ភាគទី21

1.8K 68 0
                                    

     10ថ្ងៃកន្លងផុតទៅ......✨

        ពេលវេលាកន្លងផុតទៅលឿនពិតមែនតែទំនាក់ទំនងរបស់ពួកគេទាំងពីរអ្នកកាន់តែល្អូកល្អឿនខ្លាំងលើសដើម ថេយ៉ុងចេះតែបារម្ភពីសុវត្ថិភាពរបស់យូរីព្រោះគេមានអារម្មណ៍មិនល្អនោះទេដែរសត្រូវគេស្រាប់តែសង្ងំស្ងាត់បាត់ឆឹងបែបនេះ សូម្បីតែស៊ែនក៏មិនអាចរកភស្ដតាងច្បាស់លាស់មួយណាយកមកចោតប្រកាន់និងបញ្ជាក់ពីសត្រូវច្បាស់លាស់របស់គេបានដែរ ទើបគ្រប់ដង្ហើមចេញចូលរបស់គេមានតែពាក្យថាបារម្ភនិងបារម្ភ។

«ឆាលីនាងបបួលអូនទៅទិញកាហ្វេក្បែរនេះ បងចង់បានអីទេ?»យូរីដើរចូលមកក្នុងoffice ដែរមានរាងសង្ហារអង្គុយនៅក្នុងនោះ ព្រោះសួរគេល៎មើលក្រែងចង់បានរបស់ផ្អែមៗយកមកញ៉ំា ពេលកំពុងស្រ្តេសនិងការងារ។

«អត់ទេ តែនាំស៊ែនទៅជាមួយផង»ថេយ៉ុងក្រវីក្បាលនិងមិនភ្លេចប្រាប់នាងអោយនាំជំនិតរបស់គេទៅជាមួយឡើយ ព្រោះតាំងពីថ្ងៃកើតរឿងមកគេតែងតែបែបនេះ នាងទៅណាក៏ត្រូវមានគេឬជំនិតរបស់គេដែរ នេះធ្វើការនៅក្រុមហ៊ុនផងបើស៊ែនទៅជាមួយញឹកញាប់ពេកអ្នកធ្វើការនៅទីនេះនិងសង្ស័យពីទំនាក់ទំនងរបស់ពួកគេមិនខាន កាលបើរាល់ដងស៊ែនតែងតែរកលេសដើម្បីចេញទៅក្រៅជាមួយយូរី ព្រោះជាបញ្ជាររបស់ចាហ្វាយដែរបញ្ជារអោយគេតាមមើលនាង24ម៉ោងទៅហើយ។

«ហីយ៉ា បែបនេះទៀតហើយ។អូនមិនអីទេ គឺហាងកាហ្វេក៏នៅទល់មុខនិងក្រុមហ៊ុននេះឯង រឿងកន្លងហួសទៅ10ថ្ងៃហើយមិនឃើញកើតអីផង បងកុំបារម្ភពេកបានទេ?អូនអាចការពារខ្លួនឯងបាន» យូរីបញ្ចេញទឹកមុខធុញទ្រាន់អោយគេបានដឹង ព្រោះនាងពិតជាមិនដឹងថាហេតុអីគេបារម្ភខ្លាំងដល់ថ្នាក់នេះពិតមែន នាងទទួលស្គាល់ដែររឿងកាលពីថ្ងៃមុនវាគ្រោះថ្នាក់ខ្លាំងណាស់តែចប់ទៅយូរហើយមិនឃើញកើតអ្វីទៀតទេ គេចង់អោយស៊ែនដលរតាមនាងគ្រប់ជំហ៊ានដល់ពេលណាទៀត????

«អូនខ្លួនតូចតែមួយទៅធ្វើអីគេបាន? ដែរធ្វើនេះព្រោះបងបារម្ភ។ អូនមិចនិងអាចយល់ពីរឿងគ្រោះថ្នាក់ទាំងអស់នេះរវាងពួកជំនួញនិងអ្នកលេងដូចជាពួកវាទៅ? អោយស៊ែនទៅជាមួយទៅបងបារម្ភពិតមែន។»ថេយ៉ុង ចាប់ផ្ដើមទម្លាក់ទឹកមុខពេលនាងមិនយល់ពីបំណងល្អរបស់គេបែបនេះ ទើបអ្នកម្ខាងទៀតឃើញហើយក៏ដើរ មកថើបថ្ពាល់គេមួយខ្សឺតជាការលួងលោម និងសុំចង់អោយទៅតែខ្លួនឯងអោយបានពិតមែន។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now