ភាគទី16

2.2K 77 2
                                    

    បបូរមាត់ក្រាស់រាងបេះដូងរបស់អ្នកកម្លោះក៏ឱនទៅបោះត្រាស្នាមថើបនៅលើថ្ងាសរបស់នាងមួយដង្ហើមធំ ធ្វើអោយអ្នកដែរមិនដឹងខ្លួនត្រូវងើយសម្លឹងមុខរបស់គេទាំងភ្ញាក់ផ្អើល ។

«សន្យាទៅថានាងនិងនៅជាមួយខ្ញុំរហូត»ថេយ៉ុងឱនសម្លឹងមើលផ្ទៃមុខនារីដែរកំពុងគេងក្បែរខ្លួន គេមិនដឹងថាហេតុអីទេ តែទោះមានរឿងអ្វីកើតឡើងក៏ដោយក៏គេចង់អោយមាននាងម្នាក់ដែរនៅក្បែរខ្លួនគេ នៅរហូតដល់ពេលដែរគេព្រមអោយនាងចាកចេញទៅដោយខ្លួនឯង បើមិនទាន់ដល់ពេលឬគេមិនទាន់អស់ចិត្ត នាងគ្មានសិទ្ធចាកចេញទៅណាឡើយ តើគេអត្មានិយមដែរទេបើគ្រាន់តែធ្វើតាមអ្វីដែរខ្លួនឯងត្រូវការបែបនេះ?

«ហេតុអី? »យូរី

«ត្រូវមានហេតុផលដែរមែនទេ?»ថេយ៉ុង

«ឬលោកគ្មានទេ? ខ្ញុំនៅជាមួយលោកក្នុងនាមជាអ្វីក៏មិនទាន់ច្បាស់ផង តើអោយខ្ញុំសន្យារបានដែរហេហ?រឿងយើងនៅយប់នោះមិមទាន់ដោះស្រាយគ្នាច្បាស់ទេ»យូរីសួរគេក៏ព្រោះតែចង់ដឹងពិតមែនហើយចង់ដឹងយូរណាស់មកហើយ ទទួលស្គាល់ថាតាំងពីយប់នោះមក គេនិងនាងគឺនៅជាមួយគ្នាធម្មតាមិនដែរធ្វើរឿងទាំងនោះជាមួយគ្នាទៀតទេ តែជួបមុខគ្នារាល់ថ្ងៃរាល់ពេល រាល់ម៉ោង នាងមិនមែនដូនជីតាំងសិល៍អីណា ក៏ដូចដែរនាងធ្លាប់និយាយថានាងរស់នៅគឺពឹងពាក់លើគេទាំងស្រុង មិនថាការហូបចុក កន្លែងគេងឬការងារ ចុះបើថ្ងៃណាមួយគេធុញនិងនាងហើយគេដេញនាងចេញទៅ?នាងមិនក្លាយជាមនុស្សដែរត្រូវគេបោះបង់ចោលទៅហើយទេហេហ? គិតថាប្រុសដែរបណ្ដើរស្រីប្ដូរមុខរាល់ថ្ងៃដូចជាគេ មកច្បាស់លាស់ជាមួយមនុស្សដែរគ្មានស្អីសោះដូចជាឬ? នាងមិនដែរគិតទេ តែក៏មិនដឹងដែរថាហេតុអ្វីត្រូវព្រមមករស់នៅជាមួយគេម្នាក់នេះ ហេតុអីដូចជាជឿទុកចិត្តគេដល់ថ្នាក់នេះ ទាំងចម្លើយបេះដូងមានហើយ នៅតែចម្លើយពីខួរក្បាលតែប៉ុណ្ណោះ ។

«នាងជាមនុស្សស្រីរបស់ខ្ញុំ  ជាកម្មសិទ្ធរបស់ខ្ញុំតែម្នាក់គត់ ហើយមិនបាច់បារម្ភទេព្រោះខ្ញុំនិងមិនអោយអ្នកណាមកធ្វើបាបនាងបានទៀតឡើយ នាងនិងនៅជាមួយខ្ញុំរហូត គ្មានថ្ងៃដែលខ្ញុំអោយនាងទៅណានោះទេ»ថេយ៉ុង និយាយឡើងយ៉ាងប្រាកដប្រាជា ដើម្បីអោយនាងជឿជាក់ថាសម្ដីរបស់គេពិតអាចយកជាសាច់ការបាន មុននិងឱនទៅគ្រប់គ្រងបបូរមាត់តូចស្ដើងរបស់នាងយ៉ាងផ្អែមល្ហែម  ។ អ្វីដែរធ្វើអោយគេកាន់តែពេញចិត្តនោះគឺការតបស្នងរបស់នាង ទោះគេថើបនាងប៉ុន្មានដងក៏ដោយក៏នាងនៅតែគ្រលាស់អណ្ដាតមកប្រលែងលេងជាមួយគេវិញ ដដែរមិនដែរខកខានឡើយ ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now