ភាគបញ្ចប់🌷

3K 106 10
                                    

យប់ងងឹតក្រោមពន្លឺដួងចន្ទកន្លងផុតទៅ ជំនួសដោយពន្លឺព្រះអាទិត្យរះនាពេលថ្ងៃថ្មី មនុស្សម្នាគ្រប់គ្នារហ័សរួសរាន់ក្រោកទៅធ្វើការ និងរកស៊ីលក់ដូររៀងខ្លួន ក្រឡេកមកមើលក្រុមគ្រួសាររបស់ថេយ៉ុងឯណេះវិញពេលនេះកំពុងរៀបចំឥវ៉ាន់ទៅណាមិនដឹងដាក់នៅក្នុងគូទឡាន មានទាំងអ្នកបម្រើជួយលើកដាក់ មានទាំងម៉ែដោះនៅជួយរៀបចំរបស់របរហើយពេលរៀបចំរួចហើយទើបថេយ៉ុងនិងយូរីចុះមកដល់ល្មម ។

«ឥវ៉ាន់រៀបចំរួចហើយអ្នកប្រុស»ម៉ែដោះ

«តោះអញ្ចឹងយើងឡើងឡានទៅ កុំអោយទៅដល់ទីនោះល្ងាច» ថេយ៉ុងនាំប្រពន្ធដែរកំពុងបីកូនអោយចូលទៅអង្គុយនៅក្នុងឡាន ហើយម៉ែដោះក៏ចូលទៅអង្គុយនៅក្បាំងខាងក្រោយដូចគ្នា ព្រោះនេះជាដំណើរកម្សាន្តគ្រួសារ តែត្រូវមានម៉ែដោះទៅចាំជួយជំនួសដៃជើងខ្លះ ហើយគេក៏ដើរវាងមករកចង្កូតឡានវិញមុននិងបើកចេញទៅក្នុងល្បឿនលឿនគួរសម។

3ម៉ោងកន្លងផុតទៅ...

ថ្វីបើចេញដំណើរពីភូមិគ្រិះម៉ោងប្រហែល9ជាងទៅហើយទើបពេលមកដល់សមុទ្យក៏រសៀលរៀងជ្រេរល្មម ថេយ៉ុងបើកនាំពួកគេមកផ្ទះវីឡាមួយខ្នងដែរដាច់ស្រយាលពីទីប្រជុំជនបន្តិច តែផ្ទះនិងទីធ្លាធំល្វឹងល្វើយល្អណាស់ មានទាំងសួននិងសមុទ្យនៅខាងក្រោយផ្ទះ ទើបធ្វើអោយយូរីរហ័សសួរនាំយ៉ាងលឿន ។

«ជាផ្ទះអ្នកណា?»យូរី

«ចូលទៅខាងក្នុងសិនទៅ ចាំបងប្រាប់តាមក្រោយ» ថេយ៉ុងចុះពីលើឡាន និងរួសរាន់យកឥវ៉ាន់ពីគូទឡានទៅដាក់ក្នុងផ្ទះ នៅទីនេះមានអ្នកបម្រើមិនច្រើនទេ តែប៉ុន្មានអ្នកតែប៉ុណ្ណោះព្រោះទុកអោយបោសសម្អាតទីនេះរាល់ថ្ងៃ ឯយូរីក៏ចូលមកតាមក្រោយនិងសម្លឹងមើលជុំវិញផ្ទះទាំងរីករាយ ព្រោះមិនថានៅលើតុ លើជញ្ជាំង លើទូសង្ហាររឹម គ្រប់យ៉ាងពោរពេញទៅដោយរូបភាពគូរស្នេហ៍រវាងនាងនិងថេយ៉ុង តាំងពីពេលណាក៏មានដែរ ជាពិសេសគឺរូបជុំគ្រួសារដែរមានថេឃ្យូនៅក្នុងដៃរបស់នាងដែរកំពុងពរ ក្នុងរូបថត ។

«ម៉ែដោះយកថេឃ្យូទៅដាក់គេងអោយស្រួលបួលចុះ បន្ទប់ឡើងទៅនិងឃើញហើយបើត្រូវការអីប្រើពួកគេទៅ ខ្ញុំនាំយូរីទៅសម្រាកចាំរសៀលជាងនេះបន្តិចចាំទៅសមុទ្យ» ថេយ៉ុងនិយាយចាត់ចែងអ្នកបម្រើនិងប្រាប់ម៉ែដោះអោយបានដឹង ធ្វើដំណើរមកហត់ហើយពេលនេះអាល្អិតក៏គេងលក់បាត់ទៀតទើបបំបែកផ្លូវគ្នារៀងខ្លួន ឯយូរីក៏ថើបកូនមួយខ្សឺតមុននិងហុចទៅអោយម៉ែដោះ ហើយឡើងទៅខាងលើបាត់ទៅ ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now