ប្រហែលជា3 ម៉ោងដែលនាងតូចនៅឈរអោបដៃចាំជុងហ្គុក នាងក៏បានធុញទ្រាន់និងការឈរចាំនាយជុង
« គឺ...លោកតើខ្ញុំអាចអង្គុយបានទេ? » នាងតូចក៏បានសួរនាយជុងជាការអនុញាត
« នាងអង្គុយទៅ ខ្ញុំមិនបានឃាត់ទេ! » ជុងហ្គុក
« ចាអរគុណ! » ទីបំផុត នាងក៏បានអង្គុយបានហើយតែមិនទាន់ទាំងបានអង្គុយផងក៏ត្រូវបានផ្អាកដោយសារតែនាយជុងហ្គុកបានបិទសាមីទុក
« ខ្ញុំហើយៗ! តោះទៅ! » នាយជុងគុកក៏បានសារ៉េអាវធំដែលរៀងខ្ទួកដោយសារតែនាយអង្គុយរួចក៏ដើរចេញ នាងតូចក៏បានតាមពីក្រោយពេលមកដល់កន្លែងចតឡាន ជុងហ្គុកក៏បានចូលឡានដែលអង្គរក្សបានបើកទ្វាអោយ នាងតូចក៏បង្រុងនិងឡើងឡានដែរតែ...
« អ្នកណាអោយនាងឡើង? » ជុងគុកនិយាយដោយដៃម្ខាងលុកយកវេនតាខ្មៅយកមកពាក់
« គឺ..ក្រែងខ្ញុំត្រូវទៅជាមួយលោកអី? » នាងតូចនិយាយដោយដៃម្ខាងអេសក្បាលនាងបន្តិចៗ
« អ្នកណាថា? ទៅរកតាក់សុីរឺម៉ូតូឌុបជិះខ្លួនឯងទៅ» ជុងគុកក៏និយាយដោយមើលទៅកញ្ចក់ឡានខាងមុខ
« បើអញ្ជឹងដដែលលោកអោយខ្ញុំចាំធ្វើអី? » នាងតូចក៏បានកទ្រាំជើងនឹកហួសចិត្តនិងទង្វើរបស់នាយជុង
« ខ្ញុំអោយនាងចាំព្រោះខ្លាចនាងមិនស្គាល់ភូមិគ្រឹះខ្ញុំ! » ជុងហ្គុក
« ក្រែងខ្ញុំធ្លាប់ទៅតាស៎អី? » នាងតូចក៏និយាយដោយកំហឹងផ្សែងក្តៅ សឹងតែចេញពីត្រជាក់ទៅហើយ បើប្រៀបទៅនិងតុកត្តាឆ្មាកណ្តុលវិញនាងក៏ត្រូវបានផ្ទុះខួរបាត់ទៅហើយ« អ៎មែនភ្លេចគិតថានាងធ្លាប់ទៅភូមិគ្រឹះខ្ញុំ! ចឹងsorry ទៅខ្លួនឯងទៅ! » ជុងហ្គុកក៏បានបញ្ជារអោយតៃកុងឡានចេញដំណើរទៅ
« នេះរករឿងគ្នាច្បាស់ក្រឡែតនៀក! » នាងតូចក៏បន្តពីក្រោយ រួចក៏មើលឆ្វេងស្តាំព្រោះតែភាពអៀនខ្មាស់ដែលមនុស្សគ្រប់គ្នាមើកមកកាន់នាង បន្ទាប់មកនាងក៏ហៅតាក់សុីជិះទៅភូមិគ្រឹះជុងហ្គុកខ្លួនឯង+ ភូមិគ្រឹះJoen.......
