ពេលដែលជុងហ្គុកដើរចេញទៅផុតថេយ៉ុងប្រញាប់រត់ទៅចាក់គន្លឹះហើយដើរទៅតុធ្វើការរបស់ជុងហ្គុករើមើលឯកសារដែលគរលើគ្នានោះប្រាកដណាស់ថាភាគច្រើនសុទ្ធសឹងតែជាឯកសារទាក់ទងនិងការងារមានទាំងផ្នែកទីផ្សារត្រួតពិនិត្យនិងឆ្នៃម៉ូត ការនាំចេញនាំចូលព្រមទាំងប្រាក់ចំណេញចំណាយទាំងអស់។
"គ្មានអីប្លែកទេ"ថេយ៉ុងជ្រួញចិញ្ចើមដាក់តម្រៀបឯកសារទាំងនោះអោយបានដូចដើមវិញ គេបានតែយកដៃគោះតុតិចៗរកនឹកថាគួរធ្វើអីបន្ត។
<រត់! រត់គេចទៅ!>ពាក្យនេះកំពុងលាន់រងំពេញក្នុងខួរក្បាលរបស់គេធ្វើអោយនាយកម្លោះតូចដកដង្ហើមធំជាច្រើនលើកជាច្រើនសារមើលទៅមាត់ទ្វារ ការប្រជុំចំណាយពេលយ៉ាងតិចក៏ជិតមួយម៉ោងដែរបើគេចង់រត់គេចមែនអាចជាទាន់ពេល។
គិតហើយថេយ៉ុងក៏ប្រញាប់រើអាវធំដៃជុងហ្គុកពាក់ជាប់កៅអីឃើញថាក្នុងហោប៉ៅមានលុយសុទ្ធខ្លះតែពេលលុយបានដល់ដៃហើយខ្លួនគេក៏ប្រែជាញ័រឈរលែងនឹង គេយកដៃទប់តុហើយគ្រវីក្បាលតិចៗបណ្តេញភាពធុញថប់។
<ឯងគេចមិនរួចទេ! កុំរត់អី! កុំអោយវេទនាជាងនេះអី!>គំនិតចាប់ផ្តើមផុសឡើងធ្វើអោយថេយ៉ុងទន់ជង្គង់អង្គុយផ្ទាល់ឥដ្ឋតែម្តង ភ្នែកគេបើកឥតព្រិចសម្លឹងមើលទៅបន្ទប់ដ៏ធំទូលាយនេះ ទឹកភ្នែកក៏ស្រាប់តែហូរស្រក់ចុះមកពេលគេទើបតែដឹងខ្លួនថាគេកំពុងមានបំណងរត់ចាកចេញពីមនុស្សដែលគេស្រលាញ់ទាំងដែលដឹងច្បាស់ថាទោះជារត់ផុតជើងមេឃក៏គេមិនអាចគេចផុតបានដែរ។ គេដឹងថាជុងហ្គុកអាក្រក់! គេក៏ដឹងទៀតថាគេរឹតតែអាក្រក់ជាងជុងហ្គុកទៅទៀតដែលជួយលាក់បាំងរឿងក្តីទាំងដែលគេជាសាក្សីតែម្នាក់គត់ គេចង់រត់គេចទាំងដែលជុងហ្គុកស្រលាញ់គេស្ទើរលេប ជុងហ្គុកធ្វើគ្រប់យ៉ាងដើម្បីគេ..
ក្រឹក! សម្លេងចាក់សោរព្រមដោយទ្វារដែលរបើកឡើងធ្វើអោយថេយ៉ុងប្រញាប់ងាកទៅមើល ត្រូវហើយជាជុងហ្គុក ម៉េចក៏គេមកវិញឬគេដឹងថាថេយ៉ុងចង់រត់គេច? នាយកម្លោះតូចយកលុយដែលក្តាប់ជាប់ទៅលាក់ក្រោយខ្នងមើលទៅជុងហ្គុកទាំងទឹកភ្នែករហាម។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Acciónនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...