ភាគទី28

1K 42 0
                                    

« ហឹក.... ! »
« ឈប់យំទៀតទៅហា៎! យើងធុញណាស់! មួយថ្ងៃនៅលួងតែឯងនិងហើយ! » លីសាក៏បានអង្អែលខ្នងនាងតូចតិចៗ
« បើឯងនឹកគេទៅរកគេទៅ! » លីសាក៏បានបន្ថែម
« ទៅរកគេយ៉ាងមិច? ហឹក....បើគេមិនចង់ជួបយើងផង ហឹក...» នាងតូច
« និយាយមិនចេះស្តាប់គ្នាមែន! » លីសា
« យើងសម្រេចចិត្តហើយ! ថាយើងនិងទៅរកគេ!» នាងតូចក៏បានងើបឈរពីកៅអីហើយក៏ជូតទឹកភ្នែកចេញ
« ប្រកត់?»
« អឺ!»

ស្អែកយប់.......

+ ក្រុមហ៊ុនJoen........
« រីករាយថ្ងៃខួបកំណើតលោកហ្គុក! » បុរសក៏បានយកស្រាមកជល់និងជុងហ្គុក
« បាទ! » ជុងហ្គុកក៏ខំប្រឹងញញឹមទាំងដែលខ្លួនឯងមិនចង់

