ភាគទី14

2K 82 1
                                    

ក្រោយពីសារសងគ្នាហើយ ពេលនេះព្រះអាទិត្យក៏លិចផុតទៅបាត់ហើយ នៅសល់តែស្បៃរាត្រីខ្មៅងងឹតនៅគ្របដណ្ដប់តែប៉ុណ្ណោះ ផ្ទៃសមុទ្យបញ្ចេញពន្លឺព្រៀកៗដូចជាគ្រាប់ពេជ្យ ឯរីសតvipលំហែរកាយនៅមាត់ឆ្នេរពេលនេះរំលេចដោយពន្លឺភ្លើងដែរភ្លឺចេញពីអំពូលមកចញ្ចេចចញ្ចាច ហើយយើងនិងឃើញថាមានកម្លោះក្រមុំមួយគូរដែរកំពុងអង្គុយញ៉ំាdinner និងក្រេបវ៉ាញតិចៗក្បែរមាត់សមុទ្យក្រោមពន្លឺភ្លើងទានព្រឹមៗ ប្រហែលជាអាចនិយាយត្រូវគ្នាបានមួុយល្ងាចហើយ។

«ហឹមម មកអង្គុយបែបនេះប្លែកអារម្មណ៍ម្យ៉ាងដែរ»យូរីដែរញ៉ំាបណ្ដើរក៏និយាយបណ្ដើរ មានអារម្មណ៍ថាប្លែកដែរមកអង្គុយនៅក្បែរទឹកសមុទ្យម្ខាងដែរមានតែពន្លឺព្រឹមៗ ឯម្ខាងទៀតក៏មានពន្លឺភ្លឺចញ្ចេចចញ្ចាចបែបនេះ កាន់តែប្លែកទៅទៀតនោះគឺនៅពេលដែរថេយ៉ុងធ្វើខ្លួនល្អៗ មិនរករឿងនាង និងនិយាយតែពាក្យពិរោះដែរអាចស្ដាប់ចញលត្រចៀកបានខ្លះ ទើបថ្ងៃនេះនាងមានអារម្មណ៍ដូចជាកំពុងនៅជាមួយមនុស្សម្នាក់ផ្សេងទៀត ដែរមិនមែនជាគេយ៉ាងអញ្ចឹង។

«ខ្ញុំធ្លាប់មកកន្លែងបែបនេះច្រើនដងណាស់ហើយ តែមិនប្លែកដូចថ្ងៃនេះទេ»ថេយ៉ុងលើកកែវwineមកក្រេបតិចៗ ហើយភ្នែកក៏សម្លឹងមើលទៅផ្ទៃមុខសរម៉ត់រលោងនៅចំពោះមុខឥតព្រិច ថ្ងៃនេះហេតុអីក៏នាងស្អាតយ៉ាងនេះ? ស្អាតគ្រប់ពេលស្ទើរតែគេមិនអាចរំលងមើលមួុយវិនាទីទៅហើយ....

«ព្រះចន្ទយប់នេះស្អាតណាស់»យូរី

«ហឹមម..ស្អាតខ្លាំងណាស់»ថេយ៉ុងបន្លឺឡើងនៅ
ពេលឮនាងនិយាយបែបនេះ តែដែរគេនិយាយមិនមែនព្រះចន្ទដែរនៅលើមេឃទេ គឺព្រះចន្ទនៅចំពោះមុខគេនេះហើយ ឬខួរក្បាលគេថ្ងៃនេះមានបញ្ហា?????

«លោកដែរជិះអូប័រដែរទេ? »យូរីងាកមកនិយាយជាមួយគេវិញតែត្រូវគាំងមួយរំពេច ពេលដឹងដល់ខ្សែរភ្នែកដែរគេកំពុងបុកទម្លុះចូលមក នាងក៏និយាយអ្វីមិនត្រូវព្រោះបេះដូងចាប់ផ្ដើមបុករន្ថួចស្ទើរធ្លាយចេញមកខាងក្រៅទៅហើយ នេះរឿងនាងថើបគ្នាជាមួយគេកាលពីល្ងាចមិញនៅមិនទាន់រលុបបាត់ពីការចងចាំនាងនៅឡើយទេ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now