ភាគទី13

1.9K 80 2
                                    

មកដល់បន្ទប់ភ្លាម ថេយ៉ុងក៏ដាក់គូទអង្គុយលើសាឡុងដែរមានដាក់ស្រាប់នៅចុងគ្រែ ហើយទាញទូរស័ព្ទចេញពីហោប៉ៅរបស់ខ្លួនយកមកខលទៅរកស៊ែនភ្លាមៗ មិនរងចាំយូរ៖

«យើងបដិសេដលើគម្រោងសហការនោះហើយ ធ្វើអ្វីដែរឯងអាចធ្វើបានទៅ»ថេយ៉ុង

«បាទចាហ្វាយ»ស៊ែន ទទួលបញ្ជារពីចាហ្វាយរបស់គេទៅតាមទម្លាប់រាល់ដង ហើយប្រព័ន្ធទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ ទើបពេលនេះដល់ម៉ោងយូរីទទូចសុំលេងទឹកសមុទ្យទៀតហើយ គិតទៅនាងមិនខ្វល់ពីគេសោះតែម្ដងហើយ ទោះចង់គេខឹងនាងដល់ស្លាប់ទៀតក៏មាងមិនខ្វល់ដែរ។

«យើងចប់ការងារហើយ មូជទឹកសមុទ្យបានពិតទេ?»យូរី ដើរមកក្បែរគេនិងសុំអនុញ្ញាតគេជាមុនសិន តែមើលចុះងរមិនព្រមងាកមកមើលនាងឡើយ មិនសូម្បីតែដកដង្ហើមអោយនាងឮ។

«.......»

«ឃើញទេលោកមុខក្រម៉ូវទៀតហើយ បើលោកមិនចង់លេងទេ ខ្ញុំលេងម្នាក់ឯងហើយ ពេលខ្ញុំមិននិយាយជាមួយកុំថាខ្ញុំរករឿងអោយសោះ»យូរី និយាយមិនទាន់ចប់ផង គេក៏ងៀកមកមើលមុខនាងចំៗតែម្ដង កែវភ្នែកទាំងពីរប្រសព្វគ្នា មើលទៅគេដូចកំពុងចង់និយាយអ្វីមួយចេញមកតែមាត់រឹងមិនព្រមនិយាយ រហូតដល់នាងសួរឡើងបញ្ជាក់ម្ដងទៀត។

«សំណួរចុងក្រោយ លេងជាមួយគ្នាឬអត់? ហើយឈប់ធ្វើមុខក្រម៉ូវបែបនេះទៀត »យូរី

«មានអ្វីដោះដូរទេ?»ថេយ៉ុង

«ដោះដូរ? ហេតុអីត្រូវដោះដូរ?»យូរី

«គិតមើលទៅ ខ្ញុំចំណាយច្រើនណាស់ យ៉ាងណាក៏គួរមានអ្វីជាការដោះដូរបន្តិចដែរ»ថេយ៉ុង ក៏និយាយទៅបែបមនុស្សមានអារម្មណ៍មិនល្អអីបែបនេះ តែគេព្យាយាមធ្វើទឹកមុខធម្មតាបំផុតហើយ គេក៏មិនចង់អោយពេលវេលាដែរនៅសល់ត្រូវកន្លងទៅឥតប្រយោជន៍។

«លោកចង់បានអី?»យូរី

«ហឹមម..!» គេមិនឆ្លើយតែជំនួសដោយហុចថ្ពាល់ទៅរកនាងជំនួសវិញ មើលចុះគេជាអគ្គនាយកក្រុមហ៊ុនឬអត់ទេនៀក? ចារិកដូចកូនក្មេងទៅកើត។

«លោកមិនមែនកូនក្មេងទេ»យូរី

«ដោះដូរគ្នាឬអត់?»ថេយ៉ុងបញ្ជាក់និងមើលអ្នករេរាមិនព្រមដោះដូរជាមួយគេ ទាំងដែរគេក៏មិនដឹងដូចគ្នាថាហេតុអីដែរទើបត្រូវអោយនាងមកធ្វើបែបនេះជាមួយខ្លួនដែរ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now