« លែងទៅខ្ញុំធ្វើខ្លួនឯងបាន! » នាងតូចក៏បានយកដៃជុងហ្គុកចេញ
« នាងនេះរឹងមែន! » ជុងហ្គុកនិយាយហើយក៏យកជើងនាងតូចមកវិញ
នាងតូចខំយកដៃនាយជុងចេញតែយ៉ាងណាក៏ដោយជុងហ្គុកក៏នៅតែមានកម្លាំងខ្លាំងជាងនាងតូច
« ឈាមហូរច្រើនណាស់! នាងទប់ឈាមសិនទៅខ្ញុំទៅយកឧបករណ៍ជំនួយ»
បន្ទាប់មកនាយជុងក៏បានដើរទៅយកឧបករណ៍ជំនួយទៅប្រហែលជា5 នាទីជុងហ្គុកក៏បានត្រឡប់មកវិញបន្ទាប់មកជុងហ្គុកក៏បានចាក់ទឹកបេតេឌីនទៅលើជើងនាងតូច
« អូយ...! តិចៗមើល! មិចក៏មិនយកសំឡីមកផ្ឌិតតិចៗ? » នាងតូចជុងហ្គុកមិននិយាយអ្វីទាំងអស់បន្ទាប់មកក៏យកបង់បិទដំបៅយកមករុំជើងនាងធ្វើអោយនាងថ្ងូរបន្តិចព្រោះតែភាពឈឺចាប់
« ហើយ! ថ្ងៃនេះនាងមិនបាច់ទៅធ្វើការទេ! ! » ជុងហ្គុកនិយាយរួចក៏បានយកដៃគេទៅប៉ះថ្ងាស់នាងតូច
« ក្តៅខ្លួនហើយអី? » ជុងហ្គុកនិយាយរួចក៏បានដើរទៅណាក៏មិនដឹង ប្រហែលជាបន្តិច នាយក៏ត្រឡប់មកវិញជាមួយនិងកែវទឹក និងថ្នាំនៅនិងដៃគេ បន្ទាប់មកគេក៏ហុចថ្នាំនោះអោយទៅនាងតូច
« លេបទៅ! កុំអោយក្តៅខ្លួនទាន់! » ជុងហ្គុក
នាងតូចក៏សម្លឹងមើលថ្នាំរួចក៏ងើយមកមើលមុខនាយជុងវិញព្រោះតែភាពងើយឆ្ញល់ថាហេតុអ្វីចាំបាច់ធ្វើល្អដាក់នាង
« កុំមើលមុខខ្ញុំបែបនេះ! ខ្ញុំធ្វើបែបនេះព្រោះខ្ញុំខ្លាចនាងស្លាប់បាត់មិនធ្វើការសងបំណុលខ្ញុំតែប៉ុណ្ណោះ កុំគិតផ្តេសផ្តាស» ជុងហ្គុកក៏ធ្វើលេសជាមិនខ្វល់ពីនាងតូច បន្ទាប់មកនាងតូចក៏យកថ្នាំនិងទឹកពីដៃជុងហ្គុកហើយក៏បានលេបរួចស្រេច បន្ទាប់មកស្រាប់តែជុងហ្គុកបីនាងតូចតែម្តង ធ្វើអោយនាងតូចស្ទើរតែឈ្លក់ទឹក
« នេះលោកយកខ្ញុំទៅណា? » នាងតូចក៏សួរជុងហ្គុកដោយដៃទាំងសងខាងអោប ក.ជុងហ្គុកព្រោះតែខ្លាចធ្លាក់
ជុងហ្គុកមិននិយាយអ្វីទាំងអស់រួចក៏ដើរសម្តៅទៅគ្រែគេទៅ បន្ទាប់មកជុងហ្គុកក៏បានដាក់នាងតូចទៅលើគ្រែដោយយកភួយមកដណ្តប់អោយនាង ។ នាងតូចក៏ងើបអង្គុយ
« លោកចង់ធ្វើអី?» នាងតូចក៏សួរជុងហ្គុកដោយសម្លេងឆ្នាស់ឆ្នើមរបស់គេ
បន្ទាប់មកជុងហ្គុកក៏បានដាក់អោយដេកម្តងទៀត ជាមួយនិងភួយមកដណ្តប់អោយនាងម្តងទៀត
« គេងទៅ! ថ្នាំនេះនាងលេបហើយបន្តិចទៀតនាងនិងងងុយគេង បើនាងមិនគេងទេ ប្រយ័ត្នឈឺណា ប្រាប់ទុកមុន! ទៅគេងទៅ ! ខ្ញុំទៅងូចទឹកសិនហើយ! » ជុងហ្គុកនិយាយហើយក៏ដើរចូលបន្ទប់ទឹកជាមួយនិងកន្សែងជាប់និងដៃ
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara