ភាគទី5

2.3K 85 0
                                    

      បន្លឺព្រះអាទិត្យពណ៍មាសចែងចាំងមកបំភ្លឺក្នុងបន្ទប់ធ្វើអោយអ្នកដែរកំពុងគេងលក់យ៉ាងស្រួលបើកភ្នែកឡើងមកសន្សឹមៗ ...... ក្នុងបន្ទប់ស្ងប់ស្ងាត់ ឯពេលនាងងៀកទៅម្ខាងទៀតក៏មិនបានឃើញវត្តមានរបស់គេនៅទីនេះទៀតឡើយ ទើបនាងរហ័សយកអាវឃ្លុំមកពាក់និងដើរចេញទៅមើលនៅខាងក្រៅក្រែងល៎រគេភ្ញាក់មុន
នាងហើយនៅធ្វើអ្វីនៅខាងក្រៅ។

«ទៅណាបាត់ទៀតហើយ?» យូរីញីសក់របស់ខ្លួនឯងទាំងខកចិត្ត ព្រោះច្បាស់ណាស់ថាថ្ងៃនេះនាងនិងដាច់បាយទៀតមិនខានបើគេចេញទៅបាត់ដូចកាលពីថ្ងៃមុនទៀតបែបនេះ តែក៏ក្រវៀសភ្នែកចំក្រដាសណូតមួុយបិទនៅលើតុបាយ នាងក៏រហ័សដើរទៅរកដោយមិនរងចាំយូរ។

[ស្រីសម្ពឹកណាស់...ខ្ញុំអោយគេរៀបរបស់របរចាំបាច់ទុកអោយហើយ]

«នៅឆ្លៀតជេរបានទៀត!!!!» យូរី ទុកក្រដាស
ណូតមួយឡែកហើយក៏ឃើញថាលើតុមានម្ហូបកម្មង់មករួចជាស្រេច ទើបនាងដើរទៅបើកក្នុងទូរទឹកកកមើល ម្ដងទៀត កាលបើពីយប់មិញនាងក៏បើកហើយតែគ្មានអ្វីក្រៅពីភាពទទេរស្អាតនោះទេ។

«ច្រើនពេកទេដឹង?»

      នាងភ្ញាក់ព្រើតពេលក្នុងទូទឹកកកសុទ្ធតែបន្លែសាច់ ទឹកដោះគោ ទឹកផ្លែឈើ និងគ្រឿងស្រវឹងសម្រាប់ញ៉ំា តែថាបើសម្រាប់មនុស្សពីរអ្នកក៏ញ៉ំាមិនអស់ដែរ។

«នៅទីនេះដេកស៊ីលុយអាប៉ិនេះក៏ម្យ៉ាង តែបើទៅវិញពេលនេះច្បាស់ណាស់ថាគ្មានសូម្បីការងារនិងបន្ទប់ស្នាក់នៅ ។តើនរណាជាអ្នកធ្វើបាបខ្ញុំ? ប្រាកដណាស់ម្នាក់នេះជាអ្នកដទៃកិនគួរអោយទុកចិត្តទេតែអ្នកដែរនៅក្បែរកាន់តែមិនគួរអោយទុកចិត្ត ..ហ៊ើយជីវិតខ្ញុំហេតុអីត្រូវមកជួបរឿងបែបនេះ?😭» យូរី ដាក់គូទអង្គុយលើកៅអីនិងទាញបាយម្ហូបយកមកញ៉ំា នៅឆ្លៀតយំស្រែករឿងជីវិតដ៏សែនកំសត់របស់ខ្លួនទៀត អាហារពេលព្រឹកនេះនិងមានន័យខ្លាំងណាស់ ព្រោះនាងដេកបារម្ភរឿងគិតថាគ្មានលុយផ្ញើរទៅអោយមីងនាងនៅឯខេត្តផង និងហេតុដែរនាំអោយកើតមានរឿងកាលពីម្សិលមិញផង។

        .....

ក្រាកកក.....

        ក្រោយបញ្ចប់អាហារពេលព្រឹកតែម្នាក់ឯងហើយនាងក៏ដើរទៅបន្ទប់ទឹកដើម្បីមូជទឹក និងសម្អាតខ្លួនចេញ។ពេលមូជហើយគិតថាត្រូវពាក់អាវរបស់គេទៀតហើយទេតើហ តែសំណាងក្នុងទូខោអាវរបស់គេពេលនេះក៏មានឈុតខោអាវមនុស្សស្រីជាច្រើន មិនដឹងយកមកពីណាខ្លះទេ គេដូចជាទិញគ្រប់មុខតែម្ដងហើយនេះ។

🌷ម្ចាស់ស្នាមស្នេហ៍✨រដូវកាលទី4🤍Where stories live. Discover now