ភាគទី30

1.9K 62 0
                                    

ថេយ៉ុងបើកឡានមកដល់មុខផ្ទះតូចមួយដែរមានដាំដំណាំហូបផ្លែនិងមានចម្ការធំល្វឹងល្វើយនៅក្រោយនោះ ដែរនៅមិនឆ្ងាយពីទីក្រុងប៉ុន្មានទេ ជិះប្រហែលមួយម៉ោងជាងក៏ដល់ គេរហ័សនាំនាងតូចចូលទៅខាងក្នុង ព្រោះផ្ទះមិនសូវជាធំអីប៉ុន្មាននោះទេ ក៏ធ្វើល្មមសម្រាប់តែមកគេងលេងតែប៉ុណ្ណោះ។

«ចម្ការបងមែនទេ?»យូរីសួរឡើងពេលដាក់គូទអង្គុយលើកៅអីមុខផ្ទះដែរមានម្លប់ឈើគ្របដណ្ដប់ មានខ្យល់ត្រជាក់ល្អនិងទេសភាពចម្ការដែរស្អាតប្លែកពីទីក្រុងម្យ៉ាង ព្រោះនាងមិនដែរឮគេនិយាយពីរឿងចម្ការអីនោះទេ។

«របស់រួមនិងបងប្អូនរបស់បង » ថេយ៉ុង

«មើលទៅខាងក្នុងមិនធំសម្រាប់គ្នា7អ្នកទេ អូនស្មានថាជារបស់បងម្នាក់ឯង»យូរី

«ក៏មិនសូវជាបានមកជុំគ្នាទេ ព្រោះម្នាក់ៗរវល់ខ្លាំងណាស់ ទោះមកក៏គេងបោះតង់ដែរ គ្មានបញ្ហារឿងរកកន្លែងគេងនៅខាងក្នុងនោះទេ» ថេយ៉ុង តបទៅនាងវិញទាំងញញឹម គេក៏មិនដឹងថាហេតុអីដែរតែគ្រប់ពេលនៅក្បែរនាងមុខគេក៏រីកដូចផ្កាត្រកួនតែម្ដងហើយ ។

«តែទីនេះស្អាតត្រជាក់ភ្នែកខ្លាំងណាស់» យូរីងាកសម្លឹងមើលទៅដើមឈើតូចធំដែរដុះជុំវិញផ្ទះ មានទាំងសួនផ្កាហើយនិងដំណាំផ្លែឈើ ទោះអោយនាងមកនៅ1ខែពេញក៏នាងព្រមដែរ ។

«យប់រិតតែស្អាតទៅទៀត ព្រោះទីនេះឆ្ងាយពីពន្លឺមិនដូចទីក្រុងទេអូននិងឃើញផ្កាយនៅលើមេឃច្រើនរាប់រយដួង ..ម៉ោះឆាប់ចូលទៅខាងក្នុងទៅ»ថេយ៉ុងនាំនាងចូលទៅខាងក្នុងផ្ទះនិងបានញ៉ំាទឹកអោយត្រជាក់ចិត្តបន្តិប មុននិងដើរមករកឡានដែរនៅមុខផ្ទះវិញដើម្បីយកឥវ៉ាន់ចាំបាច់ដែរបានរៀបយកមកដាក់នៅគូទឡានកាលពីព្រឹកមិញនេះ។

«របស់អី?បងរៀបមកតាំងពីពេលណា?»យូរី ឃើញគេយួររបស់អីមកខ្លះមិនដឹងនៅក្នុងដៃទើបសួរឡើង ព្រោះកាលព្រឹកមិញគេមិនបានប្រាប់នាងអោយរៀបនោះទេ។

«គ្រាន់តែរៀបរបស់ចាំបាច់ខ្លះ ពេលអូនចូលមូជទឹកបងក៏រៀបហើយចុះយកមកដាក់នៅគូទឡាន »ថេយ៉ុងឆ្លើយនិងនាងហើយក៏យកកាបូបនោះទៅដាក់នៅក្នុងបន្ទប់ មុននិងចេញមករកនាងវិញ តាមពិតទៅគេគ្រាន់តែមិនចង់អោយនាងធ្វើការងារទាំងនោះតែប៉ុណ្ណោះ ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now