ភាគទី31

1.8K 65 0
                                    


        កន្លងមកដឹងហើយមែនទេថាថេយ៉ុងជាមនុស្សប្រុសបែបណា?ហើយគេផ្លាស់ប្ដូរប៉ុណ្ណាក្រោយពេលបានជួបនាង? នៅថ្ងៃដែរគេនាំនាងទៅផ្ទះនៅចម្ការនោះ ព្រឹកឡើងគេបានហុចក្រដាសមួយសន្លឹកអោយទៅនាងដើម្បីចុះហត្ថលេខា នាងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះវាជាក្រដាសអេតាស៊ីវិលដែរមានហត្ថលេខារបស់គេនៅលើនោះរួចជាស្រេច ។ នៅលើក្រដាសមានឈ្មោះនាងនិងគេច្បាស់ៗ ថែម
ទាំងចេញនិងមានច្បាប់ក្រិតក្រមច្បាស់លាស់ គេក៏និយាយពាក្យជាច្រើននៅក្នុងចិត្តអោយទៅនាងស្ដាប់ ហើយច្បាស់ណាស់មិនត្រឹមតែនាងទេដែរសប្បាយចិត្តសូម្បីតែកូនក្នុងពោះក៏អាចញញឹមចេញមកដោយសារឳពុកល្អឥតខ្ចោះម្នាក់នេះបានដែរ ។

   10ខែកន្លងផុតទៅ...........

   ពេលវេលាដើរកាន់តែលឿន ធ្មិចបើកភ្នែកតែមួយភ្លែតកម្លោះតូចនៅក្នុងពោះរបស់យូរីក៏ប្រសូត្រចេញមកពេញរូបរាងទៅហើយ ពេលនេះទើបតែបានពីរខែទេ តែប៉ាម៉ាក់ក៏នាំដើរលេងឥតឈប់ឈរ សូម្បីតែទៅទិញម្ហូបក៏មានថេយ៉ុងពរដើរតាមពីក្រោយដែរ។

«រួចហើយ....បងចង់ទៅណាបន្តរដែរទេ?»យូរីសួរឡើងពេលខ្លួនទិញឥវ៉ាន់និងរបស់របរចាំបាច់រួច ហើយបុគ្គលិកនៅទីនោះក៏ជួយយកឥវ៉ាន់មកដាក់នៅគូទឡានអោយគេដល់កន្លែងចតឡានដូចគ្នា ទើបមិនពិបាករឿងយួរឥវ៉ាន់រណេងរណោងច្រើនទេ ចង់ទៅណាក៏បាន ។

«បងឃ្លានហើយ ទៅញ៉ំាអីល្អទេ?»ដៃម្ខាងពរកូន ឯម្ខាងទៀតក៏យកមកឱបចង្កេះរបស់ភរិយាក្នុងអេតាស៊ីវិល ដើរឆ្ពោះទៅរកហាងអាហារ។ទោះមិនប្រាប់ក៏ដឹងថាគេជាមេគ្រួសារដែរមិនត្រឹមតែសង្ហារតែកក់ក្ដៅនិងស្រឡាញ់ប្រពន្ធកូនខ្លាំងបំផុតហើយ ។

«ឆាប់អង្គុយទៅបងពរថេឃ្យូ(TaeQyu) មកយូរហើយ ចាំអូនទៅកម្មង់ម្ហូបយកមកញ៉ំា» យូរីអោយគេអង្គុយរងចាំនៅលើតុ មុននិងដើរចេញទៅរកកន្លែងកម្មង់អាហារព្រោះនៅក្នុងផ្សារទំនើបមិនដូចកន្លែងខាងក្រៅដែរមានបុគ្គលិកមកចាំបម្រើដល់តុស្រាប់ទេ ។

«តែប៉ុណ្ណឹងទេឬអ្នកនាង?» បុគ្គលិក

«ចាស »យូរី

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now