ភាគទី9

2K 73 1
                                    

ក្រោយញ៉ំាអាហារពេលយប់ជាមួយគ្នារួច ពួកគេក៏នាំគ្នាឡើងមកគេងវិញធម្មតាតែអ្នកងរនៅតែងរដដែរ រហូតអ្នកកម្លោះចង់បោកក្បាលអោយស្លាប់នៅនិងខ្នើយកើយទៅហើយ។

«សម្រេចថានៅងរទៀតពិតទេ?»ថេយ៉ុង បែរខ្លួនមករកនាងដែរដេកធ្វើមុខង៉ក់ងរ តែថាគេក៏គិតពីវិធីលួងលោមនាងមួយទៀតរួចទៅហើយ។

«មិនបានងរ»យូរី

«អញ្ចឹងញញឹមទៅ ញញឹមអោយចេញពីចិត្តទៅ»ថេយ៉ុងកំពុងសាកចិត្តរបស់នាង តែមើលទៅមិនបានផលទេព្រោះនាងមិនព្រមទទួលស្គាល់ការពិតឡើយ រិតតែមិនព្រមសម្របសម្រួលនិងគេទៀត។

«ឆ្កួតទេដឹងនៅសុខៗអោយមនុស្សមកញញឹម?»យូរី

«ខ្ញុំអោយនាង1000$ យកដែរទេ?ហើយមកនិយាយគ្នាវិញធម្មតាអូខេ?» ថេយ៉ុង

ខ្ទង់លុយដែរគេនិយាយចេញមកអាចធ្វើអោយអ្នកមុខក្រម៉ូវផ្លាស់មកភ្ញាក់ផ្អើលភ្លាមៗ ទើបរហ័សស្ទុះងើបអង្គុយនិងរៀបសក់អោយត្រឹមត្រូវ សឹមធ្វើជាអ្នកជជែកវែកញែកជាមួយគេវិញម្ដង។

«មនុស្សប្រុសមិនលេបសម្ដីទេ !»យូរី

«ខ្ញុំនិយាយពិតមែនចង់បានដែរទេ?»ថេយ៉ុង

«ឯណាមិនឃើញលុយ?»យូរីអើតឡឺមដកក៎រដូចអណ្ដើក ព្រោះឃើញអ្នកកម្លោះម្នាក់នេះមិនសូវជាចូលចិត្តនិយាយលេងទេ ទើបត្រូវញ័បញ័រពេលគេនៅសុខៗស្រាប់តែសួរនាងថាចង់បានលុយឬអត់បែបនេះ។

«ឈប់ ងរឬនៅ?»ថេយ៉ុង

«ឈប់ហើយៗៗ» យូរីអង្គុយលោតៗនៅលើពូក ឯអ្នកដេកក្បែរនាងក៏អស់សំណើចឡើង ព្រោះស្រីម្នាក់នេះមុខលុយពិតមែន។

«ស្រីមុខលុយ អម្បិញមិញមុខនៅក្រម៉ូវដូចគេទើបវៃប្រាំដំបង គ្រាន់តែសួរថាចង់បានលុយឬអត់សោះមុខញញឹមអោយពព្រាយ»ថេយ៉ុង

«លោកបោកខ្ញុំ? អ្នកណាឃើញលុយហើយមិនសប្បាយចិត្ត? មកពីលោកមិនដែរអត់លុយអញ្ចឹងហើយ»យូរី ត្រូវទម្លាក់ទឹកមុខចុះម្ដងទៀត ពេលឮគេនិយាយហើយក៏សន្និដ្ឋានបានហើយថាគេលលេងជាមួយនាង។

«អ្នកណាថាខ្ញុំមិនដែរអត់លុយ? ញញឹមអោយច្រើនហើយហាមធ្វើមុខក្រម៉ូវ ខ្ញុំនិងអោយនាងពិតមែន»ថេយ៉ុង

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now