ភាគទី3

2.4K 92 0
                                    

ក្រោយអ្នកកម្លោះចេញទៅបាត់ នាងតូចយូរីក៏ប្រញ៉ាប់ងើបខ្លួនឡើង និងដកភួយចេញដើម្បីពិនិត្យមើលរាងកាយរបស់ខ្លួនអោយបានពេញភ្នែក ព្រោះឆ្ងល់មកតាំងពីព្រឹកថាហេតុអីស្រកៀរពេញខ្លួនដល់ថ្នាក់នេះ។

«ហីយ៉ាា ....អាមនុស្សចង្រៃនោះធ្វើស្អីខ្លះទើបមានស្នាមជាំដល់ថ្នាក់នេះ»យូរីនៅជេរប្រទិចគេមិនឈប់ កាលបើនាងមិនអាចសូម្បីកម្រើកជើងចុះដើរ តែបើមិនប្រឹងសាកល៎រមើលមិចនិងបាន ?វាប្រសើរជាងដេកដាច់ពោះស្លាប់នៅត្រង់នេះដែរ។

«អូយយយ ឈឺណាស់»

«អាយយ ដើរមួយៗដើរមួយៗ»

នាងរអ៊ូផង និយាយម្នាក់ឯងផងព្រោះទ្រាំដើរសម្ដៅទៅរកទ្វារដើម្បីស្រែករកអោយគេជួយ នេះអាប៉ិចោលម្សៀតម្នាក់នោះវាទៅចោលនាងបាត់ហើយ គ្មានសូម្បីតែពាក្យលា ។នាងមិនគួរស្រវឹងល្ងីល្ងឺដល់នេះសោះ។

«សំណាងហើយដើរមកដល់ទ្វារ »យូរីអរផងទះដៃផងព្រោះខ្លួនបានដើរមកដល់ទ្វារដែរជាច្រកចេញពីបន្ទប់ដ៏សែនយ៉ាប់យ៉ឺនមួយនេះហើយ នាងនិងចេញអោយបាត់ គ្មានថ្ងៃត្រឡប់មកជាន់ទីនេះវិញនោះទេ អាបន្ទប់ចង្រៃយ៍។

[taehyung scene]

ក្រឡេកមកមើលអ្នកកម្លោះឯនេះវិញក៏ធ្វើការបែបធម្មតាៗ ព្រោះគេមិនបានខ្វល់អ្វីស្រាប់ទៅហើយ តែពេលចប់ការងារភ្លាមក៏ដេញស៊ែនអោយទៅភូមិគ្រីះមុន ឯខ្លួនក៏ទាញសោរឡានប្រញ៉ាប់បើកទៅរកក្លឹបដែរគេទើបតែចេញមកមិនប៉ុន្មានម៉ោងវិញភ្លាមតែម្ដង។

«ដាច់ពោះស្លាប់នៅលើគ្រែហើយទេដឹង?»ថេយ៉ុងបើកឡានបណ្ដើរក៏និយាយម្នាក់ឯងបណ្ដើរព្រោះគេគិតថានាងមិនហ៊ានចេញទៅណានោះទេ បើមើលតាមស្ថានភាពនាងរិតតែមិនអាចចេញទៅកន្លែងណាផ្សេងបានក្រៅពីបន្ទប់នេះ ទើបសើចចុងមាត់ទាំងមិនដឹងថាអ្នកម្ខាងទៀតបានធ្វើអីហើយខ្លះទេ។

....ក្លឹបរបស់ជីមីន

មិនប៉ុន្មាននាទីតាមល្បឿនដែរគេបើកមកដូចព្យុះទីបំផុតគេក៏មកដល់មុខបន្ទប់ដែរមាននាងតូចនៅក្នុងនោះ សង្ឃឹមថានិងដូចអ្វីដែរគេរំពឹងទុកទៅចុះ។ ស្រីម្នាក់នេះល្ងីល្ងើគេគ្រាន់តែចង់មកមើលអោយជាក់ភ្នែក ថានាងមានសភាពបែបណាទៅហើយ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now