ពេលនាងតូចទៅដល់នាងក៏បានចុចកណ្តឹងផ្ទះ បន្ទាប់មកក៏មានអ្នកបម្រើម្នាក់ចូលមកបើកទ្វាអោយដោយមិនចាំបាច់សួរនាំព្រោះជុងហ្គុកបានផ្តាំអ្នកបម្រើរួចហើយនាងតូចញញឹមដាក់អ្នកបម្រើនោះបន្តិចរួចក៏ដើរចូលទៅក្នុងផ្ទះទៅ
ពេលទៅដល់អ៊ំម្នាក់ដែលនាងបានជួបកាលពីលើកមុនក៏បានដើរសម្តៅមករកនាង តែម្តងនេះអ៊ំម្នាក់នោះធ្វើមុខមាត់យ៉ាងខ្សោះអាក្រោះមិនដូចលើកមុនរួសរាយរាក់ទាក់!
« ជម្រាបសួរ!» នាងតូចក៏លើកដៃសំពះ
« អ៊ំផង! » អ៊ំនោះក៏និយាយដោយមិនមើលមុខនាងតូច
« ជម្រាបសួរអ៊ំ! » នាងតូចក៏លើកដៃសំពះអ៊ំនោះម្តងទៀត
« គ្មានសុជីវធម៌មែន! » អ៊ំ
គ្រាន់តែលឺសម្តីចេញពីមាត់អ៊ំនោះភ្លាមនាងក៏អោនមុខចុះព្រោះភាពភ័យខ្លាច
« មោះខ្ញុំណែនាំខ្លួន! ខ្ញុំឈ្មោះ ឌី សុខណឹម! ហៅខ្ញុំថាអ៊ំរឺក៏អ៊ំណឹមក៏បាន តាមចិត្ត! ហើយមួយផ្ទះនេះ បើនិយាយអំពីអ្នកបម្រើខ្ញុំនេះហើយធំជាងគេ និយាយអោយចំបន្ទាប់ពីលោកប្រុសមកគឺខ្ញុំហើយ ខ្ញុំមើលថែលោកប្រុសតាំងតែពីតូច ចឹងនាងត្រូវតែគោរពខ្ញុំ! ហើយអ្នកបម្រើផ្ទះនេះមានច្រើនណាស់ដូចដែលនាងបានឃើញចឹង! មាន33អ្នកទាំងប្រុសទាំងស្រី ស្រីមាន23អ្នកចំណែកប្រុសមាន10អ្នក ! ហើយមានអ្នកបំរើច្រើនសុទ្ធតែមានភារកិច្ចរាងខ្លួនមិនមែនចេះតែយកមកលេងទេ! » អ៊ំនោះក៏រៀបរាប់យ៉ាងហូរហែរដើម្បីអោយនាងតូចដឹងទៅ
បន្ទាប់មកអ៊ំនោះក៏បាននាំនាងតូចទៅបន្ទប់អ្នកបម្រើ
« នេះជាបន្ទប់នាង! នាងរួមបន្ទប់ជាមួយ យីជី , យូណា , លីអា , យូជីន និង ឆេយុងទៅ! ចាំពេលញ៊ាំអាហារថ្ងៃត្រង់ទៅខាងបន្ទប់អ្នកបម្រើទៅ ហើយដើររកអ្នកដែលខ្ញុំប្រាប់ឈ្មោះអម្បែងមិញនេះទៅ! ហើយបើអត់ស្គាល់អី មាត់មានចេះទៅសួរគេសួរឯងទៅ » អ៊ំនោះនិយាយចប់ក៏ដើរចេញដោយមិនរាក់ទាក់នាងបន្តិច
« អ៊ំនេះគោរពតែអ្នកមានអំណាចជាងទេអី? អ្នកបម្រើគាត់ទុកដូចសំរាមរឺក៏យ៉ាងមិច? » នាងតូចក៏និយាយម្នាក់ឯងហើយក៏បានយកឥវ៉ាន់ចូលទៅក្នុងបន្ទប់ទៅ
« នេះបន្ទប់អ្នកបម្រើធំប៉ុន្នឹងហើយចុះទម្រាំតែបន្ទប់ម្ចាស់វិញ? » នាងតូចនិយាយហើយក៏ក្រវីក្បាលបន្តិចរួចក៏យកឥវ៉ាន់ចូលក្នុងបន្ទប់បាត់ទៅ
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara