« អ្នកនាង! គឺ....លោកជុងកុកគាត់ប្រាប់ថាគាត់មិនចរចារទេ » បុគ្គលិកនោះក៏និយាយដោយសម្លេងអីអឺ
« អាម្នាក់នុងក៏រឹកម្លេស?» នាងតូចក៏និយាយខ្សឹបៗដាក់ខ្លួនឯង
« ចា៎! ចឹងខ្ញុំទៅវិញក៏បាន! » បន្ទាប់មកនាងតូចក៏ធ្វើដើរចេញទៅក្រៅបន្ទាប់បុគ្គលិកនោះដើរទៅកន្លែងផ្សេងនាងតូវក៏លួចចូលក្រុមហ៊ុននោះដោយមកនមានការអនុញាតតែម្តង នាងតូចក៏លប់ៗចូលទៅក្នុងបន្ទប់នាយមុខក្រញ៉ូវនោះតែម្តង
« ក្រាក...... »
« ខ្ញុំប្រាប់ហើយថាខ្ញុំមិនចរចារទេ! » គ្រាន់តែនាងតូចបើកទ្វាភ្លាមមិនទាន់បាននិយាយអ្វីផង ជុងកុកក៏បានសម្លុតបាត់ទៅហើយ
« គឺខ្ញុំ!» នាងតូចក៏បញ្ចេញភាពក្លាហ៊ានទៅកាន់នាយនិះតែម្តង
ជុងកុកក៏បានងើបមុខឡើង
« នាងមកធ្វើអី? មកសម្ភាសអី? ខ្ញុំប្រាប់ហើយថានាងធ្លាក់ហើយមិនបាច់មកទៀតទេ! » ជុងកុកមិនទាន់ស្តាប់នាងតូចនិយាយផងក៏វាយតម្លៃបាត់ទៅហើយ
« ខ្ញុំមិនបានមកសម្ភាសតែច្ញុំមកចរចារ? » នាងតូចក៏បោះឯកសារទៅនិងតុរបស់ជុងកុក
« ចរចាររឿងស្អី? ខ្ញុំគ្មានរឿងត្រូវចរចារជាមួយនាងទេ!» ជុងកុកក៏បានបែរក្រោយដោយប្រើកៅអីរបស់គេទៅ
« គឺខ្ញុំជាជំនួយការលោកMin Yoongi ! ហើយខ្ញុំមកចរចាររឿងបំណល់! » នាងតូច
នាយកំលោះនោះក៏បង្វែរកៅអីមកវិញ
« នាងនិងអីជាជំនួយការលោកMin yoongi? » ជុងកុកក៏បានសម្លឹងនាងពីចុងជើងមកដល់ក្បាលនាង
« ត្រូវហើយ ! គឺខ្ញុំ! » នាងតូចក៏និយាយទៅកាន់ជុងកុកវិញដោយមិនខ្លាចនាយនិះសូម្បីតែបន្តិច
« ខ្ញុំមកនចរចារទេ! » ជុងកុកនិយាយដោយបន្តការសាញ៉េឯកសារខ្លួនទៀត
« តែខ្ញុំចង់ចរចារជាមួយលោករឿងបំណល់! » នាងទុចក៏បានដាក់ដៃនាងម្ខាងទៅលើតុនាយនោះ
« ខ្ញុំប្រាប់ថាអត់ទេ! » ជុងកុកក៏ដម្លើងសម្លេងនាយបន្តិចដោយដៃនៅកាន់ប៊ិចតែសម្លឹងមើលទៅមុខនាងដោយឃោឃៅ
« លោកនេះមិនចេះស្តាប់គ្នាទេអី? ខ្ញុំប្រាប់ថាខ្ញុំចង់ចរចាររឿងបំណល់ដែលក្រុមហ៊ុនចៅហ្វាយខ្ញុំជំពាក់ក្រុមហ៊ុនលោក ! » នាងតូចនៅតែចរចេះចង់ចរចារ
« អ្នកណាគេចរចារបែបនេះ? ឥឡូវនេះក្រុមហ៊ុនចៅហ្វាយនាងជាម្ចាស់បំណុលក៏ក្រុមហ៊ុនខ្ញុំជាម្ចាស់បំណុល បានជានាងមកញែតៗដាក់ខ្ញុំ? » ជុងកុកក៏បានទុកប៊ិចចុះទាំងម៉ួម៉ៅ
