ភាគទី29

1.9K 68 0
                                    

ថេយ៉ុងបណ្ដើររាងតូចចូលមកដល់ក្នុងបន្ទប់ ហើយក៏ដាក់នាងអោយគេងនៅលើពូក មុននិងចូលទៅក្នុងបន្ទប់ទឹកយកកន្សែងសើមមកជូតមុខអោយនាង ។

«ឃើញទេ យំឡើងហើមភ្នែកអស់ហើយ តិចកូនបងកើតមកមុខមិនស្អាត» ថេយ៉ុងដាក់បង្គុយនៅលើពូកក្បែរនាង ហើយកាន់កន្សែងដែរសើមនៅក្នុងដៃយកមកជូតលើភ្នែកនិងមុខរបស់នាងតិចៗ គេសែនស្រឡាញ់ពេលនាងត្រឡប់មកវិញ កាន់តែខ្លាចបាត់បង់នាងជាងមុន កាន់តែមិនចង់ឃ្លៀតឆ្ងាយគ្នាជាងមុន ដល់ថ្នាក់គេចង់លេបនាងយកមកទុកនៅក្នុងពោះតែម្នាក់ឯងទៅហើយ។

«ឮថាបងមិនទៅធ្វើការច្រើនថ្ងៃហើយ ការងារមិនរវល់ខ្លាំងទេហេហ?»យូរី

«បងចង់នៅជាមួយអូន ស៊ែនគេនៅមើលជំនួសបងហើយ »ថេយ៉ុងថាហើយក៏ទុកកន្សែងនៅលើតុវិញ មុននិងឡើងទៅសង្ងំគេងឱបនាងពីក្រោយ គេចង់អោយពេលដែរបាននៅក្បែរនាងជាពេលដែរមានក្ដីសុខបំផុត ។

«និយាយអញ្ចឹង អូនដែរទាក់ទងទៅមីងអូនដែរទេ?»ថេយ៉ុង

«ខានជិតមួយខែហើយ ព្រោះតែហេតុអីបងក៏ដឹង»យូរី

«អូនចង់ប្រាប់គាត់រឿងយើងនៅពេលណា? ពេលនេះអូនកំពុងពពោះហើយ»ថេយ៉ុងនិយាយឡើងធ្វើអោយនាាងភ័យបុកពោះភ្លែត នេះមិនដឹងជាមីងនាងខឹងនិងនាងប៉ុណ្ណាទេបើនៅសុខៗនាងស្រាប់តែទៅប្រាប់គាត់ថានាងស្រឡាញ់គ្នានិងគីមថេយ៉ុង ហើយមានកូនជាមួយគ្នាទាំងមិនទាន់រៀបការបែបនេះ។

«អូនខ្លាចតែគាត់ខឹងនិងអូនទេ នេះយើងមានកូនជាមួយគ្នាទាំងមិនទាន់រៀបការទេណា » យូរីបែរមុខទៅរកគេនិងបញ្ចេញទឹកមុខព្រួយបារម្ភមកភ្លែត ទើបគេក៏លើកដៃមកអង្អែលក្បាលហើយបន្លឺប្រយោគដែរធ្វើអោយនាងបានសប្បាយចិត្តឡើងបន្តិច។

«រឿងនេះទុកអោយបងជាអ្នកដោះស្រាយ អូននិងមិនជាប់ឈ្មោះជាមនុស្សស្រីដែរមានកូនមុនរៀបការនោះទេ »ថេយ៉ុង

«អញ្ចឹងអូនជឿលើបងហើយ »យូរី

«ថ្ងៃស្អែកទាន់បងមិនទៅធ្វើការបងនិងនាំអូនទៅពិនិត្យផ្ទៃពោះនៅពេទ្យ ល្អដែរទេ?ក៏ណាត់ជីនហ្យុងអោយរកពេទ្យល្អៗអោយ» ថេយ៉ុង

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now