ភាគទី32

1.9K 77 1
                                    

    ថ្ងៃថ្មី........!✨

         ព្រឹកព្រលឹមថ្ងៃរះមិនទាន់ទេសម្លេងឳពុកកូនគេពីរនាក់ប្រលែងគ្នាក៏បន្លឺឡើងត្រហឹងអឺងកងពេញផ្ទៃបន្ទប់ រហូតយូរីដែរកំពុងគេងត្រួវជ្រួញចញ្ចើមមកទាំងព្រលឹម ទោះកូននៅតូចពិតមែនតែនាងអោយគេទម្លាប់គេងបែកបន្ទប់មួយទៀតរួចទៅហើយ ដោយសារវាជាទម្លាប់ល្អដែរដុកទ័រជីនយើងបានណែនាំ ក៏ជាទម្លាប់របស់ស្រុកគេស្រាប់ទៅហើយដែរត្រូវបង្រៀនអោយកូនមានបន្ទប់មួយខ្លួនឯងហើយគេងម្នាក់ឯងអីបែបនេះ ថេឃ្យូជាក្មេងមិនក្បាលខូចនោះទេ ទោះតូចចេះតែបញ្ចេញសម្លេងអ៊ីអឺរពិតមែន តែព្រឹកឡើងទោះងើបមកនៅម្នាក់ឯងក្នុងបន្ទប់ក៏ដោយក៏មិនយំ តែបែរជាសើចកក្អឹកនិងតុក្កតាដែរអ្នកម៉ាក់ទិញយកមកភ្ជួរជាប់នៅអង្រឹងអោយ យប់ឡើងដល់ម៉ោងគេងក៏ដាក់អោយគេង ពេលគេងលក់ហើយពួកគេក៏មកបន្ទប់វិញដោយមានម៉ែដោះនៅចាំមើលជំនួស តែអោយតែព្រឹកឡើងមិនទាន់ទេថេយ៉ុងតែងតែទៅបីកូនយកមកដាក់ក្នុងបន្ទប់ហើយប្រឡែងលេងបញ្ចេញសម្លេងក្អាកក្អាយអោយនាងបង្ខំចិត្តបើកភ្នែកឡើងមករាល់តែព្រឹក ទម្រាំកូនចេះនិយាយ ចេះដើរទៀតមិនដឹងគេលេងដូចជ្រូកពុលប៉ុណ្ណាទេ។

«បងមិនអាណិតខ្ញុំនាក់គេងយប់ជ្រៅទេហេហ?» យូរីក្រោកអង្គុយហើយមើលទៅមុខស្វាមីដែរដេកក្រាបលើពូកក្បែរនាង ដែរកំពុងញីញក់ថ្ពាល់កូនឡើងក្រហមអស់ទៅហើយ នេះបើគេលេបបានគេលេបគីមថេឃ្យូចូលក្នុងពោះបាត់តាំងពីយូរហើយ មិនអោយនាងមករអ៊ូរករឿងដាក់បានឡើយ ។

«បងមិនអាណិតខ្ញុំនាក់គេងយប់ជ្រៅទេហេហ?» យូរីក្រោកអង្គុយហើយមើលទៅមុខស្វាមីដែរដេកក្រាបលើពូកក្បែរនាង ដែរកំពុងញីញក់ថ្ពាល់កូនឡើងក្រហមអស់ទៅហើយ នេះបើគេលេបបានគេលេបគីមថេឃ្យូចូលក្នុងពោះបាត់តាំងពីយូរហើយ មិនអោយនាងមករអ៊ូរករឿងដាក់បានឡើយ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ប៉ាកូនគេកំពុងស្រឡាញ់គ្នាអូនកុំរអ៊ូបានទេ?»ថេយ៉ុង

«ស្រឡាញ់ណាស់ តែពេលកូនយំរត់យកមកអោយខ្ញុំលួងរហូត »យូរី

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now