ភាគទី11

2K 76 1
                                    

     ក្រោយពេលចេញពីបន្ទប់សម្រាករបស់បងថ្លៃគេហើយ គេក៏អូសនាងចូលមកក្នុងឡានទីណាត់ទីណែង ហើយដើរវាងទៅរកចង្កូតឡានបើកសម្ដៅចេញទៅរកទៅរកក្រុមហ៊ុនយ៉ាងលឿនដូចព្យុះ មុខរបស់គេក្រម៉ូវដូចជាចង់ជិះទៅសម្លាប់អ្នកណាអញ្ចឹង ទើបនាងក្រហឹមនៅដើមករបន្តិចមុននិងសួរឡើងទាំងចង់ដឹង៖

«មិចក៏នៅសុខៗមកមួរម៉ៅដាក់ខ្ញុំបែបនេះ?»យូរី

«ខ្ញុំមិនបានមួរម៉ៅ!» ថេយ៉ុងងាកមកកំហ៊កដាក់នាងខ្លាំងៗ នេះបែបនិងហើយនៅថាមិនបានមួរម៉ៅដាក់នាងទៀតឬ?

«ចាំបាច់គំហ៊ក? និយាយធម្មតាឬខ្លាចស្ដាប់គ្នាមិនឮ?»យូរី

«ត្រង់ជាមួយអ្នកផ្សេងអោយញញឹមពព្រាយឡើងស្ងួតជើងធ្មេញអស់ទៅហើយ ចំណែកជាមួយខ្ញុំវិញទាល់តែជួលអោយញញឹម ឬឃើញលុយទើបញញឹមចេញ ។ មិនដឹងជានិយាយស្អីហូរហែរទើបតែជួបគ្នាសោះ ក៏និយាយគ្នាច្រើនជាងនិយាយជាមួយខ្ញុំទៅទៀត បានបូរបាច់ហើយក៏មើលមិនឃើញក្បាលរបស់ខ្ញុំសូម្បីតែមុខក៏មិនមើលដែរ  បើពិបាកណាស់រើទៅនៅជាមួយគាត់តែម្ដងទៅ »ថេយ៉ុង រៀបរាប់មកហូរហែរទាំងមួរម៉ៅ គេសែនទ្រាំពេលនៅមុខនិងបងៗរបស់គេ នេះបើជាអ្មកផ្សេងវិញគេវាត់ដាច់ក៎រមិនខានទេ ដែរមករាយមន្តស្នេហ៍ដាក់នាងបែបនេះ ។

«គាត់ជាបងរបស់លោកណា ខ្ញុំក៏គ្រាន់តែរាក់ទាក់ធម្មតាៗ ចេះមកច្រណែនគ្នាទៅកើត»យូរី ក្រវីក្បាលនិងចារិករបស់គេ នេះរករឿងច្រើនមើលតែក្មេងទៅហើយ។

«ខ្ញុំមិនបានច្រណែនគ្រាន់តែលើកយកមកនិយាយ ក៏គិតមើលខ្លួនឯងទៅថាពិតដែរឬទេ?»ថេយ៉ុង

«ក៏ពិតមែនហើយ លោកដែរនិយាយពិរោះៗជាមួយខ្ញុំដែរទេ?មួយថ្ងៃៗគិតតែពីរករឿងឈ្លោះគ្នាហើយចង់អោយញញឹមដាក់គ្នាបាន24ម៉ោងយ៉ាងមិច?»យូរី

«មកពីនាងក្បាលរឹង ឈ្លោះមិនបាត់មួយម៉ាត់ ពេលនិយាយទៅមិនទាន់ក៏ចាំទ្រហើយតបមកវិញភ្លាមៗ មនុស្សស្រីអីមិនគួរអោយស្រឡាញ់ ទន់ភ្លន់អីបន្តិចសោះ»ថេយ៉ុង ក៏និយាយចេញពីចិត្តបើប្រៀបនិងស្រីៗដែរគេធ្លាប់ជួបមានតែនាងនេះហើយក្បាលរឹងនិយាយមិនស្ដាប់ និងឈ្លើយជាងគេ អ្នកផ្សេងគ្រាន់តែជួបគេក៏ខំយកចិត្ត និយាយផ្អែមៗនិងស្ដាប់គេខ្លាំងណាស់។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now