ភាគទី2

2.4K 87 1
                                    

បន្ទប់នៅជាន់លើគេបង្អស់របស់ក្លឹបអ្នកកម្លោះផាក អាចមើលឃើញទេសភាពនៅផ្នែកខាងក្រៅបានយ៉ាងស្រស់ត្រកាល ពន្លឺថ្ងៃចាំងមកពីវាំងននសរស្ដើងធ្វើអោយក្នុងបន្ទប់ភ្លឺចញ្ចេញចញ្ចាចនិងបង្ហាញអោយឃើញ កម្លោះក្រមុំមួយគូរដែរដេកឱបគ្នាយ៉ាងស្អិតរមួត មិនដឹងក្រោកមកស្រឡាញ់គ្នាដូចពេលដេកឱបគ្នាយ៉ាងណាទេ។

«អ្ហឹមមម » សម្លេងកម្រើកបំពង់កររបស់រាងតូច
អាយរីន យូរីក៏បន្លឺឡើង។ នាងបើកភ្នែកមកតិចៗស្ទើរតែមិនរួច ព្រោះមានអារម្មណ៍ថាឈឺតាំងពីក្បាលដល់ចុងជើង ជាពិសេសនៅចន្លោះភ្លៅ តែថាងាកមកឃើញបុរសដែរឱបនាងនេះជាអ្នកណា? ហើយដៃនាងកំពុងដេកឱបអ្នកណា?

នាងសន្សឹមដកដៃពីចង្កេះរបស់គេយកមកបង្ហើបភួយមើលក៏ឃើញថា ខ្លួនឯងនិងគេកំពុងដេកស្រាត? នេះយប់មិញមានរឿងអីកើតឡើង?ឬគេចាប់រំលោភនាង??????

«អាយយយយយ!!»

គិតដល់ត្រឹមនេះនាងស្រាប់តែស្រែកចាចស្ទើរបែកក្រដាសត្រចៀកអ្នកដែរកំពុងដេកទៅហើយ ទើបគេក៏បើកភ្នែកឡើងមកសម្លឹងអ្នកក្នុងដៃទាំងជ្រួញចញ្ចើម។

«ឡប់អីទាំងព្រឹក?»

«អាមនុស្សចង្រៃយ៍ លោកចាប់រំលោភខ្ញុំមែនទេ?»យូរីថាស្ទុះក្រោកអង្គុយ តែបែរជាធ្វើអោយខ្លួនឯងឈឺលើសដើម ហើយទើបចាប់អារម្មណ៍ថាខ្លួននាងសុទ្ធតែស្នាមក្រហមដុំៗ និងស្នាមជាំគួរអោយខ្លាចខ្លាំងណាស់ នាងខ្លាចខ្លួនឯងឡើងចេញយំទៅហើយ។

«ចាប់រំលោភស្អី? នេះជាបន្ទប់របស់ខ្ញុំ នាងចូលមកចាប់រំលោភខ្ញុំខ្លួនឯង»ថេយ៉ុង

«ខ្ញុំមិនមែនជាមនុស្សបែបនិង លោកកុំមកនិយាយផ្ដេសផ្ដាស។មើលចុះមិនត្រឹមចាប់រំលោភទេ លោកនៅមកប្រើអំពើហិង្សារមកលើខ្ញុំទៀត។ យប់មិញខ្ញុំមកជាមួយមិត្តរបស់ខ្ញុំមិនមែនកន្លែងនេះទេ»យូរីលើកដើមដៃរបស់ខ្លួនចេញពីភួយយកមកអោយគេមើលទាំងទឹកភ្នែក ទោះកំពុងប្រេះស្រាំប៉ុណ្ណាក៏នាងនៅមានពាក្យយកមកឈ្លោះជាមួយគេដែរ។

«មើលទៅស្រីល្ងង់» ថេយ៉ុងដែរឃើញនាងប្រឹងនិយាយយកល្អតែខ្លួនឯងក៏លាត់ភួយចេញពីមួយកំណាត់លើរបស់ខ្លួនឯងអោយនាងមើល មើលទៅគេក៏មានស្នាមក្រហមដុំៗដែរ នៅមានស្នាមក្រេមរបស់នាងដែរមិនទាន់រលុបទេ កុំចង់មកប្រកែក។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now