ភាគទី22

1.6K 65 5
                                    

        ក្រោយពីជិះតាមរកនាងម្នាក់ឯងឡើងអស់ចិត្តហើយ ទីបំផុតគេក៏ត្រូវត្រឡប់មកភូមិគ្រិះវិញទាំងទ្រូងធ្លុះធ្លាយជាបំណែកស្ទើរតែប្រេះបែកស្លាប់ទៅហើយ ។ប្រសិនបើពេលនោះគេមិនប្រហែសទេនិងមិនព្រមអោយនាងទៅតែម្នាក់ឯងឡើយ នាងក៏មិនត្រូវបាត់ខ្លួនទៅរាប់ម៉ោងបែបនេះដែរ ហើយទម្រាំរងចាំគ្រប់24ម៉ោងដើម្បីប្ដឹងប៉ូលីសគេច្បាស់ជាស្ទះទ្រូងស្លាប់មិនខានទើបត្រូវលេងផ្លូវកាត់ ខ្ចីដៃរបស់បងប្អូនគេយកទៅប្រើសិនហើយ វាអាចនិងលឿនជាងដែរប៉ូលីសទាំងអស់នោះធ្វើការ។

«ជុងហ្គុកកូនចៅឯងមានប៉ុន្មានក៏ដាក់អោយតាមរកយូរីនៅគ្រប់ទីកន្លែងទៅ មិនថាតាមខេត្តឬជាយដែនទេ ត្រូវតែរកអោយឃើញ ចាត់ទុកថានេះជាសំណូបពររបស់យើងទៅចុះ»ថេយ៉ុង

«ឯងបារម្ភពីនាងដល់ថ្នាក់នេះហេហ?»ជីមីន

«បងស្រឡាញ់បងគ្រីសស៊ីប៉ុណ្ណា? ខ្ញុំក៏ស្រឡាញ់ប៉ុណ្ណោះ ដូច្នេះហើយកុំអោយនាងកើតអ្វីអី »ថេយ៉ុង

«យើងនិងព្យាយាម ហើយនិងអោយកូនចៅយើងស៊ើបមើលកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវអោយ..បើមានដំណឹងយ៉ាងណាចាំទាក់ទងទៅប្រាប់ អោយបានដឹង»ជីមីនអង្គុយគងទាក់ខ្លា មើលសភាពប្អូនប្រុសរបស់ខ្លួនទាំងហួសចិត្តផងនិងអាណិតផង នេះបារម្ភពីនាងដល់ថ្នាក់និងហេហ?គេមិនដែរគិតទេថាមនុស្សដូចជាបងប្អូនគេទាំងនេះអាចធ្លាក់ក្នុងកាលៈទេសៈនេះបាន។

«អាចង្រៃយ៍ណាជាអ្នកធ្វើ ខ្ញុំនិងចញ្ច្រាំមិនអោយសល់សាច់នោះទេ» ថេយ៉ុង

«ចាប់ផ្ដើមទៅ» ជុងហ្គុកងើបឈរហើយទាញអាវធំរបស់ខ្លួនអោយមានរបៀបរៀបរយវិញ សឹមចាប់ផ្ដើមប្រត្តិបត្តិការផែនការដែរបានដាក់ទុកមុន តែសម្លេងសារនៅក្នុងទូរស័ព្ទរបស់ថេយ៉ុងស្រាប់តែលោតឡើងធ្វើអោយគេរហ័សដកយកមកមើលយ៉ាងលឿនដោយមិនរងចាំយូរ៖

[ឃើញទេ? យើងប្រាប់ហើយថាយើងនិងអោយឯងមកលត់ជង្គង់អង្វរយើងអោយបាន ]

  ប្រាវវវវ!!!

«អាចង្រៃយ៍» ឈាមនៅក្នុងខ្លួនរបស់ថេយ៉ុងចាប់ផ្ដើមពុះកញ្រ្ជោល គេស្ទើរតែទៅសម្លាប់មនុស្សម្នាក់ផ្សេងជំនួសអាច្រៃយ៍នោះបាត់ទៅហើយ វាជាអ្នកណា?ហ៊ានមកលេងនិងគេបែបនេះ?

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now