« និងហើយ ! បន្តិចទៀតចាំខ្ញុំសេនទៅណា!»
« ឌីងឌុង....»
សម្លេងកណ្តឹងក៏លាន់ចេញមកនៅពេលដែលលីសាកំពុងតែតេទូរស័ព្ទ
« ចាំមួយភ្លែតណា! » លីសាក៏បានដាក់ទូរស័ព្ទចុះ
« អ្នកណាគេមករកកាត់យប់នេះ? » លីសារអ៊ូរបន្តិចរួចក៏បើកទ្វា
« ក្រាក.....»
« ហឹក...ហឹក...ហឹក...! » សម្លេងយំរបស់នាងតូចក៏បានបញ្ជេញចេញមកនៅចំពោះមុខលីសា
« Ara! នេះមានរឿងអីនិង? មោះចូលផ្ទះសិនទៅ! » លីសាក៏បានហៅនាងតូចអោយចូលផ្ទះដោយមិនបាច់មានចម្លើយពីនាង« ហឹក...ហឹក....ហឹក.....! » សម្លេងយំដោយក្តីឈឺចាប់របស់នាងតូចក៏បានលិចចេញមកកណ្តាលយប់អាទ្រាត និងកណ្តាលផ្ទះរបស់លីសាផងដែរ
« នេះមានរឿងអីនិង? ប្រាប់គ្នាមក តិចគ្រែងយើងអាចជួយអីឯងបានខ្លះ! » លីសាក៏បានលួងមិត្តគេដោយយកដៃទៅអង្អែលខ្នងរបស់នាងថ្នមៗ
« ហឹក...ហឹក..រឿងនេះឯងជួយមិនបានទេ...ហឹក...ហឹក..» នាងតូចនិយាយបណ្តើរយំបណ្តើរ ធ្វើអោយអ្នកស្តាប់ពិបាកក្នុងការស្តាប់បន្តិច
« ឯងប្រាប់យើងសិនមក! បានយើងដឹងថាយ៉ាងមិចអីយ៉ាងមិច! » លីសាក៏បានលួងAraអោយប្រាប់រឿងទៅនាង
« គឺ...ហឹក...គឺ...លោកជុងហ្គុក! ..ហឹក..លោកជុងហ្គុក...» នាងតូចនិយាយដោយត្រហក់ពិបាកក្នុងការស្តាប់គ្នាខ្លាំងណាស់
« លោកជុងហ្គុកយ៉ាងមិច? លោកជុងហ្គុកធ្វើស្អីឯង? ឯងគិតតែពីយំនិងហើយ កាលបានប្រាប់យើងអោយស្រួលបួលទៅ? » លីសាក៏បានស្តីអោយនាងតូចបន្តិច
« គឺលោកជុងហ្គុកដកបំណុលពីយើងហើយ...ហឹក...!» នាងតូច
« ដកបំណុលពីឯងមិនល្អ? ឯងសប្បាយចិត្តទៅ! » លីសាក៏បាននិយាយដោយស្នាមញញឹមតិចៗត្រេកអរជូនមិត្ត
« មិនមែនទេ ហឹក... គឺគេដកបំណុលដោយសារគេអោយយើងទៅ! ហឹក..» នាងតូច
« ឯងឆ្កួតទេអី? បំណុល20,000,000$ គេដកមិនល្អ? ហើយឯងទៅយំធ្វើអី? » លីសា
« គឺគេដកបំណុលដោយសារគេស្រឡាញ់យើង! ហឹក...!» នាងតូច
« អឺ! ថី? បើគេស្រឡាញ់ឯង ឯងយំធ្វើអី? » លីសា
« គឺយើងបានជួបនិងJin ពេលដែលយើងដើរលេងជាមួយគាត់! ហឹក... ហើយយើងក៏ស្នឹតស្នាល ជាមួយJin ហើយគាត់ក៏ខឹង! បន្ទាប់មកយើងថាគាត់និងយើងគ្មានអ្វីពាក់ព័ន្ធនិងគ្នាផង ហើយមិចក៏គាត់ខឹង! បន្ទាប់មកគាត់ក៏ប្រាប់ថាគាត់ស្រឡាញ់យើងបន្ទាប់មកគាត់ថាគាត់លែងពាក់ព័ន្ធនិងយើងហើយ ហើយគាត់ក៏ដាក់យើងចុះពីឡានទៅ ហឹក...! » នាងតូច
