#ថ្ងៃថ្មី
ថ្ងៃនេះជុងហ្គុកត្រូវជូនថេយ៉ុងទៅរៀនផងហើយទទួលបន្ទុកជូនក្មេងឡប់នោះទៅចុះឈ្មោះទៀត គេអង្គុយនៅតុបាយសម្លក់ក្មេងទាំងតប់ប្រមល់បើតែបែបៗនេះស្លាប់មុនចាស់មិនខានទេព្រះអើយ។
"ពូថេយ៍ចង់ញុំាអានេះ"ជុងវីនចង្អុលម្ហូបដែលឃ្លាតពីគេប្រហែលពីរចំអាម ឈោងមិនដល់!!
"ញុំាអោយច្រើនទៅហ្នឹងបានឆាប់ធំ"
"យកប្រពន្ធមែនទេពូថេយ៍?"
"No no ក្មេងគេមិនអោយគិតរឿងប្រពន្ធកូនអីទេត្រូវតែខំរៀន"
"ចុះម៉េចបានមិនអោយគិតអញ្ចឹង? គ្រាន់តែគិតទុកមុនសោះហ្នឹងម៉េចក៏មិនបាន?"
"ក្មួយដឹងទេមនុស្សស្រីណាពិបាកយកចិត្តណាស់ ចូលចិត្តធ្វើអីប្លែកៗនិយាយរួមគឺចម្លែកតែម្តងអញ្ចឹងហើយកុំគិត"
"អញ្ចឹងសោះបានជូជុងអត់យកប្រពន្ធហើយយកពូថេយ៍"
"អ្នកណាប្រាប់ហ្អា៎? ក្មេងនិយាយច្រើនមិនល្អទេជុងវីននេះជារឿងចាស់ៗ"ថេយ៉ុងសឹងតែអួលបាយទៅហើយស្របពេលដែលជុងហ្គុកគិតតែពីសើចកក្អឹកដោយហេតុថាគេមិនយកប្រពន្ធព្រោះហេតុផលដែលថេយ៉ុងនិយាយអម្បាញ់មិញហ្នឹង។
"ពូជេយ៍ប្រាប់.."
"ខ្ញុំដូចជាភ្លេចពិនិត្យមើលឡាន អញ្ចឹងខ្ញុំទៅសិនហើយ"ជេយ៍ហ្វីគ្រាន់តែឃើញក្រសែភ្នែកថេយ៉ុងនិងជុងហ្គុកបាញ់មករកគេព្រមគ្នាបែបនេះ គេប្រញាប់រកលេសដោះសាររត់ចេញទៅត្រុយក្រែងលោត្រូវជេរឥតអំពើ។
"មនុស្សរបស់បងម្នាក់នេះចំមែនហើយ យករឿងបែបហ្នឹងទៅប្រាប់ក្មេង"
"ពូថេយ៍កុំបារម្ភធំឡើងខ្ញុំអត់យកប្រពន្ធទេ"
"ហ្អា៎?"ថេយ៉ុងលេបទឹកមាត់ក្អឹកៗបើកភ្នែកធំៗមើលមកជុងវីន ងាប់ហើយមុននេះគេបាននិយាយអីខ្លះទៅ?
"គឺអត់យកប្រពន្ធនោះអី ចិត្តស្រីពិបាកយល់ណាស់ ខឹខឹ"
"តែធំឡើងក្មេងឡប់នេះទៅស្រលាញ់ប្រុសត្រូវតែបន្ទោសអូនមិនខាន"ជុងហ្គុកចាប់ម្ហូបអោយថេយ៉ុងដែលកំពុងភ្លឹកភ្លាំងអស់រាប់រយវិនាទីបណ្តើរសើចបណ្តើរ។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Actionនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...