ភាគទី16

984 44 0
                                    


ជុងហ្គុកក៏បានទាញដៃនាងតូចចូលទៅក្នុងបន្ទប់គេបន្ទាប់មកក៏ក្រវែងនាងតូចស្ទើរតែចង់ដួលលើឥតទៅហើយ ហើយគេក៏បានចាក់សោរបន្ទប់
« នេះលោកចាក់សោរធ្វើអី? ខ្ញុំត្រូវទៅងូចទឹកហើយទៅបន្ទប់ខ្ញុំវិញ! » នាងតូចនិយាយដោយដើរសម្តៅទៅទ្វាបង្រុងនិងបើកសោរតែជុងហ្គុកក៏បានទាញនាងតូចចេញពីទ្វា
« នែ៎ លោកខ្ញុំត្រូវទៅបន្ទប់វិញណា! ចេញពីទ្វាជាបន្ទាន់» នាងតូច
« នាងមានសិទ្ធអីមកបញ្ជារខ្ញុំ? » ជុងហ្គុកនិយាយដោយអោបដៃនិងឈរបាំងទ្វាមិនអោយនាងតូចបើកទ្វាចេញបាន
« នែ៎! កុំអាងតែមានអំណាចមកបញ្ជារខ្ញុំណា! ខ្ញុំមានឋានៈត្រឹមអ្នកបម្រើទេ ! អស់ភារកិច្ចខ្ញុំហើយ ខ្ញុំត្រូវទៅបន្ទប់វិញ! » នាងតូច
« នាងត្រូវតែបោសបន្ទប់អោយខ្ញុំ! » ជុងហ្គុកនៅតែចរចេះចង់អោយនាងតូចបោសបន្ទប់អោយ
« ហុឺយ...លោកនេះ ! ថ្ងៃស្អែកបោសក៏មិនខុសដែរ! ហើយគ្រែងលោកថានេះជាភារកិច្ចអ៊ំណឹមតាស៎អី? » នាងតូច
« កាលពីមុនជាភារកិច្ចអ៊ំណឹមតែយប់នេះជាភារកិច្ចរបស់នាងព្រោះអ៊ំណឹម គាត់ចាស់ » ជុងហ្គុកនិយាយដោយអោនមុខទៅជិតនាងតូចដោយពីរពាក្យចុងក្រោយនោះ
« នេះ..នេះ...លោក..លោកបានន័យថាយ៉ាង..មិច...មិច...និង? » នាងតូចក៏និយាយដោយក្រសែភ្នែកមិននឹងនរ
« បានន័យថាមិចតាមតែនាងសម្រេចតែប៉ុណ្ណោះ! » ជុងហ្គុកក៏បានដើរសម្តៅទៅពូករបស់គេរួចក៏បានហក់លេងទៅពូកនោះដោយផ្តេកខ្លួនធ្វើអោយនាងតូចភ្ញាក់ បើកភ្នែកធំៗ
« មិចក៏ពូកនេះទន់ៗមេសថ្ងៃនេះ? » ជុងហ្គុកនិយាយបណ្តើរលូតទៅលើពូកនោះបណ្តើរបែបឌឺនាងតូច

ក្រសែភ្នែកនាងតូចនៅមិននឹងនរនិងចាក់ក្រឡើម បន្ទាប់មកនាងតូចក៏ឆ្លៀតឱកាសដែលជុងហ្គុកកំពុងតែដេកលើពូកនាងក៏បានចេញពីបន្ទប់នាយជុងយ៉ាងលឿន ហើយក៏បានដើរសម្តៅទៅបន្ទប់គេទៅ ដោយបេះដូងលោតយ៉ាងញាប់ព្រោះតែភ័យ

ពេលទៅដល់បន្ទប់នាងមិនបានឃើញអ្នកណានៅក្នុងបន្ទប់សោះ បន្ទាប់មកនាងក៏បានទៅយកច្រាសដោះធ្មេញ និងកន្សែងដើម្បីទៅងូចទឹក

ពេលនាងទៅដល់បន្ទប់ទឹករួម នាងក៏បានឃើញ អ្នកបម្រើនាំគ្នាងូចទឹករួចស្រេច អ្នកខ្លះក៏បានពាក់កន្សែងចងពូង និងថងកៅស៊ូនៅលើក្បាលជាមួយនិងកន្ត្រក់ច្រាសដោះធ្មេញដើរចេញពីបន្ទប់ទឹករួម នោះ អ្នកខ្លះក៏ពាក់អាវដេកយប់រួចស្រេច នាងឃើញបែបនេះនាងក៏ដើរទៅបន្ទប់ទឹកមួយដោយយឺតៗនិងបែបអោនលំទោន

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now