ភាគទី24

1.4K 64 0
                                    

ឮសម្លេងដូចជាមិនប្រក្រតីពីក្នុងបន្ទប់ទឹកភ្លាម កូនចៅរបស់ប៊ែលលីដែរឈរនៅខាងក្រៅក៏រហ័សរត់ចូលទៅមើលយ៉ាងលឿន ព្រោះខ្លាចថាមានបញ្ហាអ្វីកើតឡើងគេនិងមានរឿងជាមួយចាហ្វាយរបស់គេមិនខាន។

ក្រាកកកក.....!

«យូរីសន្លប់ហើយ ឆាប់ទៅតាមពេទ្យមក» បុរសម្នាក់ដែរត្រូចជាជំនិតរបស់ចាហ្វាយគេក៏បន្លឺឡើង ព្រោះនៅទីនេះមានពេទ្យសាគួរស្រាប់ បើយកនាងទៅពេទ្យគីមថេយ៉ុងនិងតាមទាន់មិនខាន ទើបពេលបញ្ជារអ្នកអោយទៅតាមពេទ្យហើយ គេក៏លើកនាងឡើងយកមកដាក់នៅលើគ្រែវិញអោយត្រឹមត្រូវ មិនប៉ុន្មាននាទីទេប៊ែលលីក៏ស្ទុះរត់ចូលមកស្ទើរតែបាក់ករទៅហើយ គេប្រញ៉ាប់រត់មកមើលនាងដោយមានគ្រូពេទ្យមកជាមួយពីក្រោយផងដែរ។

«នាងកើតអី?»ប៊ែលលីងាកទៅសួរកូនចៅរបស់គេដែរដាក់អោយឈរយាមនៅមុខនេះ ហេតុអីទើបមានរឿងបែបនេះកើតឡើង?

«ខ្ញុំក៏មិនដឹងដូចគ្នាចាហ្វាយពេលឮសម្លេងចេញពីក្នុងបន្ទប់ភ្លាមពួកយើងក៏ស្ទុះចូលមកមើលភ្លាមតែម្ដង ទើបឃើញនាងនៅសន្លប់ក្បែរមាត់ទ្វារបន្ទប់ទឹកបែបនេះ»

«គ្រូពេទ្យឆាប់ពិនិត្យនាងទៅ»ប៊ែលលីអែបខ្លួនទៅម្ខាងដោយទុកប្រឡោះអោយគ្រូពេទ្យបានចូល ហើយគ្រូពេទ្យក៏ចាប់ផ្ដើមបំពេញតាមតួនាទីរបស់ខ្លួន។

«លោកជាសាច់ញ្ញាតិអ្នកជម្ងឺមែនទេ?» គ្រូពេទ្យ

«អឺ..បាទ ពិតមែនហើយ»ប៊ែលលីហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយតបតែមកពីស្ថានការបង្ខំហើយទើបគេក៏អឺអើទៅតាមនិងទៅ គ្រូពេទ្យក៏នាំគេចេញមកខាងក្រៅដើម្បីនិយាយគ្នាក្រោយពេលពិនិត្យរួច ព្រោះទុកអោយអ្នកជម្ងឺបាននៅសម្រាកយកកម្លាំងខ្លះ។

«នាងកើតអីមែនទេ?»ប៊ែលលី

«ប៉ុន្មានថ្ងៃនេះលោកបាននៅក្បែរនាងជាប់24ម៉ោងដែរទេ?»

«គឺមិនសូវទេ ខ្ញុំរវល់ហើយមកជួបនាងតែពេលយកបាយមកតែប៉ុណ្ណោះ បាយក៏នាងមិនព្រមញ៉ំា ទឹកក៏នាងមិនស្រេកឬមកពីបញ្ហាទាំងនេះ?»ប៊ែលលីមិនចម្លែកចិត្តទេដែរសុខៗនាងស្រាប់តែសន្លប់បែបនេះ តែនាងមានកើតអ្វីផ្សេងឬអត់ នេះហើយជាអ្វីដែរចង់ដឹង។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now