« ហើយបើចឹងមិនល្អ! ឯងទៅយំធ្វើអី? រឺមួយក៏ឯងយំដោយសារតែឯងស្រឡាញ់គាត់ដែរ? » លីសាក៏សួរទៅចំសំណួរទៅនាងតូចតែម្តង បន្ទាប់មកនាងក៏ស្ងាត់មាត់ហើយក៏សម្លឹងទៅមើលមុខលីសា
« គឺ... គឺ..ហឹក...!» នាងតូចក៏នៅតែស្ទាក់ស្ទើរមិនហ៊ានប្រាប់ទៅលីសា
« គឺឯងស្រឡាញ់គាត់ដែលនិងហើយនៅមិនដឹងខ្លួនទៀត! នែ៎! យើងមិត្តឯងរាប់ឆ្នាំហើយយើងដឹងថាឯងស្រឡាញ់គាត់! ទាន់មិនទាន់ហួសពេលទៅរកគាត់ទៅ! ទៅរកមនុស្សដែលឯងស្រឡាញ់ទៅ! » លីសាក៏បានទេញនាងតូចអោយទៅរកជុងហ្គុក
« គឺ យើងមិនទៅទេ..ហឹក...! គេមិនចង់ជួបយើងទេ! ចឹងយើងមិនទៅអោយគេឃើញមុខទេ! នៅបែកគ្នាចឹងក៏ល្អដែរ! » នាងតូចក៏បានក្រោកឈរងើបចេញពីកៅអី
« យើងមិនដឹងទេ! នេះជារឿងឯង! » លីសានិយាយហើយក៏ដើរចេញ ចំណែកនាងតូចក៏ដេកផ្កាប់ទៅលើតុហើយក៏បន្តយំម្តងទៀតចំណែកឯកំលោះជុងហ្គុកវិញក៏បានដើរទៅចូលភូមិគ្រឹះយឺតៗ
« លោកប្រុស! ឯណាAra?» អ៊ំណឹមក៏បានសួរទៅកាន់ជុងហ្គុកព្រោះតែពេលទៅ ទៅពីរអ្នកតែពេលមកវិញមកតែម្នាក់ឯង
« ចាប់ពីថ្ងៃនេះទៅគ្មានឈ្មោះ Park Ara នៅទីនេះទៀតទេ» ជុងហ្គុកក៏បានគំហកដាក់អ៊ំណឹមខ្លាំងៗតែម្តង បន្ទាប់មកអ៊ំណឹមក៏បានអោនមុខចុះ ហើយជុងហ្គុកក៏បានឡើងទៅបន្ទប់ខ្លួនពេលទៅដល់គេក៏បានដាក់គូទអង្គុយទៅលើសាឡុងដោយយកដៃញីថ្ងាស់គេបន្តិច បន្ទាប់មកគេក៏បានដើរចូលទៅបន្ទប់ទឹកបន្ទាប់មកគេក៏បានឃើញរូបភាពដែលនាងតូចដែលអង្គុយក្នុងអាងកាលពីមុន
( « លោកចង់មកកែខ្ញុំតែលោកមិនមើលចរឹកខ្លួនឯងសោះ! មនុស្សចូលចិត្តតែយកលុយមកធ្វើជាដំណោះស្រាយដូចជាលោកនេះកុំមកចង់កែខ្ញុំ! លោកគួរតែកែរខ្លួនឯងទៅល្អជាង! »)
សម្លេងរបស់នាងតូចក៏ដកជាប់ក្នុងខួរក្បាលគេ ហើយក៏ដកជាប់និងរូបភាពដែលគេបានថើបនាងតូចដំបូងដែរ
គេក៏ញញឹមឡាញទឹកភ្នែកបន្តិចរួចក៏អង្គុយផ្អែកទៅលើទ្វាបន្ទប់ទឹកអោបជង្គង់យំ
« ហឹក...Ara! ប៉ាម៉ាក់! លើលោកនេះគ្មានអ្នកស្រឡាញ់កូនទេ! ប៉ាម៉ាក់លាកូនទៅឥឡូវ គេក៏ទៅចោលកូនទៀតហើយណាម៉ាក់ប៉ា!ហឹក.... មនុស្សដែលកូនស្រឡាញ់ត្រូវតែទៅចោលខ្ញុំដូចប៉ាម៉ាក់មែនទេ? ហឹក...!» គេក៏បានហៅប៉ាម៉ាក់ និងឈ្មោះនាងតូចបន្តិចៗ តែទោះជាយ៉ាងណាក៏Araគ្មានថ្ងៃដឹងថាជុងហ្គុកនឹកនាងដែរបើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។
____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?
ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara