ភាគទី12

2K 117 2
                                    

    ព្រឹកព្រលឹមថ្ងៃរះមិនទាន់ អ្នកកម្លោះនិងនាងក្រមុំក៏ចេញដំណើរឆ្ពោះទៅរកប៊ូសានបាត់ទៅហើយ ដោយគេជាអ្នកបើកឡានផ្ទាល់ខ្លួនឯង ឯស៊ែនក៏មកតាមក្រោយជាមួយកូនចៅប៉ុន្មានអ្នកព្រោះ ទម្លាប់របស់គេទៅណាមកណាឆ្ងាយបែបនេះចាប់បាច់បំផុតគឺមានកូនចៅនៅចាំការពារ ព្រោះក្នុងចំណោមបងប្អូនរបស់គេ គឺគេនិងជុងហ្គុកនេះហើយដែរសម្បូរសត្រូវជាងគេ (មុខឌឺជាងគេចិងហើយ)🌚។

«ជិតដល់ឬនៅនេះជិះ2ម៉ោងហើយ»យូរីអង្គុយគូទមិនជាប់កៅអី ជិះបានប្រាំម៉ែត្រក៏គិតតែពីសួរគេថាជិតដល់ឬនៅ គេឆ្លើយឡើងហត់ទៅហើយ នេះបើដល់ក៏ឃើញហើយចាំបាច់សួរធ្វើអី?

«ជិតដល់ហើយ នាងអង្គុយអោយស្ងៀមៗបានទេ? ខ្ញុំបែកអារម្មណ៍បើកឡានមិនកើត តិចបានវង្វេងយូរលើសដើមទៅ?»ថេយ៉ុង ក៏ភរនាងលេងដើម្បីអោយនាងបានអង្គុយនៅស្ងៀមខ្លះ ព្រោះគេវិលមុខជំនួសពិតមែន...

«ក៏ឃើញប្រាប់ថាជិតដល់ៗ តែមិនឃើញដល់»យូរីព្រមនៅស្ងៀមតែរអ៊ូបកនិងគេវិញឥតឈប់ ព្រោះគេក៏បោកនាងដូចគ្នា សួរ10ដងក៏ឆ្លើយថាជិតដល់ទាំង10ដង។

« ជិតដល់មែនទែនហើយ» ថេយ៉ុងប្រាប់នាងហើយក៏បើកឡានបន្តរ ឯយូរីក៏ព្រមអង្គុយនៅស្ងៀមៗរងចាំមើលថាគេបោកនាងទៀតឬអត់ តែមិនប៉ុន្មាននាទីក្រោយមកពួកគេក៏មកដល់តំបន់ដែរគេដាក់ថាប៊ូសានពិតមែន ។

       ឡានទំនើបពណ៌ខ្មៅចេះតែបើកបន្តរសម្ដៅទៅរកកន្លែងស្នាក់នៅដែរគេបានកក់យ៉ាងពិសេស ហើយកាត់តាមមាត់សមុទ្យដែរមានទឹករលកធំៗវាយបក់បោក ទើបបើកកញ្ចក់ឡើងអោយខ្យល់បរិសុទ្ធបក់ចូលមកជាហេតុធ្វើអោយយូរីសប្បាយឡើងមិនខ្វល់ពីគេទៅហើយ។

«ស្អាតណាស់ ស្រស់ស្រាយជាងនៅទីក្រុងរាប់រយដង» យូរីអើតក្បាលចេញតាមបង្អួច និងបិទភ្នែកស្រូបយកបរិយាកាសនៅទីនេះចូលមកក្នុងពោះ នាងចង់លេងទឹកសមុទ្យ ចង់ញ៉ំាអាហារសមុទ្យនៅទីនេះខ្លាំងណាស់។

«អង្គុយអោយស្រួលបួល ដល់កន្លែងមនុស្សច្រើនហើយ តិចគេឆាបយកទៅបាត់» ថេយ៉ុង ថាហើយក៏បិទកញ្ចក់ឡានវិញនិងឈ្ពោះទៅរករីសតដែរគេត្រូវស្នាក់នៅ ឯយូរីក៏ឈ្លក់វង្វេងនិងទេសភាពមាត់សមុទ្យបាត់ទៅហើយ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now