អាហារពេលព្រឹកត្រូវបានរៀបចំរួចរាល់ដោយថេយ៉ុងដើរតួជាមេផ្ទះជំនួសមេចុងភៅព្រោះកម្រណាស់ដែលពួកគេអាចញុំាបាយជុំគ្នាមានពេលវេលាល្អៗបែបនេះដូច្នេះគេត្រូវតែដណ្តើមការងាររបស់មេចុងភៅខ្លះហើយទើបបាន។
"ផ្ញើរៀបចំផងណាអ៊ំ"ថេយ៉ុងងាកទៅញញឹមដាក់អ៊ំឈីវដែលជាមេការនៅទីនេះមុននឹងដើរសម្តៅទៅបន្ទប់ជុងវីនបាត់ ចាំមើលថាអាក្មេងក្បាលខូចនោះក្រោកឬនៅ?
តុក! តុក!
"ម៉េចក៏ស្ងាត់បែបនេះ? ជុងវីនហា៎លឺពូហៅទេ?"ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាហើយព្យាយាមគោះទ្វារផាំងៗ ស្រែកហៅអ្នកនៅខាងក្នុងមិនឈប់តែនៅតែមិនបានផល គេរត់ឆ្លេឆ្លាទៅរកជុងហ្គុកនៅបន្ទប់ក្រែងលោមានសោរសាគួរ។
"អាប្រុសឡប់បងធ្វើអីយូរម្ល៉េះ?"ថេយ៉ុងរត់ចូលមកឃើញថាជុងហ្គុកកំពុងដាក់ក្រវ៉ាត់កខ្លួនឯងនៅមុខកញ្ចក់ ព្រះអើយតុបតែងខ្លួនមួយព្រឹកហើយនៅមិនទាន់រួចទៀតអ្នកណាបានធ្វើប្តីសំណាងអាក្រក់ពេញមួយជីវិតមិនខាន។
"ក៏កំពុងរៀបចំខ្លួនជូនអូននិងអាក្មេងក្បាលរឹងនោះទៅដលរកេងនោះអី?"
"ជុងវីនមិនដឹងយ៉ាងម៉េចទេអូនខំគោះទ្វារហៅគេជាច្រើនលើកតែគេមិនបើកទ្វារសោះ បងទៅមើលបន្តិចទៅឬមានសោរសាគួរក៏បានដែរ"
"មានរឿងអី? អាក្មេងនោះដេកទ្រមក់ទេដឹងអូនចេះតែបារម្ភ"ជុងហ្គុកបើកថតតុយកសោរសាគួរហើយដើរនាំមុខថេយ៉ុងទៅបន្ទប់នោះ ស្របពេលដែលគេចាក់សោររួចទ្វារក៏របើកឡើងបង្ហាញអោយឃើញបន្ទប់មហារញ៉េរញ៉ៃ ខោអាវគរគ្នារាយប៉ាយពេញបន្ទប់ ទូរខោអាវបើកចោលថែមទាំងសម្លេងបើកទឹកចោលទៀត។
"ស្អីហ្នឹង?"ជុងហ្គុកយកជើងឆ្កឹសខោអាវក្មេងធ្វើមុខស្អុយដាក់ថេយ៉ុង មើលជុំវិញនេះដូចបន្ទប់ញាត់សម្រាមអញ្ចឹង។
"..."ថេយ៉ុងមិនមាត់គេប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹកដែលមានបន្លឺសម្លេងបើកទឹកចោលនោះហើយស្របពេលចូលទៅដល់គេក៏បានឃើញទឹកពណ៌ក្រហមច្រាលដក់ពេញការ៉ូ គឺជុងវីនដួលបោកក្បាលសន្លប់ បែកក្បាលហូរឈាមពេញបន្ទប់ទឹក។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Acciónនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...