ភាគទី28

1.9K 76 0
                                    

យូរីសង្ងំយំនៅក្នុងបន្ទប់នោះម្នាក់ឯង ឯស៊ូឈីនក៏មិនបានទៅរំខាននាងដូចគ្នា តែបែរជាហួសដើរចូលទៅបន្ទប់ធ្វើការរបស់ថេយ៉ុងដែរមានស្វាមីនិងប្អូនថ្លៃរបស់ខ្លួននៅអង្គុយទីនោះ។

[សម្រាប់អ្នកមិនបានអានពីseason1មក ៖
ស៊ូឈីនជាប្រពន្ធជីន , ហាយ៉ុនជាប្រពន្ធយ៉ុនហ្គី , គ្រីសស៊ីជាប្រពន្ធរបស់ជីមីន ]

«សម្រេចបានហើយឬនៅថាគួរធ្វើអីបន្តរ?»ស៊ូឈីនសួរទៅគ្រប់គ្នា បញ្ជាក់ប្រាប់ថានាងចង់បានចម្លើយទើបជីនក៏ឆ្លើយតប។

«ប្រហែលអោយរឿងចប់ទៅបែបនេះហើយ»ជីន

«ថេយ៉ុង បងថាឯងនៅមិនទាន់ស្រាយចម្ងល់ក្នុងចិត្តអស់ទេពិតទេ? បើយល់ថាពាក្យដែរខ្លួននិយាយមុននេះមិនសមទេ អញ្ចឹងឆាប់ទៅរកយូរីទៅ ពេលនេះយ៉ាងមិចហើយក៏មិនដឹង » ស៊ូឈីនបញ្ចប់ប្រយោគដែរធ្វើអោយកម្លោះៗក្នុងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្មានអ្នកណាដឹងទេថានាងស្ដាប់ឮបើមុននេះនាងនៅធម្មតាពិតមែន ។

«នាងស្ដាប់ឮ?» ថេយ៉ុង

«មែនហើយ ថ្នាក់ខ្ញុំនៅឆ្ងាយខ្ញុំនៅអាចស្ដាប់ឮ ចុះទម្រាំនាងដែរឈរស្ដាប់នៅមុខទ្វារទៀត?មនុស្សស្រីមានផ្ទៃពោះងាយនិងអាក់អន់ចិត្តណាស់ បើឯងចង់លួងនាងឯងត្រូវតែអត់ធ្មត់»ស៊ូឈីន ប្រាប់គេហើយក៏ចេញទៅវិញបាត់ធ្វើអោយថេយ៉ុងភ័យបុកពោះមួយរំពេច  ទើបបងប្អូនរបស់គេក៏តឿនគេអោយប្រញ៉ាប់ទៅ រឿងក្នុងគ្រួសារគេទុកអោយគេដោះស្រាយចុះ ពេលនេះប្រហែលត្រូវបំបែកគ្នាទៅធ្វើការរកស៊ីរៀងខ្លួនសិនហើយ។

តុក តុក តុក តុក ........

     សម្លេងគោះទ្វារបន្ទប់នៅចុងគេក្នុងផ្ទះក៏បន្លឺឡើង ពេលនេះក្នុងផ្ទះគ្មានមនុស្សទេក្រៅពីពួកគេទាំង2នាក់ គេកាន់តែគោះគ្រប់យ៉ាងកាន់តែស្ងាត់នាងក៏មិនបានឆ្លើយមិនព្រមមកបើកទ្វារអោយបានគេចូលទៅឡើយ។

«យូរី បើកទ្វារហើយស្ដាប់បងសិន អូនកុំអញ្ចឹងបានទេ» ថេយ៉ុងគោះទ្វារខ្លាំងៗ គេចង់ចូលទៅនិយាយបកស្រាយប្រាប់នាង មិនចង់អោយនាងមានអារម្មណ៍មិនល្អ ណានាងក៏កំពុងពពោះផងនាងមិនគួរសង្ងំនៅក្នុងនោះតែម្នាក់ឯងយូរពេកទេ ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now