ភាគទី23

1.5K 61 0
                                    


       ក្រោយពេលមកឈ្លោះនិងយូរីអស់ចិត្តហើយ គេក៏ចេញទៅខាងក្រៅវិញដោយបិទទ្វារទុកអោយយូរីនៅក្នុងបន្ទប់តែម្នាក់ឯង ។ នាងក៏ឆ្ងល់ដែរណាថាគេចាប់ខ្លួនមកធ្វើអី បើប្រលែងនាងអោយមានសេរីភាពដល់ថ្នាក់នេះ ដៃជើងមិនចង នៅបើកបង្អួចចំហរចោលទៀត ឬចង់សាកល្បងសមត្ថភាពលោតផ្លោះរបស់នាង? គិតថានាងមិនអាចលោតពីលើនេះចុះទៅមែនទេ?ឬចង់អោយនាងបើកទ្វារចេញទៅដោយខ្លួនឯង? មិនឃើញថាមានត្រង់ណាជាឧបសគ្គឡើយ ទើបពេលគេចេញទៅបានមួយសន្ទុះនាងក៏ដើរទៅបើកទ្វារបម្រុងនិងចេញទៅ រិតតែអរដែរទ្វារមិនជាប់គន្លិះ តែសុំទោសផងមនុស្សប្រុសមាឌធំស្ទើរ10អ្នកនៅឈរនៅខាងមុខនោះ គ្រាន់តែឃើញនាងបើកទ្វារភ្លាម ម្នាក់ៗក៏លើកចញ្ចើមឡើងមកតែម្ដង ..

«ចូលទៅវិញទៅ ព្រោះនាងគ្មានថ្ងៃដើរផុតច្រកនេះទេ»

«គ្មានក៏គ្មានទៅ.....គ្រាំង» យូរីបិទទ្វារបន្ទប់មួយទំហឹងស្ទើររលំទ្វារចុះមកសង្កត់ពួកគេទៅហើយ អ្នកណាទៅដឹងថាមានមនុស្សនៅឈរយាមទៅ ?ព្រះអើយខ្មាសគេខ្លាំងណាស់ ....ឬនាងត្រូវលោតចុះតាមបង្អួចនេះពិតមែន? តែទីនេះជាកន្លែងណាក៏មិនដឹង បើនៅតកក្យូរដូចដែរគេថាមែន នាងអាចរកឃើញផ្លូវទៅរកទីប្រជុំជនឃើញទេ? ឬត្រូវស្លាប់ដោយសារលោតចុះពីជាន់នេះ??? បើរងចាំថេយ៉ុង ចុះបើគេមិនមក? ចុះបើគេមិនបានខ្វល់ខ្វាយពីនាង? អត់ទេ! យ៉ាងណាក៏ត្រូវរកផ្លូវចេញទៅដោយខ្លួនឯងដែរ

«ប្រថុយមួយក្ដារសិនទៅ» យូរីនិយាយម្នាក់ឯងហើយក៏ស្រវាទយកក្រណាត់និងភួយមកចងភ្ជាប់គ្នាដើម្បីធ្វើជាខ្សែរទម្លាក់ចុះទៅ ទោះវាខ្ពស់ពិតមែនតែបើនាងតោងខ្សែរចុះទៅហើយលោតវាអាចនិងទាបជាងលោតពីលើនេះស្រស់ៗដែរ ... នាងទម្លាក់ក្រណាត់ចុះទៅតាមបង្អួចវឹប ហើយលើកជើងម្ខាងបម្រុងនិងផ្លោះបង្អួចតោងខ្សែរចុះទៅហើយ តែស្រាប់តែទ្វារបន្ទប់ក៏បើកឡើង សម្លេងសើចចម្អកធ្វើអោយនាងក្ដៅតូងតែម្ដង

«ហាសហា កុំប្រាប់អោយសោះថានាងចង់ប្រើវិធីនេះ។ ឆាប់មកញ៉ំាបាយមក ឬត្រូវធ្លាក់ចុះទៅស្លាប់ខានបានជួបមុខអាចង្រៃយ៍នោឋ្ នាងក៏រើសយកមួយទៅ »ប៊ែលលីកាន់ថាសអាហារមកដាក់នៅលើតុ ហើយអង្គុយរងចាំនាងសម្រេចចិត្ត ព្រោះបើនាងព្រមហក់ទៅពិតមែននាងក៏មិនរួចផុតពីកូនចៅរបស់គេដដែរ អ្នកណាទៅភ្លឺអោយនាងរត់ងាយៗបានដល់ថ្នាក់នេះ?

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now