ភាគទី7

2K 66 0
                                    

អាយយយយ....!

សម្លេងស្រែករបស់អេនជីបន្លឺឡើងពីក្នុង
office មកធ្វើអោយបុគ្គលិកគ្រប់គ្នាប្រញ៉ាប់រត់ទៅមើលគ្រប់គ្នា តែក្នុងនោះគ្មានឃើញណាទេក្រៅពីអេនជី ហើយចុះអគ្គនាយកនិងលេខារបស់ពួកគេទៅណាបាត់ហើយ???

«នាងមិនអីទេហេហ?» ថេយ៉ុងដែរបណ្ដើរនាងចេញទៅរកចំណតឡានក៏សួរនាំនាងបណ្ដើរព្រោះឃើញនាងដួលទៅលើឥដ្ឋខ្លាំងណាស់ នាងអាចនិងគ្រិចករជើងក៏ថាបាន។

«មិនអីទេៗ តែពេលនេះគឺខ្ញុំឃ្លានខ្លាំងណាស់ ។បើលោកទុកតែបន្តិចទៀតខ្ញុំអាចស្លាប់ដោយសារឃ្លានក៏ថាបានដែរ» យូរីលើកដៃបញ្ជាក់ប្រាប់ថានាងមិនអីទេ ព្រោះនាងមិនអីពិតមែនតែពិតជាឃ្លានខ្លាំងណាស់ ហើយជើងនាងក៏មិនអីដែរ ចង់អោយនាងរត់ម៉ារ៉ាតុងអោយមើលទេ???

«មិនអីពិតមែន? ក្រែងអម្បិញមិញនាងយំដោយសារឈឺហេហ?»ថេយ៉ុងផ្អាកដំណើរបន្តិច ហើយឈប់និយាយគ្នាជាមួយនាងសិន គេដូចជាចាប់បានហើយថាហេតុការណ៍ទាំងអស់កើតឡើងព្រោះអី្វ!!!

«មិនអីទេ ម៉ោះឆាប់ទៅរកអីញ៉ំាទៅ»យូរីឃើញទឹកមុខគេធ្វើដាក់នាងក៏ដឹងដែរថាគេ ដឹងហើយថានាងធ្វើពុត ទើបព្យាយាមបន្លប់ដោយអូសដៃគេរត់ចូលទៅក្នុងឡាន គេក៏គ្មានពាក្យនិងវិចារណ៍ពេលឃើញថានាងមានល្បិចច្រើនដល់ថ្នាក់នេះ សម្រេចមកថាមុននេះគេជឿរការសម្ដែងរបស់នាង?

[នៅតាមផ្លូវ]

«ថ្ងៃក្រោយបើនាងកើតអីទៅខ្ញុំមិនដឹងថាគួរជឿរនាងឬអត់ទេ បើនាងល្បិចច្រើនដល់ថ្នាក់នេះ»ថេយ៉ុងបើកឡានបណ្ដើរភ្នែកសម្លឹងរកហាងអាហារណាដែរទំនងនៅតាមផ្លូវបណ្ដើរ គេមិនចង់ទៅហាងរបស់ជីននោះទេព្រោះខ្លាចបែកការដែរខំលាក់។

«ខ្ញុំមិនមែនល្បិចគ្រប់ពេលទេ លោកមើលទៅថានាងនោះនិយាយមើលងាយខ្ញុំថាមិចខ្លះ តែថា...លោកប្រហែលមិនដឹងទេបើពេលឃើញបែបនេះហើយលោកនៅអាចធ្វើជាមនុស្សថ្លង់ ភ្នែកខ្វាក់មិនវាចារណ៍អ្វីទៀត។ ខ្ញុំមិនចូលចិត្តអ្នកមកមើលងាយសមត្ថភាពការងាររបស់ខ្ញុំ ទើបត្រូវលេងធម៌កម្ដៅបំពង់ករអោយនាងនោះបែបនេះ» យូរី

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now