ភាគទី4

2.3K 86 0
                                    

អ្ហឹមមមមមម....

        សម្លេងក្រហឹមដើមកររបស់គេបន្លឺឡើង ពេលឃើញថាអ្នកម្ខាងទៀតរើឡើងដកដង្ហើមដង្ហក់ហើយនោះ ទើបគេព្រមប្រលែងនាងអោយបានដកដង្ហើមស្រួលបួលវិញ ។ អ្នកដែរត្រូវគេចាប់ថើបក៏ក៏មិនដឹងធ្វើអ្វីក្រៅពីងាកមុខចេញទាំងថ្ពាល់ក្រហមងាំង ព្រោះបើសម្លឹងគេយូរនាងនិងដកភ្នែកចេញពីគេលែងបានមិនខានបើមុខមាត់គេសង្ហារដូចទេវបុត្រដល់ថ្នាក់នេះ។

«បើអប្សុកបើកទូរទស្សមើលទៅ» ថេយ៉ុងនិយាយឡើង ដោយលើកពរនាងយកទៅដាក់នៅលើពូក មុននិងងៀកខ្លួនដើរសម្ដៅទូរខោអាវធ្វើដូចជាមុននេះគ្មានរឿងអ្វីកើតឡើងសោះអញ្ចឹង។

«ខ្ញុំគ្មានខោអាវដូរទេ»យូរីស្រែកឡើងនៅពេលឃើញដើរទៅទូរយកខោអាវរបស់ខ្លួនមកផ្លាស់ តែពេលដែរគេចេញមកវិញបែរជាមានតែឈុតរបស់គេនៅក្នុងដៃទៅវិញ។

«ខ្ញុំមិនបានយកអោយគេបោក សល់តែឈុតរបស់ខ្ញុំមួយទេ»

«ហើយលោកចង់អោយខ្ញុំដេកស្លៀកឈុតនេះឬ? វែងទាំងដៃ វែងទាំងខោហប់ដង្ហើមស្ទើរស្លាប់ទៅហើយ»យូរី

«បើខ្លាចដាច់ខ្យល់ស្លាប់ ទៅរកស្លៀកខ្លួនឯងទៅនៅក្នុងទូនោះ »ថេយ៉ុងតបនិងនាងហើយក៏កាន់កន្សែងដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ធ្វើអោយនាងស្ទើរលើកខ្នើយគប់គេពីក្រោយអោយដាច់ខ្យល់ស្លាប់នៅនិងកន្លែងទៅហើយ ។ ប្រុសស្អីមុខសង្ហារ តែមិនរ៉ូមែនទិកដូចក្នុងរឿងដែរនាងមើលសោះ។

«ទៅយកស្លៀកខ្លួនឯងក៏បាន អាប្រុសមុខដូចស្វារ» យូរីចុះពីលើគ្រែសន្សឹមៗ មុននិងដើរទៅរកអាវគេពាក់នៅក្នុងទូ នេះសំណាងហើយដើរបានវិញក្រោយពីត្រាំទឹកក្ដៅហើយគ្រាន់តែមិនរហ័សដូជជាពេលធម្មតា កុំអីនាងតោងនៅជាប់ពូកទៅណាមិនរួចដូចសត្វតុកកែមិនខានទេ។

«ហីយ៉ា ពេលមកម្ដងៗដេកស្រាតឬយ៉ាងមិចទើបក្នុងទូរគ្មានខោអាវរលុងពាក់អីមួយ»យូរីវែករកគ្រប់កន្លុកកន្លៀត ដើម្បីមើលក្រែងនៅសល់ខោចងចង្កេះយឺតអីមួយទុកស្លៀក តែគ្មានទេ ។ ក្នុងទូរសុទ្ធតែខោអាវក្រណាត់ធ្វើការ។

«មួយនេះវែងដែរតើហ ទ្រាំពាក់សិនទៅគ្រាន់បើជាងអាខោអាវដូចឡ៎ចំហុយនេះដែរ។» យូរីអើតក្បាលចេញមកខាងក្រៅបន្តិចដើម្បីបញ្ជាក់អោយច្បាស់ថាគេមិនទាន់ចេញពីបន្ទប់ទឹក សឹមដោះខោអាវលើខ្លួនចេញហើយស៊កអាវសាមីពណ៍សររបស់គេមកជំនួសវិញ ធ្វើជារ៉ូបរលុងៗ ហីយ៉ាស្រួលខ្លួននោះដូចមេឃទើបតែប្ដូរអាកាសធាតុយ៉ាងអញ្ចឹង។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now