ភាគទី25

1K 40 0
                                    

នាងតូចនិងJinក៏បានដើរលេងជាមួយគ្នាយ៉ាងស្និតស្នាលជាមួយនិងក្រសែភ្នែកសម្លក់សម្លឹងច្រណែនខឹងដើរតាមពីក្រោយ
« Jin ទៅលេងហ្គេមបាច់ហ្សូមប៊ីនៅខាងនោះវិញ! » នាងតូចនិយាយបណ្តើរអោបដៃជីនបណ្តើរ
« តោះ! » ជីនក៏យល់ព្រម
« ចុះខ្ញុំនាងមិនហៅទេអី? ខ្ញុំចៅហ្វាយនាងណា! » ជុងហ្គុកក៏បានបញ្ជេញកំហឹងខ្លួនឯងកម្រឹតទីមួយ
« អ៎! ចឹងលោកហ្គុកទៅលេងទេ? » នាងតូច
« មិនទៅទេ! ទៅផ្ទះវិញ! » ជុងហ្គុកក៏បានគំហកដាក់នាងតូចដូចកូនក្មេងចឹង
« មិនទៅក៏អត់ទៅ! » នាងតូចក៏បានដឹកដៃជីនទៅបន្តទៀតទៅ ចំណែកឯជុងហ្គុកឃើញបែបនេះក៏ខាំមាត់សង្កត់ចិត្តដើរតាមនាង
ពួកគេបានទៅកន្លែងជាច្រើនដូចជា មើលកុន ញ៊ាំបាយ លេងហ្គេម ដើរផ្សារទិញខោអាវ និងផ្សេងៗទៀត ដោយមានជុងហ្គុកមុខក្រញ៉ូវ ដើរអមពីក្រោយដូចអង្គេរក្សអមសង្សារមួយគូរចឹង

ចំណែកឯមេឃក៏រៀងយប់ល្មមនិងអាចទៅផ្ទះរៀងខ្លួនហើយ ពួកគេក៏បញ្ជប់ត្រឹមកន្លែងទិញស្បែកជើងទៅ
« Araយើងទៅសិនហើយណា! » ជីននិយាយចប់ក៏បានលើកដៃជម្រាបលាជាលក្ខនៈអន្តជាតិ
បន្ទាប់មកជីនក៏ដើរចេញទៅ
« ខ្ញុំទៅបន្ទប់ទឹកមួយភ្លេត នាងនៅទីនេះហើយ កុំទៅណាអោយសោះ លឺនៅ? » ជុងហ្គុកក៏បានចង្អុលនាងតូចដោយដៃចង្អុលនិងក្រសែភ្នែកកំណាច បន្ទាប់មកគេក៏បានតាមជីនពីក្រោយ

« លោក! លោក! » ជុងហ្គុកក៏បានហៅជីនអោយឈប់ធ្វើអោយជីនងាកក្រោយបន្តិច
« អ៎! លោកទេអី? » ជីនក៏និយាយទៅកាន់ជុងហ្គុកដោយរាក់ទាក់ប៉ុន្តែជុងហ្គុកក៏បែរជាក្រវួចក.អាវរបស់ជីនផ្អឹបទៅនិងជញ្ជែង
« នេះមានរឿងអីនិងលោក? » ជីនក៏បាននិយាយដោយពិបាកក្នុងខ្លួន ព្រោះតែហប់ខ្យល់
« កុំមកទាក់ទងសង្សារយើងទៀត! គេជារបស់យើងមិនមែនជារបស់ឯងទេ! ហ៊ានតែឯងមកប៉ះនាងម្តងទៀត ឯងនិងស្លាប់ហើយ! ឯងគួរតែដឹងថាយើងជាអ្នកណា! » ជុងហ្គុកក៏បានគំហកដាក់ខ្លាំងៗតែម្តងរួចក៏ប្រលែងក.អាវចេញហើយក៏ដើរចេញ
« ខិ ខិ ខិ! » ជីនក្អក់បន្តិច រួចក៏សារ៉េក.អាវខ្លួនអោយស្អាតវិញ
« Araមនុស្សចឹងសោះចេះមានអ្នកស្រឡាញ់ដែរ! ហាហា! » ជីននិយាយម្នាក់ឯងរួចក៏សើចចម្អក់បន្តិច ព្រោះតែអស់សំណើចនិងជុងហ្គុកដែលមករករឿងគេទាំងដែលគេជាមិត្តរបស់Araសោះ
« គ្រីង...»
ជីនក៏បានទទួលទូរស័ព្ទ
« អាឡូ! អូនសម្លាញ់? » ជីន
« ( បងបាត់ទៅណាយូរមេស? ) »
« គឺបងជួបមិត្តចាស់និងណា ! បន្តិចទៀតបងទៅដល់ហើយ! កុំបារម្ភណា! » ជីននិយាយទៅកាន់មនុស្សពិសេសដោយស្នាមញញឹមហើយក៏ដើរចេញទៅ ចំណែកឯជុងហ្គុកវិញ គេក៏បានដើរទៅរកAraដោយកំហឹងពេញខ្លួនប្រាណអស់ហើយ
« លោកនេះទៅយូ-..» នាងតូចនិយាយមិនទាន់ចប់ផង ជុងហ្គុកក៏បានចាប់ទាញក.ដៃនាងមួយទម្លឹងតែម្តង
« លោក! លោក មានរឿងអីនិងលោក! » នាងតូចក៏បានសួរទៅកាន់ជុងហ្គុកបណ្តើរ ប្រឹងលែងក.ដៃពីជុងហ្គុកបណ្តើរ
ជុងហ្គុកមិននិយាយអ្វីទាំងអស់រួចក៏បោះនាងតូចចូលឡានហើយក៏ដាក់ខ្សែរក្រវ៉ាត់អោយនាងតែនាងនៅតែបង្រាសសួរនាំរហូត
« ស្ងាត់! ហើយនៅអោយស្ងៀម! » ជុងហ្គុកក៏បានគំហកដាក់នាងតូចមួយទម្លឹង ធ្វើអោយនាងតូចបិទមាត់ជិតហើយក៏អង្គុយស្ងៀម
« សប្បាយណាស់ទៅអី បានកាន់ដៃវា អោបវានិង? » ជុងហ្គុកនិយាយបណ្តើរ បើកឡានបណ្តើរ
« នេះលោកនិយាយពីស្អី? » នាងតូច
« នាងនៅមិនដឹងខ្លួនទៀតអី? នាងដឹងធ្វើមិនដឹងរឺយ៉ាងមិច? » ជុងហ្គុក
« នេះលោកឆ្កួតមែនទែនហើយ! មានរឿងអី? » នាងតូចក៏នៅតែនិយាយពាក្យដដែរ
« រឿងជាមួយអាមិត្តនាងនិង! » ជុងហ្គុក
« កើតអី? ខ្ញុំជាមួយជីនជាមិត្តនិងគ្នាខុសដែរ? » នាងតូច
« ខុស! មិត្តឯណាទៅដល់ថ្នាក់អោប កាន់ដៃគ្នាចឹង? » ជុងហ្គុក
« គឺវាជារឿងធម្មតាព្រោះមិត្តបែកគ្នាយូរចឹងហើយ! » នាងតូច
« ប្រាប់តាមត្រង់មក ! នាងសង្សារវាអី? ប្រាប់មកខ្ញុំមិនខឹងទេ» ជុងហ្គុក
« គឺមិនមែនទេ! បើសង្សារមែនលោកមានស្អីទៅពាក់ព័ន្ធខ្ញុំដែរ? » នាងតូច
« គឺពាក់ព័ន្ធ! » ជុងហ្គុកក៏បានគំហកដាក់នាងតូចតែម្តង
« ពាក់ព័ន្ធស្អី? ជួយប្រាប់បន្តិច មក! ខ្ញុំជាអ្នកបម្រើ លោកជាចៅហ្វាយ ពាក់ព័ន្ធត្រង់ណា?» នាងតូចក៏បានគំហកដាក់ជុងហ្គុកវិញ
« គឺពាក់ព័ន្ធត្រង់ខ្ញុំស្រឡាញ់នាងនិងហើយ! » ជុងហ្គុកក៏បានដម្លើងសម្លេងយ៉ាងលឺ គ្រាន់តែនាងតូចលឺបែបនេះភ្លាមនាងក៏មានអារម្មណ៍ភ្ញាក់ផ្អើរដែរ
« លោកហ្គុក! » នាងតូចក៏និយាយសម្លេងថ្នមៗទៅកាន់ជុងហ្គុក
« ខ្ញុំស្រឡាញ់នាង ! ខ្ញុំស្រឡាញ់នាង ! ខ្ញុំស្រឡាញ់នាង នាងបានលឺទេថាខ្ញុំស្រឡាញ់នាង! ខ្ញុំមិនចង់អោយនាងទៅពាក់ព័ន្ធជាមួយប្រុសដទៃ ! » ជុងហ្គុកនិយាយសម្លេងលឺៗតែមិនលឺដល់ពាក្យខ្ញុំស្រឡាញ់នាងដំបូងទេ
« លោក! » នាងតូច
« នាងធ្វើល្ងង់រឺក៏យ៉ាងមិច បានមើលមិនដឹងថាខ្ញុំស្រឡាញ់នាង? កាយវិការបស់ខ្ញុំទាំងប៉ុន្មាននាងមើលមិនឃើញទេអី? » ជុងហ្គុកក៏បានបន្ធូរសម្លេងខ្លួនឯងវិញ
«....»
ចំណែកនាងតូចបានត្រឹមតែស្ងាត់ស្ងៀមមិននិយាយអ្វីទាំងអស់
« មិនអីទេ! ឥឡូវនាងចង់ធ្វើអីក៏ធ្វើទៅស្រែងតែចិត្តនាងទៅ ! ខ្ញុំលេងឃាត់ហើយ! នាងចង់ទៅណាក៏ទៅៗ ! ចំណែកបំណុល ខ្ញុំអោយនាងរួចហើយ! ឥឡូវនាងចង់ទៅណាក៏ស្រែងតែចិត្តនាងទៅ! ខ្ញុំគ្មានអ្វីពាក់ព័ន្ធនិងនាងទេ ! » ជុងហ្គុក

ទឹកភ្នែករបស់នាងតូចក៏ដាបចេញមកពេញរង្វង់ភ្នែក ធ្វើអោយនាងស្រក់ទឹកភ្នែកយំស្ងាត់ៗម្នាក់ឯង

ក្នុងឡានទំនើបមួយគ្រឿងដែលបានស្រែកប្រកែកគ្នាអម្បែងមិញនេះក៏ប្រែទៅជាស្ងប់ស្ងាត់វិញម្តង

« រឺត....»
សម្លេងឡានឈប់ក៏បានបញ្ឈប់ដោយស្នាដៃជុងហ្គុក បន្ទាប់មកក៏លិចចេញរូបរាងនាងតូច ចុះចេញពីឡាននៅអង្គុយចាំនៅចំណតឡានក្រុងបន្ទាប់មកជុងហ្គុកក៏បានចេញដំណើរទៅ
ចំណែកនាងតូចវិញ ក៏ដាក់គូទអង្គុយចុះបន្ទាប់មកនាងក៏វែកសក់របស់ខ្លួនបន្តិច រួចក៏អង្គុយយំតែម្តង
ចំណែកឯជុងហ្គុកវិញក៏ទៅឈប់នៅកៀនផ្លូវហើយក៏យំតែម្តង
« នេះខ្ញុំអោយនាងទៅមែនអី? ហឹក...!» ជុងហ្គុកក៏បានអង្គុយយំម្នាក់ឯងមិនខុសពីនាងតូចទេ

បើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។

____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។

ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?

ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now