ភាគទី8

2K 75 1
                                    

«យើងដឹង យើងស្គាល់មុខ»

       ជីមីនបន្លឺប្រយោគនេះឡើង ធ្វើអោយជីននិងជុងហ្គុកចាប់ផ្ដើមចង់ដឹងឮ ជាធម្មតាពួកគេមិនដែររវល់និងរឿងស្រីញីគ្នាទេ តែលើកនេះជីមីនស្គាល់ដល់ទៅមុខ និងនិយាយដេញជើងថេយ៉ុងមិនឈប់ ទើបសង្រ្គាមពាក្យសម្ដីត្រូវឆ្លើយឆ្លងគ្នាទៅមកគ្មានអ្នកណាព្រមចាញ់នរណាសោះ។

«គ្រាន់តែបណ្ដើរៗដូចគេដូចឯង»ថេយ៉ុង

«តែរសនិយមមិនមែនជារបស់ឯងទេ តែងខ្លួន
សាមញ្ញៗជិតលើជិតក្រោម ហើយមិនស៊ិចស៊ី ឯងមិនដែរយកភ្នែកមើលស្រីបែបនិង»ជីមីន

«ក៏ចង់ប្ដូររសជាតិចេញម្ដង »ថេយ៉ុង

«ជុងហ្គុកឯងរៀបរាប់ពីរបៀបគេរើសស្រីយកមកបណ្ដើរបន្តិចទៅ ហើយចាំយើងប្រាប់វិញថាស្រីម្នាក់នោះបែបណា»ជីមីនទុកឱកាសអោយអ្នកមិនដឹងអីបានរៀបរាប់ម្ដង ស្រួលគេបន្ថែមពីក្រោយអោយជាប់និងកន្លែងតែម្ដង ព្រោះដឹងច្បាស់ណាស់ថាថេយ៉ុងជាមនុស្សមាត់រឹងខ្លាំងប៉ុណ្ណា។

«ក៏ជាស្រីស៊ិចស៊ី រាងកាយស្អាតបាត ជាតារាឬកូនអ្នកមាន បណ្ដើរតែម្ដងឬឡើងគ្រែជាមួយតែម្ដង ។24ម៉ោងក៏បាត់មុខស្រីនោះបាត់ហើយជំនួសដោយអ្នកថ្មី យ៉ាងមិចមានអីមែនទេ?បើហ្យុង(hyung)ចង់ប្រាប់ក៏ប្រាប់មកកុំនិយាយដាច់ក្បាលកន្ទុយបែបនេះ ខ្ញុំនេះវាសែនចង់ដឹង»ជុងហ្គុកធ្វើមុខធុញទ្រាន់ ព្រោះពីរអ្នកនេះនិយាយស្ដាប់យល់តែគ្នាឯង ឯជីននិងគេអង្គុយកាត់ន័យឡើងចង់ឈឺក្បាលទៅហើយ។

«បន្តិចទៀតនិងដឹងហើយ ។ ឃើញទេ?អ្នកណាក៏ដឹងថាឯងមិនចូលចិត្តមនុស្សស្រីច្រំដែលតែមើលចុះស្រីដែរឯងលាក់ទុក ឯងបាត់ពីផ្ទះទៅនៅជាមួយនាងពីរយប់ហើយ ។ មានចំណុចអីពិសេសទើបឯងចោលផ្ទះទៅនៅជាមួយនាងបាត់ដល់ព្រឹកល្ងាចបែបនេះ?»ជីមីនអង្គុយគងទាក់ខ្លា និយាយពើងទ្រូងក្នុងនាមជាអ្នកឈ្នះ ព្រោះក៏ឆ្ងល់ថាគ្រាន់តែស្រីម្នាក់សោះហេតុអីថេយ៉ុងលាក់បាំងដល់ថ្នាក់នេះ ប្រហែលត្រូវស៊ើបអោយបានច្រើនជាងនេះហើយ។

«ចេះតែស្រមៃផ្ដេសផ្ដាសដោយខ្លួនឯង »ថេយ៉ុង

«ជាន់កែងដល់ថ្នាក់នេះហើយនៅមិនព្រមទទួលទៀតឬ? ក៏បាន.....យើងនិងដឹងអោយច្បាស់ដោយខ្លួនឯង។ ជុងហ្គុកឯងត្រៀមហើយមែនទេ?»ជីមីនញាក់ចញ្ចើមដាក់អ្នកកម្លោះអង្គុយក្បែរដៃ ហើយជីនក៏និងចាំមើលដូចគ្នា ព្រោះរឿងបែបនេះកម្រកើតមានណាស់។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now