Ep11 : ក្មេងអីពូកែតែជេរ

3.6K 341 0
                                    

មកដល់ក្នុងឡានថេយ៉ុងគិតតែបិទភ្នែកគេងរហូតចំណែកជុងហ្គុកឃើញថេយ៉ុងងងុយបែបនេះគេក៏លូកដៃមកចាប់ក្បាលថេយ៉ុងថ្នមៗអោយគេងផ្អែកស្មាគេ។

"ស្មាឡើងរឹងអត់ទន់ដូចខ្នើយផងហ្នឹង"ថេយ៉ុងបើកភ្នែកមើលមកជុងហ្គុកភ្លឹះៗលេងអោយម្ចាស់ស្មាអស់សំណើចបន្តិចទើបលូកដៃមកអង្អែលស្រាលៗលើសក់របស់គេ។

"បើថាពិបាកចាំដល់ផ្ទះចាំគេង"

"អត់"

"ហើយយ៉ាងម៉េចហ្នឹង? គេងត្រង់ណាក៏គេងទៅអ៊ីចឹង"ខឹងណាស់! អាមនុស្សខំ Take careប៉ុណ្ណឹងហើយនៅនិយាយមិនចូលត្រចៀកទៀត ក្មេងនេះពិតជាមិនដែលមើលរឿងភាគមែន។

"អត់ចង់គេងលើស្មារឹងៗហ្នឹងទេចង់គេងលើភ្លៅ.. នេះ! ត្រង់នេះ!"ថេយ៉ុងយកដៃចុចភ្លៅជុងហ្គុកធ្វើមុខគួរអោយស្រលាញ់បែបមិចភ្នែកជ្រួញចិញ្ចើម។

"គេងទៅអ្នកណាហាម?"

"ខ្ញុំមានសុជីវធម៌មុនធ្វើអីសុំម្ចាស់ខ្លួនគេមិនដូចអ្នកខ្លះទេត្រូវអោបៗត្រូវថើបៗគ្មានចេះប្រើអា1គីឡូ2ខាំនោះគិតសោះ"ថេយ៉ុងដាក់ក្បាលគេងលើភ្លៅជុងហ្គុកទាំងញញឹមក្បួច មុននេះបាននិយាយចេញទៅខ្លះក៏មានអារម្មណ៍ថាធូរយ៉ាងចម្លែកដល់មកឃើញមុខឡប់ៗរបស់ជុងហ្គុកទៀតធ្វើអោយគេចេះតែចង់សើច។

"ចុះមិននិយាយរឿងរំលោភផង អុ..."ថេយ៉ុងប្រញាប់យកដៃខ្ទប់មាត់ជុងហ្គុកព្រោះឃើញជេយ៍ហ្វីងាកមើលមកតាមកញ្ចក់មុខរហូតថែមទាំងសើចមិនបន្លឺសម្លេងទៀតផង អៀនវើយ!!

"អាប្រុសឆ្កួតអ្នកណាបង្រៀនបងអោយនិយាយអត់អានាម័យបែបនេះ? ពួកយើងមិនមែននៅតែពីរនាក់ទេណា៎ ងាប់ហើយ! អាយះទ្រូងមិនខានតែម៉ាកៗនេះ"ថេយ៉ុងស្រែកដាក់ជុងហ្គុកទាំងផ្ទៃមុខក្រហមដល់គុម្ភត្រចៀក មុននេះគេដៀមដាមលេងៗសោះអ្នកណាទៅដឹងថាជុងហ្គុកចិត្តខ្លាំងលើករឿងនេះមកនិយាយ។

"អ្នកប្រុសកុំបាច់ក្រែងចិត្តអីខ្ញុំស្តាប់អត់លឺទេ ស្តាប់អត់លឺមែន! បន្តិចក៏អត់ដែរ"ជេយ៍ហ្វីសើចតិចៗហើយងាកមកតបជាមួយថេយ៉ុងវិញ តាមពិតទៅគេស្តាប់អត់លឺមែន។

អ្នកប្រុសរោគចិត្ត Where stories live. Discover now