« គឺ.... គ្រាន់តែសូមអោយចរចារតែប៉ុណ្ណោះ ! » នាងតូចក៏អេអឺ ព្រោះនាងមើលទៅនាងក៏ខុសជុងកុកគ្រវីក្បាលបន្ទាប់មកក៏បន្តសេញ៉េ
« បើលោកមិនស្តាប់ខ្ញុំក៏ខ្ញុំនៅតែនិយាយ! គឺក្រុមហ៊ុនខ្ញុំសូមបញ្យាពេលក្នុងការសងបំណុល ខ្ញុំសូម...3 ខែទផតបានទេ? » នាងតូច
ជុងកុកដកដង្ហើមបន្តិចរួចក៏ងើបដើរចេញតែនាងតូចក៏ឈរពាំងពីមុខគេ
« ខ្ញុំមកនអោយលោកទៅទេ! និយាយគ្នាអោយដឹងរឿងបន្តិចបានទេ? » នាងតូច
« ខ្ញុំថាអត់ទេ! » ជុងកុកក៨ស្រែកមួយទម្លឹងដាក់នាង ធ្វើអោយនាងបិទភ្នែកជិត
« ចេញទៅ! » ជុងកុកក៏បានស្រែកមួយទម្លឹងដាក់នាង
« យុងគីយកមនុស្សមកយ៉ាងមិចមកចរចារនិង? » ជុងកុកក៏បានទាញនាងចេញពីបន្ទប់
« យកនាងចេញទៅ » ជុងកុក
« បាទ! » អង្គរក្ស
« នេះការពារយ៉ាងមិចនុង? បានជាអោយនាងចូលបាន? » ជុងកុកក៏បានស្តីអោយអង្គរក្ស
« គឺមិញលោកអោយខ្ញុំទៅយកឯកសារអោយ- » អង្គរក្សនិយាយមិនទាន់ចប់ផង ជុងគុកក៏និយាយកាត់
« កុំប្រកែក! យកនាងចេញទៅ! » ជុងកុក
អង្គរក្សគោរពគេបន្តិចហើយក៏នាំនាងតូចចេញ ចំណែកជុងកុកក៏ចុលទៅក្នុងបន្ទប់គេវិញទៅ
« លោក! លោក! កុំទាន់អាលទៅណា! » នាងតូចខំប្រឹងស្រែកដើម្បីបញ្ឈប់នាយគុក តែយ៉ាងក៏គេមិនលឺដែល ។ អង្គរក្សក៏បានបោះនាងចេញពីក្រុមហ៊ុនតែម្តង« អួយ! » នាងតូចបានដួលទៅលើឥតជាមួយនិងឯកសារនិងកាបូបនាង បន្ទាប់មកនាងក៏ងើបឈរ ហើយក៏បោសអាវនាងដោយប្រើដៃ បន្ទាប់មកក៏ហៅ តាក់សុីដើម្បីទៅក្រុមហ៊ុន
Min Entertainment.........
នាងតូចបានដើរយឺតៗលប់ៗព្រោះខ្លាច ថៅកែស្តីបន្ទោស
« Park Ara! »
« សុំទោសចៅហ្វាយកុំបណ្តេញខ្ញុំចេញអី! » នាងតូចក៏សំពះនិងបិទភ្នែកជិត
« អ្នកនាង? » បុគ្គលិកក៏ឆ្ញល់
នាងតូចបើកភ្នែកយឺតៗ បន្ទាប់មកក៏ផ្លំខ្យល់ចេញតាមមាត់ដោយធូរចិត្ត
« គឺលោក Min Yoongi ហៅអោយមកជួប! »បុគ្គលិក
នាងតូចក៏បានបើកភ្នែកធំៗ បេះដូងនាងលូតឌូកឌាក់ៗ ញើសបានសើមនៅលើថ្ងាស់នាថតិចៗបើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។
____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?
ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara