ភាគទី1

5K 123 3
                                    

យប់កណ្ដាលអាធ្រាត្យទៅហើយ មិនថាតាមដងផ្លូវឬផ្ទះរបស់អ្នកណានោះទេ ពេលនេះគឺបិទទ្វារស្ងាត់ជ្រាបអស់មិនឃើញសូម្បីស្រមោលមនុស្ស នៅឡើយតែក្លឹបកម្សាន្តរបស់កម្លោះផាកជីមីនដែរស្ថិតនៅកណ្ដាលទីក្រុងពេលនេះ នៅមានមនុស្សអ៊ូអរចេញចូលមិនឈប់នៅឡើយ ។ ខាងក្រៅមានតែឡានទំនើបៗដែរចត និងបរិយាកាសបរិសុទ្ធគួរអោយស្រស់ស្រាយ ចម្លែកអីតែខាងក្នុងបែរជាពោរពេញដោយមនុស្សកុះករ សម្លេងភ្លេងញាក់បើកឡើងស្ទើរផ្ទុះត្រចៀក និងភ្លើងពណ៍ឆ្វាត់ឆ្វែងរាំជាន់ជើងគ្នាភ្លោកទឹកភ្លោកដី មានទាំងស្រីញីអូនបង និងសប្បូរទៅដោយស្រីៗហាយសូរ ពាក់លិចលើលិចក្រោមបញ្ចេញគល់ដោះ បញ្ចេញគល់ភ្លៅដែរជាចំណីភ្នែករបស់ប្រុសៗគ្រប់រូបដែរមកលេងកម្សាន្តនៅទីនេះ មិនថាតាអាយុ70 កម្លោះអាយុ18ឆ្នាំ ប្រធានក្រុមហ៊ុន ប្រធានធនាគារ ឬអ្នករកស៊ីយ៉ាងណាឡើយ សុទ្ធតែមកបញ្ចេញអារម្មណ៍ស្រ្តេសនៅទីនេះ មើលទៅគួរអោយធុញ មិនចង់នៅអង្គុយនៅកន្លែងបែបនោះឡើយ តែសម្រាប់ប្រភេទមនុស្សចូលចិត្តការសប្បាយអីនេះណា ក្នុងក្លឹបដូចជាឋានសួគ៌យ៉ាងអញ្ចឹង !! ភ្លេងដែរបើកទោះឮយ៉ាងណាក៏ធ្វើអោយត្រចៀកពួកគេស្ដាប់ទៅឮពិរោះរណ្ដំ មានទាំងចំណីភ្នែកមានទាំងចំណីមាត់បែបនេះណា បើគ្មាន គីមថេយ៉ុង នៅក្នុងនោះទើបចម្លែកពេកហើយ!!!!!!

«តោះយើងទៅកន្លែងស្ងាត់ៗទៅល្អជាង ពិតទេ?»

ស្រីស្រស់ដែរពាក់រ៉ូបដូចកម្ទិចកំណាត់លើខ្លួនក៏ឱនទៅខ្សឹបដាក់ត្រចៀករបស់គេបបួលអញ្ជើញឡើង នៅពេលឃើញគេដូចជាចូលចិត្តនិងបើកឱកាសអោយខ្លួនបានចូលទៅជិតទៅហើយ ។

«តោះ» ថេយ៉ុងមិននិយាយអ្វីច្រើនក៏ងើបឈរនិងក្រៀកចង្កេះស្រីសាច់សរឡើងទៅបន្ទប់របស់ខ្លួនដែរបានកក់ទុករួចជាស្រេច ហើយពេលដែរចូលមកភ្លាមក៏ត្រូវនាងចាប់ញក់ញី និងថើបបឺតជញ្ចក់គេតាំងពីក្បាលរហូតដល់ជើង ហើយគេក៏មិននិយាយអ្វីច្រើនក៏ទុកអោយគ្រប់យ៉ាងទៅខាងស្រីជាអ្នកចាត់ការ ព្រោះគេជាមនុស្សមិនចូលចិត្តទៅចាប់ផ្ដើមជាមួយអ្នកណាមុនឡើយ។

អេ...អេ! អ្នកគ្រប់គ្នាបានស្គាល់គេពីរដូវកាល
មុនៗខ្លះហើយមែនទេ? តែយើងនិងមកស្គាល់គេអោយកាន់តែច្បាស់នៅរដូវកាលនេះតែម្ដងណា! សរុបសេចក្ដីមក កម្លោះម្នាក់នេះជាប្រធានក្រុមហ៊ុនឆ្នៃពេជ្រធំជាងគេបង្អស់នៅក្នុងប្រទេស និងជាប់ចំណាត់ថ្នាក់លេខមួយនៅលើទីផ្សារបរទេស ដែរជាហេតុធ្វើអោយកេរ្តិ៍ឈ្មោះគេល្បីរន្ទឺ សុះសាយគ្រប់ទីកន្លែង ។ គេជាមនុស្សដែរនិយាយលេងសើចច្រើនជាមួយអ្នកក្នុងគ្រួសារដូចជាបងប្អូនឬសាច់ថ្លៃអីបែបនេះ តែបើនិយាយពីខាងក្រៅ ឬពេលគេចេញមកម្នាក់ឯងដើរហើរគ្រប់ទីកន្លែងអីបែបនេះ គេជាមនុស្សម្នាក់ដែរមុខងាប់បំផុត គេគ្រាន់តែមិនចូលចិត្តនិយាយច្រើន មិនចូលញញឹមលេងសើចច្រើនព្រោះគិតថាសត្រូវនិងមើលងាយគេតាមរយៈអាកប្បកិរិយារបស់គេមិនខាន ។ ដឹងហើយពេលនេះថាពេលទំនេរគេចូលចិត្តធ្វើអីមែនទេ?????

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now