ភាគទី6

2K 73 0
                                    

ចូលមកដល់ព្រឹកថ្ងៃថ្មី ថ្ងៃនេះរាងតូចដូចជាស្លៀកពាក់ស្អាតបាតខុសធម្មតា ព្រោះអីដឹងទេ? ព្រោះកម្លោះមុខមាំម្នាក់នេះនិងនាំនាងទៅធ្វើការនៅក្រុមហ៊ុនរបស់គេហើយ ពេលនេះក៏កំពុងនៅលើឡានធ្វើដំណើរជិតដល់ដែរ តែមុននិងដល់គេត្រូវរៀបរាប់ប្រាប់នាងតាំងពីក្បាលដល់ចុងជើងអោយចប់សិន។

«ដល់ហើយចាហ្វាយ» ស៊ែន រហ័សងាកមកប្រាប់ចាហ្វាយរបស់ខ្លួនដែរអង្គុយនៅក្បាំងខាងក្រោយ ហើយគេក៏បើកទ្វារឡានចុះទៅដោយខ្លួនឯងនិងដើរទៅofficeមុន ឯយូរីត្រូវស៊ែននាំផ្លូវទៅណែនាំការងារជាលើកដំបូងនៅកន្លែងបុគ្គលិកធម្មតា ព្រោះទោះយ៉ាងណាក៏គេមិនអាចជាអ្នកនាំនាងទៅដោយខ្លួនឯងដែរ។

«ចាហ្វាយរបស់លោកមុខអត់អំណោយទានបែបនេះរាល់ថ្ងៃមែនទេ?» ពេលដើរបណ្ដើរនាងក៏ឆ្លៀតសួរទៅគេបណ្ដើរព្រោះបើឃើញមុខចាហ្វាយបែបនេះហើយបុគ្គលិកច្បាស់ជាគ្មាននរណាមានអារម្មណ៍ធ្វើការជាមួយទេ អញ្ចឹងតើទើបហៅនាងចូលធ្វើការជាមួយ។

«ចាហ្វាយរបស់ខ្ញុំនេះហេហមុខអត់អំណោយទាន?? អ្នកនាងឈឺភ្នែកទេដឹង???»ស៊ែនចង់សើចបន្តិច ចង់ភ្ញាក់បន្តិច នេះជាលើកទីមួុយហើយដែរគេឭមនុស្សស្រីនិយាយបែបនេះពីចាហ្វាយរបស់គេ អ្នកណាមិនដឹងថាក្រុមហ៊ុននេះមានមនុស្សស្រីរាប់រយនាក់ដណ្ដើមគ្នាដាក់ពាក្យព្រោះដើម្បីចូលមកធ្វើការក្បែរមុខសង្ហារៗរបស់ចាហ្វាយគេ? គ្មានអ្នកណាដែរនិយាយថាមុខចាហ្វាយគេអត់អំណោយទានទេ ព្រោះទៅទីណាស្រីតាមរោមដល់ទីនោះ នាងប្រហែលឈឺភ្នែកពិតមែនហើយ។

«ខ្ញុំនិយាយពិតមែន ឬលោកមើលមិនឃើញទេ?»យូរី

«អ្នកនាងប្រហែលទើបតែជួបចាហ្វាយខ្ញុំថ្ងៃនេះទេ នៅធ្វើការជាមួយគាត់ប៉ុន្មានថ្ងៃសិនទៅនិងដឹងហើយថាមួយថ្ងៃចាហ្វាយខ្ញុំមានភ្ញៀវប៉ុន្មានអ្នកមកលេង ហើយជាភ្ញៀវបែបណាខ្លះ...ម៉ោះដល់ហើយ» ស៊ែននិយាយជាមួយនាងហើយក៏ដើរចូលមកដល់ល្មម ទើបគេណែនាំអោយទៅកាន់បុគ្គលិកទូទៅស្គាល់ ហើយណែនាំការងារនាងបន្តិចបន្តួចទើបនាំចូលទៅក្នុងoffice របស់taehyungតែមានតុលេខារៀបថ្មីនៅក្បែរនោះតែម្ដង។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now