« មិចក៏ថ្ងៃនេះអ៊ូអ៊រម្លេសលីសា? » នាងតូចក៏បានសួរលីសាដោយលាក់ខ្លួននៅគៀនដើមឈើ
« យើងមិចទៅដឹង? នោះមើលផ្លាក់គេទៅ! » លីសា
« " រីករាយគំរោបខួប15ឆ្នាំក្រុមហ៊ុននិង រីករាយថ្ងៃខួបកំណើតលោកJoen Jungkook! " ថ្ងៃនេះខួបកំណើតគេអី? » នាងតូចក៏សួរទៅកាន់លីសា
« ឯងមកសួរយើង យើងដឹង? គ្រែងមកជាមួយតែគ្នាតាស៎អី? » លីសា
« ថ្ងៃនិងខួបកំណើតគាត់ យើងពាក់អាវឡាំងធម្មតានិង? » នាងតូចក៏មើលទៅដងខ្លួន ខ្លួន ព្រោះតែពេលនេះនាងពាក់អាវយឺតពណ៌ឈរជាមួយនិងខោកាបូយខ្លីត្រឹមកម្ភូវ ជាមួយនិងស្បែកជើងប៉ាត់តាពណ៌សរ
« មិនអីទេ! ទៅ ចូលទៅ! យើងនៅចាំមុខនេះ! ទៅ ស៊ូៗ!ណា! » លីសាក៏បានផ្តល់ជាកម្លាំងចិត្តទៅកាន់នាងតូច
« អឹម..!»
នាងតូចក៏ដើរចូលទៅក្រុមហ៊ុនរបស់ជុងហ្គុកទៅ
« ជម្រាបសួរបង! ឯណាលោកជុងហ្គុក? » នាងតូចក៏បានសួរទៅកាន់បុគ្គលិកម្នាក់ដែលកំពុងតែឈរកាន់ស្រា
« នាងជាអ្នកណាគេ? » បុគ្គលិក
« គឺ........ » នាងតូចក៏បានក្រឡេកឃើញជុងហ្គុកកំពុងតែឈរកាន់ស្រានិយាយជាមួយនិងភ្ញៀវជាមួយនិងស្នាមញញឹម
« គឺខ្ញុំសូមទៅសិនហើយ! » នាងតូចនិយាយហើយក៏រត់ទៅរកជុងហ្គុកទៅ
« អេ៎! នាង ! នាង! » បុគ្គលិកនោះក៏ខំប្រឹងស្រែកហៅនាងតូចមួយទម្លឹងព្រោះតែភ្លេងវាលឺខ្លាំង ធ្វើអោយបុគ្គលិកពិបាកក្នុងការនិយាយ
នាងតូចក៏បានរត់សម្តៅទៅជុងហ្គុក
« លោកហ្គុ-» នាងតូចនិយាយមិនទាន់ចប់ផងក៏ត្រូវបានបុកនិងអ្នករត់តុធ្វើអោយក្រពប់ស្រាក្រហមទៅលើអាវនាង ធ្វើអោយជុងហ្គុកងាកទៅមើល
« សុំទោស! សុំទោស! » នាងតូចក៏បានអោនសុំទោសគេបន្តិច
« ដើរមិនចេះមើលមែន! » បុគ្គលិកនោះនិយាយហើយក៏បានលើករបស់ដើរចេញទៅ
« Ara?» ជុងហ្គុកក៏បានហៅឈ្មោះនាងខ្សឹបៗ បន្ទាប់មកគេក៏បានញីភ្នែកគេបន្តិច
« នេះAraមែនអី? » ជុងហ្គុកក៏បានបញ្ជេញស្នាមញញឹមមកតិចៗបន្ទាប់មកក៏លាក់វិញ
« លោកហ្គុក! » នាងតូចក៏បានដើរសម្តៅមកជុងហ្គុក
« លោកហ្គុកអោយខ្ញុំសុំទោសផង! ខ្ញុំយល់ពីអារម្មណ៍-» នាងតូចនិយាយមិនទាន់ចប់ផងជុងហ្គុកក៏បានបែរក្រោយដើរចេញពីនាង
« តោះ! ទៅផ្ទះ! » ជុងហ្គុកក៏បាននិយាយទៅកាន់ជំនួយការគេ
« តែ-..» ជំនួយការ
« គ្មានតែស្អីទេ! ទៅ! » ជុងហ្គុកក៏បានគំហកដាក់ជំនួយការបន្តិច រួចក៏បានដើរចេញទៅក្រៅសម្តៅទៅរថយន្តគេទៅ ធ្វើអោយនាងតូចដើរតាមពីក្រោយ
« លោកហ្គុក! លោកហ្គុក! » នាងតូចខំប្រឹងស្រែកដាក់ជុងហ្គុកតែយ៉ាងណាក៏ដោយក៏ជុងហ្គុកមិនងាកមកមើលនាង បន្ទាប់មកគេក៏បានឡើងឡានជិះទៅភូមិគ្រឹះគេចោលកម្មវិធីដ៏ធំមួយទៅ
« ពូ! ជិះតាមពីក្រោយឡាននោះណា! » នាងតូចក៏បានអោយម៉ូតូឌុបជិះតាមពីក្រោយឡានជុងហ្គុកទៅ
បន្ទាប់ពីអស់រយៈពេល 25នាទី ពួកគេក៏មកដល់ភូមិគ្រឹះជុងហ្គុក
« ប្រាប់អ្នកបម្រើទៅថាបើAraមក អោយនាងចូលមកណា! » ជុងហ្គុកក៏បានប្រាប់ទៅជំនួយការគេ
« បាទ! » ជំនួយការក៏ទទួលបញ្ជារហើយក៏ទៅប្រាប់អ្នកបម្រើ បន្ទាប់មកនាងតូចក៏បានចុះពីម៉ូតូហើយក៏អោយថ្លៃម៉ូតូឌុបរួចក៏ដើរតាមពីក្រោយជុងហ្គុកទៅ
« លោកហ្គុក! លោកហ្គុក! ឈប់សិនណាលោក! ខ្ញុំមានរឿងចង់និយាយណា លោក! លោកហ្គុក! » នាងតូចនៅតែស្រែកពីក្រោយជុងហ្គុក ប្រឹងហៅជុងហ្គុកតែទោះជាយ៉ាងណា ជុងហ្គុកក៏មិនងាកមកមើលនាងតូចដែលបន្ទាប់មកគេក៏បានឡើងទៅបន្ទប់គេ នាងតូចក៏ឡើងទៅបន្ទប់ជាមួយ
« គ្រឹប...!»
សម្លេងបិទទ្វាបន្ទប់ក៏លាន់ចេញមក
« លោកហ្គុក! ខ្ញុំមានរឿងចង់និយាយជាមួយលោកណា! » នាងតូចខំប្រឹងហៅជុងហ្គុកតែជុងហ្គុកនៅតែមិនងាកមកមើល តែក៏បែរជាដើរទៅបន្ទប់ប្តូរសម្លៀកបំពាក់វិញ គេមិននិយាយរកនាងហាក់ដូចជានាងគឺជាខ្យល់អញ្ជឹង
« លោកហ្គុក! ស្តាប់ខ្ញុំបន្តិចមើល! ខ្ញុំយំឥឡូវហើយណា! » នាងតូចក៏និយាយដោយសម្លេងក្រងួលព្រោះតែពេលនោះនាងកំពុងតែចង់យំបណ្តើរៗហើយ
« លោកហ្គុក! ហឹក....!» ទីបំផុតនាងតូចក៏បានយំ ហើយនាងក៏លែងដើរតាមជុងហ្គុកដែរ នាងបែរជាអង្គុយលើឥតយំដូចកូនក្មេងវិញ
« ហឹក....ជុងហ្គុក...ហឹក...!» នាងតូចយំបណ្តើរដៃជូតទឹកភ្នែកបណ្តើរ
បន្ទាប់មកជុងហ្គុកក៏ងាកមករកនាង បន្ទាប់មកគេក៏សើចបន្តិច
« នាងយំធ្វើអី? » ជុងហ្គុកក៏បានសួរនាងដោយដើរសម្តៅទៅនាងហើយក៏អង្គុយលើឥតជាមួយនិងនាង
នាងតូចក៏បានងើបមុខឡើងយឺតៗ
« ទីបំផុតលោកនិយាយរកខ្ញុំហើយអី? ហឹក...!» នាងតូចនិយាយបណ្តើរ យំបណ្តើរ ញញឹមបណ្តើរ
« ខ្ញុំមានដែលអត់និយាយរកនាងអត់? » ជុងហ្គុកក៏និយាយដោយយកដៃគេទៅអង្អែលខ្នងនាង
« ជុងហ្គុក!...ហឹក...!» នាងតូច
« ហឹម? មានការអី? » ជុងហ្គុកក៏បាននិយាយដោយសម្លេងស្រទន់
« ខ្ញុំដឹងពីអារម្មណ៍ខ្លួនឯងហើយ! ហឹក...» នាងតូច
« ហឹម..?» ជុងហ្គុក
« គឺ...គឺ...ខ្ញុំដឹងហើយថាខ្ញុំស្រឡាញ់លោក! ហើយខ្ញុំក៏សុំទោសដែលខ្ញុំទៅស្និតស្នាលជាមួយអ្នកដទៃ ..ហឹក.. ហើយខ្ញុំឈប់ធ្វើទៀតហើយ! » នាងតូចនិយាយដោយសម្លឹងមើលមុខជុងហ្គុកដោយក្រសែភ្នែកគួរអោយអាណិត
« បងក៏ស្រឡាញ់អូន! » ជុងហ្គុកនិយាយហើយក៏បានអោបនាងតូច នាងតូចក៏បានអោបវិញ និយាយអោយចំគឺអោបគ្នាទាំងដែលអង្គុយលើឥត

បើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។

____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។

ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?

ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now