ភាគបញ្ចប់ : ពួកយើងនឹងស្រលាញ់គ្នាម្តងទៀតនៅជាតិក្រោយ

7K 649 111
                                    

   "បើមានជាតិក្រោយអូនសូមអោយអូនក្លាយជាភរិយារបស់បងម្តងទៀត បើមានជាតិក្រោយអូនសូមអោយអូនស្រលាញ់បងម្តងទៀតហើយអូននឹងមិនអាថ្មានិយមចាកចេញពីបងដោយបែបនេះទៀតទេ...អូននឹងស្រលាញ់បងគ្រប់ជាតិគ្រប់ភពទាល់តែវិញ្ញាណអូនរលាយសាបសូន្យ"ថេយ៉ុងញញឹមស្រាលមុននឹងត្រដាងដៃបិទភ្នែកហើយទម្លាក់ខ្លួនចុះមកខាងក្រោមយឺតៗ រាងកាយតូចហាក់ស្រាលដូចសំឡី វាហាក់ដូចជាគេកំពុងតែនៅលើលំហរដែលជាប់គាំងទឹកភ្នែកស្រក់យឺតជាងមុនបេះដូងដូចកំពុងតែត្រៀមនិងផ្ទុះ ក្តីស្រលាញ់ដែលគេមានចំពោះជុងហ្គុកគេនឹងកប់វាទុកក្នុងបេះដូងចងចាំរហូតដល់វិនាទីចុងក្រោយ។

   ផឹង!! មិនដល់មួយនាទីផងរាងកាយរបស់ថេយ៉ុងក៏ធ្លាក់ចុះមកដល់ខាងក្រោមយ៉ាងលឿន ក្បាលបោកផ្ទប់និងឥដ្ឋបែកធ្លាយខួរ ឆ្អឹងដៃជើងបាក់ខ្ទេចគ្មានសល់ នេះជារឿងចុងក្រោយដែលគេអាចធ្វើដើម្បីជុងហ្គុកបាន។ ជេយ៍ហ្វីរត់ទៅដល់លើដំបូលអាគារស្របពេលដែលថេយ៉ុងលោតពីលើដំបូលបោកក្បាលស្លាប់ផុតដង្ហើមបាត់ទៅហើយ។

   "អត់ទេ..មិនពិតទេ"ជេយ៍ហ្វីគ្រវីក្បាលតតាត់មើលមកខាងក្រោមដែលមានមនុស្សនាំគ្នាចោមរោមមើលសាកសពថេយ៉ុង ស្របពេលនោះក៏មានប៉ូលិសមកសម្របសម្រួលផងដែរ។ គេទទួលយកមិនបានទេ មនុស្សដែលទន់ភ្លន់ដូចជាថេយ៉ុងទោះបីជាមិនមែនទន់ភ្លន់សម្រាប់គេប៉ុន្តែថេយ៉ុងគឺជាមនុស្សល្អបំផុត គេពិតជាស្តាយ!!

   ជេយ៍ហ្វីប្រញាប់រត់មកបន្ទប់ដែលជុងហ្គុកវះកាត់ឃើញថាគេវះកាត់រួចហើយពេលនេះក៏កំពុងជជែកលេងជាមួយ៉ុនហ្គី តើអោយគេនិយាយពីត្រង់ណាទៅ? គេឃើញជុងហ្គុកកំពុងសើចព្រោះគិតថាថេយ៉ុងនឹងលែងទៅណាចោលគេទៀតហើយ ថេយ៉ុងនឹងស្រលាញ់គេហើយនៅក្បែរគេរហូតដល់ស្លាប់។

   "ជេយ៍! ម៉េចក៏ស្លន់ស្លោម្ល៉េះ? ហើយចុះថេយ៍បាត់ទៅណាហើយ?"ជុងហ្គុកងាកមកជ្រួញចិញ្ចើមដាក់ជេយ៍ហ្វីដែលគាំងទ្រឹងនិយាយមិនចេញ គេកំពុងភាំង គេកំពុងអួលដើមកជាមួយរឿងគ្រប់យ៉ាងដែលបានកើតឡើង។

   "អ្នកប្រុស.."ជេយ៍ហ្វីឈ្ងោកមុខចុះស្របពេលទឹកភ្នែកស្រក់ចុះមកម៉ាត់ៗដាបផែនថ្ពាល់ទាំងដែលធម្មតាគេមិនចេះយំទេ គេអាណិតជុងហ្គុកដែលត្រូវប្រឈមនឹងភាពឈឺចាប់នាពេលខាងមុខនេះ។

អ្នកប្រុសរោគចិត្ត Where stories live. Discover now