ភាគទី27

1.8K 72 1
                                    

« អូនមានផ្ទៃពោះតាំងពីពេលណាហេតុអីបងមិន
ដឹង?» ថេយ៉ុងសួរឡើងទាំងទឹកមុខញញឹមស្រស់ ក៏បញ្ជាក់ប្រាប់ថាគេសប្បាយចិត្តខ្លាំងណាស់ គេមិនដែរដឹងទេថាពេលឮថានាងមានកូនគេអាចមានអារម្មណ៍មានក្ដីសុខដល់ថ្នាក់នេះទេ។

«អូនទើបតែដឹងពេលព្រឹកមិញនេះឯង កន្លងមកក៏ចាញ់ដែរតែមិនចាប់អារម្មណ៍ គ្រាន់តែគិតថាប្រហែលមកពីឈឺក្រពះទើបញ៉ំាតែបាយអោយឆ្អែតៗទៅ »យូរី

«ឥឡូវបានធូរឬនៅ? យប់ជ្រៅហើយតិចប៉ះពាល់ដល់កូន»ថេយ៉ុង

«មកអោយអូនឱបមក អូនចង់គេងឱបបងទើបលែងអីនៅក្នុងខ្លួនវិញ»យូរីលាដៃរងចាំអោយអ្នកកម្លោះឡើងមកគេងឱបនាង ព្រោះក្លិនខ្លួនរបស់គេអាចជួយសម្រួលនាងអោយស្រួលខ្លួនវិញបានខ្លះ នាងទើបតែដឹងទេថាកន្លងមកអ្វីដែរនាងចង់បានបំផុតគឺក្លិនខ្លួនរបស់គេ នាងប្រហែលនិងឈប់ចាញ់បើបាននៅបែបនេះ។

«បងឱបហើយឆាប់គេងទៅ» ថេយ៉ុងទាញនារីនៅក្បែរទ្រូងចូលមកក្រសោបកាយយ៉ាងស្និតស្នាល គេពិតជានឹកនាងណាស់ ថែមទាំងស្រឡាញ់ស្ទើរលេបនាងចូលមកទុកនៅក្នុងពោះទៅហើយ គេមិនចង់អោយអ្នកណាមកចាប់នាងយកទៅឆ្ងាយពីគេទៀតនោះទេ ហើយគេហ៊ានសន្យាថាគេមិនអោយរឿងនោះកើតឡើងបានម្ដងទៀតឡើយ។

    ......


Morninggggg......!

      ព្រឹកព្រលឹមថ្ងៃនេះជាថ្ងៃដែរស្រស់ស្រាយបំផុតសម្រាប់កម្លោះក្រមុំមួយគូរនេះ ។ ពួកគេមូជទឹកស្លៀកពាក់ស្អាតបាតនិងចុះទៅញ៉ំាអាហារពេលព្រឹកជាមួយគ្នា ដោយថេយ៉ុងមិនទាន់ទៅមើលការងារវិញឡើយ យ៉ាងណាក៏ទុកអោយស៊ែនមើលជំនួសអោយរហូតគេនៅជាមួយនាងតូចអស់ចិត្តសិនទើបនិងត្រឡប់ទៅធ្វើការវិញធម្មតា ។

«ពួកឯងចេញទៅសិនទៅ»ថេយ៉ុងងៀកបញ្ជារអោយអ្នកបម្រើចេញទៅខាងក្រៅ ព្រោះគេមានរឿងចង់និយាយជាមួយយូរីបន្តិច ស្របពេលនាងញ៉ំាអាហារលើតុរួចល្មម។

«មានអីមែនទេ?»យូរីសួរទាំងឆ្ងល់ពេលឃើញទឹកមុខគេដូចជាមានចម្ងល់និងចង់និយាយអីនៅក្នុងចិត្តទើបសួរឡើងអោយបានដឹង ក្រែងល៎រគេមានធុរៈសំខាន់អីនិងនាង។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now