុីផ្ទះគេ តែបើមិនទៅផ្ទះមិត្តនាងអោយនាងទៅឯណាវិញ? នាងក៏បានសម្រេចចិត្តមត់ចត់រួចក៏បានហៅតាក់សុីជិះទៅផ្ទះមិត្តនាងទៅ
បើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។
____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?
ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara