Ep1 : ឆ្កួត ឡប់ បែកថ្នាំ រោគចិត្ត...

14K 625 2
                                    

     "សួស្តីបាទ! អ្នកម៉ាក់..."សម្លេងស្រួយស្រេះបន្លឺឡើងមិនដាច់សូរពេលគេអើតកមើលមកម៉ាក់គេដែលឡេងស្តូកស្តឹងនៅលើគ្រែ អ្នកកម្លោះតូចស្ថិតក្នុងឯកសណ្ឋានសិស្សយ៉ាងមានរបៀបរៀបរយ អាយុមិនច្រើនជាង18ឆ្នាំឡើយ។

   "ខ្ញុំមកពីសាលាវិញហើយ"

   "ថេយ៉ុងហា៎ ម៉ាក់កូនកំពុងគេងម៉េចក៏មករំខានបែបនេះ?"ប៉ាថេយ៉ុងស្រែកចេញពីក្នុងផ្ទះបាយដោយប្រពន្ធគាត់ធ្លាក់ខ្លួនឈឺទើបការងារផ្ទះទាំងអស់ជាបន្ទុករបស់គាត់ចំណែកថេយ៉ុងរៀននៅមិនទាន់ចប់នៅឡើយគាត់មិនចង់អោយរំខានដល់ការសិក្សារបស់គេ។ គ្រួសារត្រកូលគីមនេះមិនមែនមានកប់ពពកអីនោះទេគ្រាន់តែអាចរស់មានក្តីសុខបាន។

   "ខ្ញុំគ្មានចេតនាឯណាហើយតាមពិតម៉ាក់រងចាំខ្ញុំអោយមកបញ្ចុកបាយទៅវិញទេ"ថេយ៉ុងញញឹមខ្ជឹបដើរចូលទៅក្នុងបញ្ទប់លើកដៃម៉ាក់គេមកក្តោបហើយញញឹមនិយាយតិចៗ។

    "ម៉ាក់ហា៎កុំគេងយូរពេកមិនល្អចំពោះសុខភាពទេ ក្រោកមកខ្ញុំបញ្ចុកបាយ"

   "ថេយ៍..."អ្នកស្រីខេវីនិយាយខ្សឹបៗព្យាយាមបើកភ្នែកតាមមើលកូនប្រុសជាទីស្រលាញ់។

    "ម៉ាក់ចង់និយាយអីឬ? និយាយមកខ្ញុំចាំស្តាប់"

   "បើស្រលាញ់ម៉ាក់ស្តាប់តាមម៉ាក់! ប្រហែលជាស្អែកម៉ាក់ត្រូវព្យាបាលជម្ងឺនៅបរទេសដូច្នេះម៉ាក់បានប្តូរអោយកូនទៅរៀននៅសាលាថ្មីនិងសុំផ្ទះមិត្តភក្តិម៉ាក់ស្នាក់មួយរយៈសិន"

    "ម៉ាក់! តែកូនមិនទម្លាប់រស់នៅជាមួយអ្នកដទៃទេ"

   "កូនថេយ៍! កូនធំហើយកូនត្រូវរៀនរស់ម្នាក់ឯង រៀនស្គាល់ពីបរិបទសង្គមខាងក្រៅ រៀនមើលពីមនុស្សជុំវិញខ្លួន កូនមិនអាចសំងំលាក់ខ្លួនក្នុងអណ្តូងរហូតទេ"

   "ក៏បានតែម៉ាក់ត្រូវសន្យាថាត្រឡប់មកវិញជាមួយរាងកាយដ៏រឹងមាំហើយរត់មកអោបខ្ញុំប្រាបើថាម៉ាក់មកវិញហើយ នៅមានទៀតពួកយើងត្រូវត្រឡប់មករស់នៅទីនេះវិញ សន្យា!"ថេយ៉ុងលើកកូនដៃថ្ពក់និងដៃម៉ាក់គេទោះជាសំណើនោះគេមិនសូវពេញចិត្តប៉ុន្តែមិនមាបជម្រើសផ្សេងទេ គេត្រូវផ្សងគ្រោះផ្សងថ្នាក់ទៅរស់នៅផ្ទះអ្នកណាក៏មិនដឹង។

អ្នកប្រុសរោគចិត្ត Where stories live. Discover now